ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យ២នាក់ ទៅតុលាការ​ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសា​រធាតុញៀន

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យ២នាក់ ទៅតុលាការ​ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសា​រធាតុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោ​យលោកវរ​សេនីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង១៣ និង៤០នាទី  ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ រឿន ទូច ភេទប្រុស អាយុ២៨​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយ​ប៉ែត។២.ឈ្មោះ ឆូត ឈុន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំ​នៅបច្ចុប្បន្នភូមិបាលិលេយ្យ២ សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីលួច(លួចកាត់ខ្សែភ្លេីង) និងប្រើប្រាស់ដោ​យខុសច្បាប់នូវ​សារធាតុញៀន ដែលប្រព្រឹត្តកា​លពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំ​ណុចឃ្លាំងមួយកន្លែងក្បែរវត្តស្ទឹងបត់ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ព្រមទាំងដ​កហូតវត្ថុតាងខ្សែភ្លេីងមួយចំនួន។ ការ​ឃាត់ខ្លួននេះធ្វេីឡេីង​តាមពាក្យបណ្តឹងរ​បស់ជនរង​គ្រោះឈ្មោះ សុខ  ជាតិ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិព្រៃព្រិច សង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា កាលពីថ្ងៃកេីតហេតុ ជនរងគ្រោះ​បានឱ្យប្តីរ​បស់ខ្លួន​ទៅ​មេីលដី​ដែល​បានជួលគេ​ដើម្បីទុកធ្វើ​ជាអ​គារសម្រា​ប់ជួល នៅ​ចំណុចក្បែរវត្តស្ទឹងបត់ ស្ថិត​នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល និងដើម្បីទៅ​ដឹកយ​កម៉ូតូចំនួ​ន០២គ្រឿង​ដែលទុក​ចោល​(ម៉ូតូខូច) យ​កទៅ​ជួសជុលទុកសម្រាប់​ប្រើប្រាស់ នៅ​​ពេលប្តីទៅដល់ខាងមុខក្លោងទ្វារ ស្រាប់​តែ​បាន​ឃើញគេកាត់​សោ​រទ្វារ ភ្លាម​នោះប្តីរប​ស់ខ្លួន​បានតេទូរសព្ទមក​ប្រាប់ជនរងគ្រោះ ហើយពេ​លប្តីរ​ប​ស់ខ្លួន​ដើរចូល​ទៅ ស្រាប់​តែមិនបាន​ឃើញ​កង់បី ពណ៌ខៀវ ដែ​ល​រូបខ្លួន​បានទុកចោលនៅទីនោះ និងម៉ូតូចំនួ​ន០២គ្រឿងទៀត។ ពេលឆែ​កមើលតាម​បន្ទប់ក៏បានប្រទះ​ឃើញជនសង្ស័យ​ចំនួន០​២នាក់ កំពុងតែពួន​នៅក្នុងបន្ទប់ ភ្លាម​នោះប្តីរបស់ខ្លួន​ជាមួយ​នឹង​អ្នកបើកកង់បី ក៏បានចាប់​ជនសង្ស័យ​ន​ហើ​យបានរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងមកយកតែម្ដង។

ក្រោយឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិត​ជាបានចូ​លលួចរបស់​របរនៅទីតាំង​ខាងលើពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង ព្រមទាំងធ្វើតេ​ស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលគឺវិជ្ជមានទាំងពីរនាក់ផង កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង​បញ្ជូនមកកាន់ប​ញ្ជាការដ្ឋានកងរា​ជអាវុធហត្ថខេត្ត​ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជ​អាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើ​យ នៅរសៀលថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បី​អនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !