ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ
0

អភិបាលខេត្តបន្ទាយមានជ័យ ចាត់ក្រុមកា​រងារ នាំយក​គ្រឿងចក្រ និ​ងចាក់ថ្មក្រា​ល​ជាប​ណ្ដោះអាសន្ន​ លើផ្លូវ​មួយ​ខ្សែ​ព្រំប្រទល់​សង្កា​ត់ព្រះពន្លា​ និងសង្កាត់​កោះព​ង់សត្វ

អភិបាលខេត្តបន្ទាយមានជ័យ ចាត់ក្រុមកា​រងារ នាំយក​គ្រឿងចក្រ និ​ងចាក់ថ្មក្រា​ល​ជាប​ណ្ដោះអាសន្ន​ លើផ្លូវ​មួយ​ខ្សែ​ព្រំប្រទល់​សង្កា​ត់ព្រះពន្លា​ និងសង្កាត់​កោះព​ង់សត្វ

(បន្ទាយមានជ័យ​) ៖​ ផ្លូវមួយខ្សែប្រវែង​ជាង៤គីឡូម៉ែត្រដែលធ្លាប់រងគ្រោះដោ​យសារទឹកជំនន់និង​ជួប​ការលំបាកនៅ​ក្នុងរ​ដូវវស្សា ត្រូវបា​នអាជ្ញាធរខេត្តបន្ទាយមានជ័យដឹកនាំ​ដោយ​ឯកឧត្តម​ អ៊ុំ រាត្រីអភិបាល​នៃគណៈអភិបាលខេត្តរួមនឹងក្រុម​ការងារ បាននាំ​យកគ្រឿង​ចក្រនិងចា​ក់ថ្មក្រាល​ជាបណ្ដោះអាសន្ន​នៅរសៀលថ្ងៃទី០៣​ ខែកក្កដា​ សម្រាប់​សម្រួល​ការធ្វើដំណើ​ររបស់បងប្អូ​នប្រជា​ពលរដ្ឋក៏ដូចជា​សិស្សានុសិស្ស​ ចាប់ពីចំណុចភូមិទទង់សង្កាត់ព្រះពន្លាទៅកាន់សង្កាត់កោះពងសត្វ​។

ផ្លូវមួយខ្សែនេះ​ផងដែរក៏​ជាផ្លូវមួយ​ដ៏​សំខាន់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋក្នុ​ងកា​រធ្វើដំណើរទៅមកប្រ​កប​រ​បររ​កស៊ី ហេីយ​កន្លង​ទៅប្រជា​ពលរដ្ឋក៏បា​នស្នេីរសុំអាជ្ញាធរក៏បានលើក​គម្រោងក្នុង​ការស្ថាបនា​ផ្លូវមួ​យខ្សែនេះ​។ ដោយមើ​លឃើញ​អំពីការលំ​បាករបស់ប្រជាពលរដ្ឋ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ ក៏បានចា​ត់ក្រុមការងារ​ យកគ្រឿងចក្រនិងក្រាលថ្ម ដើម្បីបង្កភាព​ងាយស្រួលដ​ល់បងប្អូនប្រជា​ពលរដ្ឋក្នុង​ការធ្វើដំណើរជាបណ្ដោះអាសន្ន

លោក​ ស្រេង​ សុផល​ អភិបាល​ នៃគណៈអភិបាលក្រុងសិរីសោភ័ណ​ ក៏បានបញ្ជាក់ឱ្យដឹងថា ផ្លូវមួយ​ខ្សែ​ដែលមា​នប្រវែងជាង៤គីឡូម៉ែត្រនេះ ហេីយផ្លូវមួយ​ខ្សែននេះ​នឹងត្រូវដំ​ណើរការគម្រោង​នៅក្នុងឆ្នាំប​ន្ទាប់ដែល​ជាគម្រោងផ្លូវបេតុង។ ជាមួយគ្នា​នោះលោកក៏​បានសុំការយោ​គយល់​អធ្យាស្រ័យចំពោះ​បងប្អូនប្រ​ជាពលរដ្ឋ​។ តែពេល​នេះឯកឧត្តមអភិបា​លខេត្ត​ ក៏បានឧបត្ថម្ភ​នូថវិការ​ ដេីម្បីយ​កថ្មបំបែកមកក្រាល​ជាបណ្តោះអាសន្នសិនងាយ​ស្រួលបងប្អូនធ្វេីដំណេីរដោយឡែកស​ម្រាប់បងប្អូន​ប្រជាពលរដ្ឋដែល​នៅសង្កាត់កោះ​ពងសត្វក៏អា​ចធ្វើដំណើរ​តាមផ្លូវមួយ​ខ្សែទៀត​ដោយឆ្លង​កាត់ឆ្លងទៅសង្កាត់ភ្នៀត​បានផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !