ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ
0

អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូល ឱ្យបានតាមផែនការរបស់ខ្លួន ស្របតាមគោលនយបាយរបស់រាជរដ្ឋាភិបាល

អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូល ឱ្យបានតាមផែនការរបស់ខ្លួន ស្របតាមគោលនយបាយរបស់រាជរដ្ឋាភិបាល

(ប៉ៃលិន)៖ មានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី២ និងរៀបចំបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី៣ ឆ្នាំ២០២៤ នៅសាលាប្រជុំសាលាខេត្តប៉ៃលិន នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានជំរុញដល់មន្ទីរជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹង ក្នុងការរកចំណូលឱ្យបានតាមផែនការរបស់ខ្លួន នៅអង្គភាពច្រកចេញចូលរបស់រដ្ឋបាលខេត្ត ដើម្បីជាគុណប្រយោជន៍ដល់ការចូលរួមលើកស្ទួយសេដ្ឋកិច្ច នឹងចូលរួមកសាងអភិវឌ្ឍន៍ ប្រទេសជាតិអោយមានការរីកចំរើន ជាបន្តបន្ទាប់ ក្រោមម្លប់សន្តិភាព ។

លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍លើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការកែទម្រង់ស៊ីជម្រៅការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយបង្កើនភាពជឿទុកចិត្តនៃថវិកាព្រមទាំងផ្តល់អាទិភាពបន្ទាន់លើការងារពង្រឹងការប្រមូល និងការគ្រប់គ្រងចំណូល ដើម្បីជាទិសដៅសំខាន់សម្រាប់កសាងអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ធានាសម្រេចអោយបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦,៥%  ដូច្នេះថ្នាក់ដឹកនាំមន្ទីរជំនាញ ត្រូវខិតខំពង្រឹងសមត្ថភាពបច្ចេកទេស បន្ថែមទៀត ក្នុងការអនុវត្តលើកិច្ចការដែលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ធ្វើការណែនាំពីបទដ្ឋានគតិយុទ្ធនានា និងនិតិវិធី ប្រើប្រាស់ថវិកាជាតិអោយចំគោលដៅ ហើយត្រូវកាត់បន្ថយភាពអសកម្មទាំងឡាយណាដែលធ្វើអោយបះពាល់ដល់ការអនុវត្តការងារកន្លងមក។

នៅក្នុងឱកាសនោះផងដែរ  លោកជំទាវ អភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីជំនាញនៃមន្ទីរទាំងអស់ត្រូវធ្វើអាណិត្តបើកប្រាក់បៀវត្ស ជូនមន្រ្តីរាជការអោយបានទាន់ពេលវេលា ទៅតាមគោលនយោរបស់រាជរដ្ឋាភិបាល និង ត្រូវមានទំនួលខុសត្រូវខ្ពស់ ទៅតាមតួនាទីភារៈកិច្ចរៀងៗខ្លួន ក្នុងស្មារតីស្មោះត្រង់ និងសាមគ្គីឯកភាពផ្ទៃក្នុងល្អ ជាពិសេសមន្ត្រីជួរក្រោយរបស់អង្គភាពនីមួយៗ ដែលបម្រើការងារអង្គភាពច្រកចេញចូលរបស់រដ្ឋបាលខេត្ត ត្រូវខិតខំបំរើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់មកទទួលសេវាសាធារណៈផ្ទាល់ អោយពួកគាត់មានជំនឿទុកចិត្តដល់មន្រ្តីដែលកំពុងចាំទទួល ផ្តល់សេវាដល់ពួកគាត់ ។

សូមបញ្ជាក់ថា៖ ការអនុវត្តប្រមូលចំណូលរបស់មន្ទីរជំនាញជួរក្រោយ នៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តប៉ៃលិន រយៈពេល ៦ខែ ឆ្នាំ២០២៤ នេះ គឺបានចំនួន ៨៧៣,៤០០,៧១៣ រៀល គិតជាភាគរយស្មើរ ៧១%៕

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !