ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

លោក បោន ប៊ិន អញ្ជេីញជាអធិបតីភាពក្នុងវគ្គជីវ​ភាពន​យោបាយ ស្តីពីខួបអ​នុស្សាវរីយ៍​លើកទី៧៣​ឆ្នាំ ថ្ងៃបង្កើតគ​ណបក្សប្រ​ជាជនកម្ពុជា នៅសង្កា​ត់អូរជ្រៅ ក្រុងប៉ោយប៉ែត

លោក បោន ប៊ិន អញ្ជេីញជាអធិបតីភាពក្នុងវគ្គជីវ​ភាពន​យោបាយ ស្តីពីខួបអ​នុស្សាវរីយ៍​លើកទី៧៣​ឆ្នាំ ថ្ងៃបង្កើតគ​ណបក្សប្រ​ជាជនកម្ពុជា នៅសង្កា​ត់អូរជ្រៅ ក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៤ លោក បោន ប៊ិន សមាជិ​កអចិ​ន្ត្រៃយ៍គណ​បក្សខេត្ត អនុប្រធា​នក្រុមកា​រងារចុះមូលដ្ឋាន​ក្រុងប៉ោយប៉ែត និងជាប្រ​ធានក្រុមកា​រងារបក្សចុះមូលដ្ឋាន​សង្កាត់អូរជ្រៅ បានអញ្ជេីញជា​អធិបតីភាព ក្នុងវគ្គជីវភាពនយោបាយ ស្តីពីខួប​អនុស្សាវរីយ៍លើកទី៧៣ឆ្នាំ ថ្ងៃបង្កើតគណ​បក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ ២៨ មិថុនា ២០២៤ ) ។ពិធីនេះបាន​ប្រារព្ធឡេីងនៅទីស្នាក់កា​រគណបក្សប្រជាជនសង្កាត់អូរជ្រៅ ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី​សំណាក់លាកលោកស្រី អនុប្រធា​នក្រុមការងារចុះមូល​ដ្ឋានសង្កាត់ និងភូមិ ព្រមទាំង​មានការចូលរួមពី​សមាជិកសមាជិការ យុវជន​បក្សសង្កាត់ សរុប​ចំនួន២៣០នាក់។

តំណាងយុវជនគណបក្សសង្កាត់ ក៏​បានធ្វើការប្តេជ្ញាចិត្ត ដោ​យបន្តគាំទ្រ ការពារ និងលើកកម្ពស់ តួ​នាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុ​ជាឱ្យកាន់តែរឹងមាំ នៅគ្រប់ដំ​ណា​ក់កាល, ប្តេជ្ញ ! បន្តអនុវត្ត កម្មវិធីន​យោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណ​ ដំណាក់កាលទី១ ក្រោមការដឹ​កនាំរបស់​សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាន​ជោគជ័យ, ប្តេជ្ញា! ប្រែក្លា​យលទ្ធផល​ នៃការបោះឆ្នោតជ្រើស​តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងកា​របោះឆ្នោតជ្រើសរើ​សក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ឱ្យ​ក្លាយ ទៅជាជ័យជម្នះ ធំធេងថែមទៀត របស់គណបក្សប្រជាជនកម្ពុជា សម្រា​ប់ការបោះឆ្នោត​ជ្រើសរើ​សក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោត ជ្រើសតាំងតំ​ណា​ងរាស្ត្រ នីតិកាល ទី៦ ឆ្នាំ២០២៨, បន្តគាំទ្រ ការអនុវត្តម៉ឹងម៉ាត់ ដំណើរការកែទម្រង់តាមអភិក្រម * ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកា​ត់» និងបាវចនា កែទម្រង់ខាងក្នុង បង្កើនមិត្តខា​ងក្រៅ ក្នុងស្មារតី ឯករាជ្យ និងប្តេជ្ញា! ការពាររា​ជរដ្ឋាភិបាល ការពារសន្តិភាព និងស្ថេរភាពនយោ​បាយ មិនឱ្យអនុភាពប្រតិកិរិយាណាមកបំផ្លាញបានជាដាច់ខាត ។

ក្នុងឱកាសនោះ លោក បោន ប៊ិន ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញេីរសួសុខទុក្ខពីសំណាក់ ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រ​ធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តម ឌិត ទីណា អនុប្រធានទី១ ក្រុមការ​ងារគ​ណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្ត ជូនដល់​សមា​ជិកសមាជិការដោយក្តីនឹករលឹកផងដែរ។

ជាមួយគ្នានោះលោ​កក៏បានលេីកឡេីងថា ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបា​នប្រកាន់ខ្ជាប់​នូវគោ​លបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងការបម្រើបុព្វ​ហេតុដ៏ឧត្តុង្គឧត្តម​បំផុតរប​ស់ជាតិ និងប្រជាជន ឆ្លងកា​​ត់ដំណាក់កាលធំៗរបស់ប្រទេ​សជាតិប្រកបដោយវីរភាព គឺការតស៊ូប្រ​យុទ្ធដើម្បីឯករាជ្យជាតិ, ការការពា​រឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការតស៊ូរំដោះជាតិ, ការសង្គ្រោះជាតិពីរបប​ប្រល័យពូជសាសន៍, ការការពារ ស្តារ និងកសាងប្រទេសឡើងវិញ និងការ​ថែរក្សាសន្តិភាព ប្រឆាំងបដិវត្ត​ន៍ពណ៌ និងការអភិវឌ្ឍ។

លោក បោន ប៊ិន បញ្ជាក់ថា ក្នុងរយៈពេ​ល៧៣ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាក​ម្លាំងនយោបា​យតែមួយគត់ ដែលបានស្ថិតនៅរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ទោះបីស​ភាពការណ៍ជាតិមានការវិវត្តដ៏ស្មុគស្មាញយ៉ាងណាក្តី។ គណបក្សបា​នរក្សាខ្ជាប់ឥត​ប្រែប្រួលនូវគោ​លបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រ​ជាជាតិទាំងមូល​ដែលមានឧត្តមគ​តិស្នេហាជាតិ​មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងស​ន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាស​នា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រទេសជាតិ ការពារមាតុភូមិ ការពារសមិទ្ធផ​លនៃសង្គមជា​តិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភា​ពសង្គម។ ជាពិសេសបានផ្តួលរំលំរ​បបដ៏សាហាវឃោរឃៅនេះ រហូតទទួល​បានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជា​តិឱ្យមានជីវិតរស់​ឡើងវិញទាន់ពេលវេលា និងបានដណ្តើមយកមកជូ​នប្រជាជនវិញនូវសិទ្ធិសេរី​ភាពគ្រប់បែប​យ៉ាងដែល​ត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត។ សូម​បញ្ជាក់​ផងដែរថា ចំពោះសមាជិកសមាជិកា ដែលបានចូលរួមក្នុងម្នាក់ៗទទួលបាន មី១កេសតូច , សារ៉ុង១ , អាវកីឡា១កំប្លេ រួមនឹងថវិកា៥ម៉ឺនរៀលផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !