ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូ​កសរុបសភា​ពការណ៍ និង លទ្ធផល​កិច្ចប្រតិ​បត្តិការប្រចាំខែមិថុនា ឆ្នាំ២០២​៤ និងដា​ក់ទិសដៅសម្រាប់​អនុវត្តខែបន្ទាប់

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូ​កសរុបសភា​ពការណ៍ និង លទ្ធផល​កិច្ចប្រតិ​បត្តិការប្រចាំខែមិថុនា ឆ្នាំ២០២​៤ និងដា​ក់ទិសដៅសម្រាប់​អនុវត្តខែបន្ទាប់

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទា​យមានជ័យ នា​រសៀលថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងន​គរបាលក្រោមឱវាទ ប្រជុំ​បូកសរុប​សភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា ឆ្នាំ២០២៤ និងដាក់ទិសដៅ​សម្រាប់អនុវត្តខែបន្ទាប់ ។

កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើនៅស្នងកា​រដ្ឋាននគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោកនាយ នាយរង ការិយាល័យជំនាញ​ទាំង៣១ លោកអធិការនគរបាលក្រុងស្រុកទាំង៩ មេបញ្ជាការវរ:សេនាតូច​នគរបាលការពា​រព្រំដែនគោកទាំង៤ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ទាំង៦៧ ផងដែរ។

នាឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែង​ការកោតសរសើដល់ លោក លោកស្រី ថ្នាក់ដឹកនាំនិងមន្ត្រី គ្រប់ផ្នែកពា​ក់ព័ន្ធដែលបានប្រឹងប្រែងបំពេញការងាររហូតបានលទ្ធផលល្អ។ទន្ទឹម​គ្នានោះលោ​កឧត្តមសេនីយ៍ទោស្នងការ បាន​ដាក់ចេញផែនការ ដល់កងកម្លាំងន​គរបាលទាំង​អស់ត្រូវ អនុវត្តន៍ តួនាទី ភារកិច្ច ឲ្យបានល្អ ត្រូវគោ​រពច្បាប់ គោរពវិន័យ និងគោរពបទប​ញ្ជារប​ស់ថ្នា​ក់​ដឹកនាំឲ្យបានល្អ។

ត្រូវក្តាប់រាល់ពត៌មាននិងគ្រប់គ្រងរាល់សភាពការណ៍តាមព្រំដែន និងត្រូវសហការឲ្យបានល្អជាមួយ សមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធ ដើម្បីងាយស្រួលក្នុងការបំពេញការងារ

បន្តធ្វើបច្ចុប្បន្នភាព អន្តោប្រវេសន៍ចំណាកស្រុក ចំណូលស្រុក តាម

ភោជនីយដ្ឋាន បៀហ្កាដិន សណ្ឋាគារ និងផ្ទះសំណាក់

ពង្រឹងការផ្សព្វផ្សា​យច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ អ្នកដំណើរ សិស្សសា​លា ជាពិសេស អ្នក​បើក​បរម៉ូតូដែ​លមា​នសុីម៉ាំងប្រេង ដែលបង្ករកា​ររំខាន ដល់បងប្អូនប្រជាពលរដ្ឋ

ពង្រឹង បង្ការ ទប់​ស្កាត់ បង្រាប រាល់បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន និងក្មេងទំនើង

បានជម្រុញឱ្យកម្លាំងអស់ស្វែងយល់អំពីប្រព័ន្ធឌីជីថល និងប្រព័ន្ធCoolApp

បន្តពង្រឹងការ​យាមល្បាត វេនប្រចាំបញ្ជា ត្រៀមកម្លាំង អន្តរាគមន៍២៤ម៉ោង ឱ្យមានប្រសិ​ទ្ធភាព​ខ្ពស់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !