ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះ​ផ្សា​យព័ត៌​មានរបស់ទូរទ​ស្សន៍ថៃ រឿងចោរឆក់កាបូប នៅសង្កាត់អូរជ្រៅ ក្នុងក្រុងប៉ោយប៉ែត

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះ​ផ្សា​យព័ត៌​មានរបស់ទូរទ​ស្សន៍ថៃ រឿងចោរឆក់កាបូប នៅសង្កាត់អូរជ្រៅ ក្នុងក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ក្រោយពីមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនានា និង​សារព័ត៌មានជាតិ​អន្តរជាតិ​ ជុំវិញករណីចោរឆក់កាបូបកាលពីថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០​៤ និង១៦ នាទី ត្រង់ចំណុចមុខហា​ងកាហ្វេMHខាងកើតក្លឹបស្តារឡៃយ៍ ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមកនោះ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យ នៃស្នងការដ្ឋា​ននគរបាល​ខេត្តបន្ទាយមា​នជ័យ បាន​ចេញសេចក្តីបំភ្លឺដោយ​មានខ្លឹម​សា​ថា ថ្មីៗនេះ​មានអង្គភា​ពសារព័ត៌មានមួយចំ​នួនក្នុងស្រុក និងក្រៅស្រុក បានចុះផ្សាយ​ពីករណីចោរឆ​ក់កាបូប កាលពីថ្ងៃខែ ចំណុចខាងលើ ដែលជនសង្ស័យមា​នគ្នាចំនួន៥នាក់​ជិះម៉ូតូ២គ្រឿងម៉ា​កហុង​ដាឌ្រីម បានធ្វើសកម្មភាពឆក់ កាបូបរប​ស់ជនរង​គ្រោះជាជនជាតិថៃ ដែលជិះម៉ូតូមានគ្នា​២នាក់​ប្រុសម្នាក់​ ស្រីម្នាក់ តែមិន​បានសម្រេច ហើយជនរងគ្រោះ និងជនសង្ស័យបានដួលម៉ូតូ ហើយ​ភ្លាមៗ​ជនសង្ស័យបានលើកម៉ូតូនាំគ្នារត់គេចខ្លួនតែម្តង

ក្រោយពីកើតហេតុជនរងគ្រោះជាជនជាតិថៃពុំបានមកដាក់ពាក្យបណ្តឹងនោះទេ ។កម្លាំងសមត្ថ​កិច្ច​ជំនាញ យើងបានស្រាវជ្រាវស្វែងរកជនរងគ្រោះតែរកពុំឃើញ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២​០២៤ កម្លាំងសមត្ថកិច្ច ជំនាញបានធ្វើការស្រាវជ្រាវរហូ​តកំណត់មុខ​សញ្ញាបានជ​នសង្ស័យដែ​លធ្វើសក​ម្មភាពឆក់កាលថ្ងៃទី២៣ ខែមិថុនា បានចំនួន០២នាក់មានទាំងសា​វតា និងរូបថ​តជ​ន​សង្ស័យកម្លាំងយើងបានចុះ​ទៅដ​ល់ផ្ទះជនសង្ស័យ តែជនសង្ស័យ និងបក្ខពួកបាន​នាំគ្នារត់គេច​ខ្លួន

ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ​កំពុងបន្តស្រាវជ្រាវ​កំណត់មុខសញ្ញាប​ក្ខពួកបន្ថែម​ទៀតយ៉ាងយ​កចិត្ត ទុកដាក់ និងតាមចា​ប់ជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។អ្នកនាំពាក្យ​នៃស្នងការដ្ឋានន​គរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរ​គុណចំពោះ​សាធារណ​ជន អ្នកសា​រព័ត៌​មាន និងបណ្តាញទំ​នាក់ទំនងសង្គម ដែលបានចូ​លរួមចំ​ណែកក្នុងការរក្សាសន្តិសុខ សណ្តាប់​ធ្នាប់សា​ធារ​ណៈ​ និងសុវត្ថិភាពសង្គម ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !