ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

ពិធីប្រគល់ផ្ទះជូន​គ្រួសារក្រីក្រឈ្មោះ ពួត ស្រីផៃ​ ភេទស្រីអាយុ ២១ឆ្នាំ ​ស្ថិតនៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក

ពិធីប្រគល់ផ្ទះជូន​គ្រួសារក្រីក្រឈ្មោះ ពួត ស្រីផៃ​ ភេទស្រីអាយុ ២១ឆ្នាំ ​ស្ថិតនៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ ៖ដោយពិនិត្យឃើញ​ពីភា​ពជាក់ស្ដែង​របស់គ្រួសា​រក្រីក្រឈ្មោះ ពួត ស្រីផៃ ភេទស្រី អាយុ ២១ឆ្នាំ ប្ដីឈ្មោះ គៀង មួន អាយុ ២១ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្ត​បន្ទាយ​មានជ័យ ដោយផ្ទះរប​ស់​គាត់រងគ្រោះដោ​យខ្យល់កន្ត្រាក់ រលំទាំងស្រុង កន្លង​ទៅថ្មីៗនេះ ត្រូវបា​នសាខាកាកបាទក្រហមខេ​ត្ត បានធ្វើការ​សាងសង់ផ្ទះជូនគាត់ ១ខ្នង ដោយមានទំហំ​បណ្ដោ​យ ៦ម៉ែត្រនិងទទឹង ៤ម៉ែត្រ កំពស់ ៣,៨ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី​បានចាក់សា​បផ្ទះតៀម ចំណាយថវិកាអស់ចំនួន ២,១៧២ដុល្លារសហរដ្ឋអាមេរិច ត្រូវបានធ្វើពិធីប្រគល់ផ្ទះ ១ខ្នង​នេះជូនគាត់នារសៀលថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី ប្រធានគ​ណៈកម្មាធិកា​រសាខាកាកបាទក្រហមខេត្ត។

លោក ធូ សុីភ័ណ នាយកប្រតិបត្តិសាខាកាកបាទក្រហម បានឱ្យដឹងថា ផ្ទះថ្មីនេះគឺជាផ្ទះមនុ​ស្សធម៌​ទី១៤ របស់សា​ខាដែលមានលក្ខណៈសមរម្យ រឹងមាំ ហើយការអនុវត្តគម្រោង​សាងសង់ផ្ទះជូនគ្រួសា​រក្រីក្រខ្វះជម្រកស្នាក់នៅនេះ ពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌។

ថ្លែងនេះឱកាសនោះផង​ដែរ ឯកឧត្តម ​អ៊ុំ រាត្រី បានមានប្រសាសន៍ថា ថវិកាទាំងអស់ដែល​បានយកមក​សាងសង់ផ្ទះជូនបងប្អូនគ្រួសារក្រីក្រនាពេលនេះ គឺបានមកពីការចូ​លរួមបរិច្ចា​គទ្រព្យសម្បត្តិផ្ទាល់ខ្លួន ពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សប្បុរសជន បានផ្ដល់នូវថវិកាក្នុងឱកា​សអបអរសាទរខួបលើកទី ១១៦ ទិវាពិភពលោ​កកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ រួមគ្នាជាមួយ​កាកបា​ទក្រហម ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ

ឯកឧត្តម ​​អ៊ុំ រាត្រី បានបន្តថា កាកបាទក្រហមកម្ពុជាជាជំនួយការឲ្យអាជ្ញាធរ សាធារណៈ​ក្នុងវិ​ស័យមនុស្សធម៌ ប៉ុន្តែស្ថាប័នមួយនេះមិនបានប្រើប្រាស់កញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ដូចជាស្ថាប័ននានានោះឡើយ ពោលគឺពឹងផ្អែក​ទាំងស្រុងពីការចូលរួមប​រិច្ចាគពីសប្បុរស​ជនគ្រប់ម​ជ្ឈដ្ឋាន ក្នុងនោះរួមមាន ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជកា​រ មន្ទីរអង្គភាពនានា កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ពាណិជ្ជករ អាជីវករ វិស័យឯកជនផ្សេងៗ ដែលតែងតែមានសមានចិត្ត និងឧត្តមគតិខ្ពស់ បានបរិច្ចាគថវិកាស​ម្ភារៈជូនដល់សាខាកាកបាទក្រហមខេត្ត តាមរយៈការអំពាវនាវដើម្បីកៀងគរថវិកា សម្រាប់ធ្វើជា​ទុនក្នុងការ​បំពេញបេសកកម្មមនុស្សធម៌ ជួយជនរងគ្រោះ ងាយរងគ្រោះ និងទីទាល់ក្រប្រ​កបដោយបរិយា​បន្ន ជាក់ស្ដែងប្រភពចំណូលដែលសាខាទទួលបាននាឆ្នាំ ២០២៤ កន្លងមក​ថ្មីៗនេះគឺប្រមា​ណជាង ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិច។

ក្រៅពីប្រគល់ផ្ទះជូនដល់លោកស្រី ពួត ស្រីផៃ ក៏មានសម្ភារៈអំណោ​យមួយចំនួនផ្ដល់ជូ​នបន្ថែមរួ​មមាន អង្ករ ត្រីខ មី ទឹកត្រី មុង ភួយ សារុង ក្រមា ទឹកសុទ្ធ ឆ្នាំង ចានបាយ ស្លាបព្រា កន្ទេលជ័រ ក្នុងនោះសម្រាប់ទារករួមមាន មុង កែបកូនង៉ា ក្រមាពោះគោ ខោអាវកូនង៉ា ស្រោមដៃ ទឹហ្វីរ៉ាប់ ក្រណាត់សើម ខោទឹកនោម ម្សៅលាបខ្លួន សាប៊ូកក់សក់ និងទឹកដោះគោឆៅ។ ដោយឡែក​សម្រាប់ប្រជា​​ពលរដ្ឋចូលរួម ម្នាក់ៗទទួលបានឃិត ១កញ្ចប់ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !