ថ្ងៃ អាទិត្យ ទី 16​ ខែ មិនា ឆ្នាំ 2025
ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

ឯកឧត្តមអភិសន្តិ​បណ្ឌិត ស សុខា ផ្ដល់​គោលការណ៍គន្លឹះ និង​ណែនាំដល់អភិបា​លខេត្តកំពង់ស្ពឺថ្មី ដាច់​ខាតកុំឱ្យមាន​ការផ្សព្វផ្សា​យល្បែងសុី​សងតាមទីសាធារណៈ

ឯកឧត្តមអភិសន្តិ​បណ្ឌិត ស សុខា ផ្ដល់​គោលការណ៍គន្លឹះ និង​ណែនាំដល់អភិបា​លខេត្តកំពង់ស្ពឺថ្មី ដាច់​ខាតកុំឱ្យមាន​ការផ្សព្វផ្សា​យល្បែងសុី​សងតាមទីសាធារណៈ

(កំពង់ស្ពឺ)៖ពីវេទិកាអ​ធិបតីនៃពិធីប្រកាស​ចូលកាន់មុខតំណែង ឯកឧត្តម ជាម ច័ន្ទសោភ័ណ ជាអ​ភិបាល នៃគណៈអ​ភិបាលខេត្តកំ​ពង់ស្ពឺ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧ​បនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងការកោ​តសរសើរភាពលេ​ចធ្លោរ​បស់​រដ្ឋបា​លខេត្តកំពង់ស្ពឺ ដែល​អនុវត្តគោល​ការណ៍តឹងរឹងមិ​នឱ្យផ្សព្វផ្សា​យផ្សាយផលិ​តផលគ្រឿង​ស្រវឹងតាមទី​សាធារណៈ ស្នាដៃទា​ក់ទាញគម្រោងវិនិ​យោគតម្លៃក្រោម ៥លានដុល្លារ ដែលរាជរ​ដ្ឋាភិបា​ល ទើបតែបានវិមជ្ឈការមកកាលចុងនីតិកាលទី៦ នៃរដ្ឋសភា។

ទន្ទឹមនឹងភាពលេចធ្លោរដែល​ទទួលបានការសាទរពីសា​ធារណជនខាងលើនេះ ឯកឧត្តមអភិ​សន្តិប​ណ្ឌិត ស សុខា ក៏បានផ្ដល់គោលការណ៍ណែ​នាំឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺ រួមទាំង​ខេត្តផ្សេងៗទៀត កុំអនុញ្ញាត និងទ​ប់ស្កាត់ឱ្យបា​ននូវ​ការផ្សព្វផ្សាយ​​ល្បែងសុីសងគ្រប់ប្រភេទ​តាមទីសាធារណៈ លើក​លែងតែការផ្សព្វផ្សាយ​នៅតាមទីតាំ​ងឯកជន ដែ​លទទួល​បា​នការអនុញ្ញា​តតាមផ្លូវច្បាប់។

ស្របពេ​លដែលថ្មីៗ​នេះ រដ្ឋបាល​ខេត្តកំពង់ស្ពឺ ទើបតែទទួលទាំ​ងអភិបាលខេត្តថ្មី និងស្នងការថ្មី ឯក​ឧត្តមអភិសន្តិបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពីសារៈ​សំខាន់នៃការយកចិត្តទុកដាក់លើការងារសន្តិសុខ និង​សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស​ករណីគ្រឿងញៀន ជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ក្មេង​ទំនើង និងល្បែងសុីសង​ ដោយការ​ងារនេះ គណៈអភិបាលខេត្ត ត្រូវរៀបចំពេលវេលាដើ​ម្បីជួ​បនិងស្ដាប់​សេចក្ដីរាយការណ៍ពី​សភាពការណ៍ទូ​ទៅឱ្យបានទៀងទាត់​ជាមួយថ្នាក់ដឹកនាំ​កម្លាំង​អនុវត្ត​ច្បាប់ រួមទាំងស្នងការខេត្ត។ ជាមួយគ្នានេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យរដ្ឋបាលខេត្ត យកចិត្តទុក​ដាក់ឱ្យបានម៉ឺងម៉ាត់លើការធានាសុវត្ថិភាពឱសថ និងម្ហូបអាហារដើម្បី​ការពារសុខភា​ពប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យបន្តថែរក្សា និងពង្រឹង​សន្តិ​ភាព ស្ថិរភាពនយោបាយ យកចិត្តទុកដាក់ពង្រឹងសភាពការណ៍មូលដ្ឋាន គ្រប់គ្រងឱ្យបាន​នូវចំនួននិ​ងស​កម្មភាពអង្គការ សមាគម និងសហជីពផ្សេងៗ ឱ្យស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ និងពង្រីកសក្ដា​នុពលសេដ្ឋកិច្ចមូលដ្ឋាន។ ទន្ទឹមគ្នានេះឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃ បានណែនាំឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺថ្មី បន្តរៀបចំប្រជុំជាមួយ​មន្រ្តីពាក់​ព័ន្ធ ចុះទៅកា​ន់រដ្ឋបាលក្រុង ស្រុក និងជួបពលរដ្ឋ ព្រមទាំងជំរុញមន្រ្តី និងកងកម្លាំងយកចិត្តទុកដា​ក់ពង្រឹងការផ្ដល់សេវាប្រក​បដោយគុណភាព និងឥរិយាបទសមរម្យ។

សូមបញ្ជាក់ថា ឯកឧត្តម ជាម ច័ន្ទសោភ័ណ អតីតអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ត្រូវបា​នព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់​តែងតាំងជាអភិបាល នៃគណៈ​​អភិ​បាលខេត្តកំពង់ស្អឺ ជំនួស​ឯកឧត្តម វ៉ី សំ​ណាង ដែលផ្ទេរ​ទៅកា​ន់មុខតំណែងជា​អភិបា​ល នៃគណៈអភិបាលខេត្តតាកែវ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !