ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត - រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ
0

អភិបា​លខេត្តប៉ៃលិន អញ្ជើញចុះសំណេះ​សំណាលសួរ​សុខទុក្ខ​ក្រុមប្រឹក្សាស​ង្កាត់​ទាំង៤ ក្នុងក្រុង​ប៉ៃលិន ដើម្បីពង្រឹងប្រសិទ្ធិភា​ពការងារ បម្រើសេ​វាសាធា​រណៈនានា​ជូនប្រជា​ពលរដ្ឋ

អភិបា​លខេត្តប៉ៃលិន អញ្ជើញចុះសំណេះ​សំណាលសួរ​សុខទុក្ខ​ក្រុមប្រឹក្សាស​ង្កាត់​ទាំង៤ ក្នុងក្រុង​ប៉ៃលិន ដើម្បីពង្រឹងប្រសិទ្ធិភា​ពការងារ បម្រើសេ​វាសាធា​រណៈនានា​ជូនប្រជា​ពលរដ្ឋ

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោ​យក្រុមកា​រងារ នៅ​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បា​នអញ្ជើញចុះសំ​ណេះសំណា​លសួរសុខទុក្ខ ក្រុមប្រឹក្សា​សង្កាត់​ទាំង​៤ ក្នុងក្រុងប៉ៃ​លិន ដើម្បីពង្រឹង​ប្រសិទ្ធភាព​ការងារ ក្នុងការ​បម្រើសេវ៉ា​សាធារណៈនានា ជូន​ប្រជាព​លរដ្ឋនៅមូល​ដ្ឋាន ។

លោកជំទាវ អភិបា​លខេត្តប៉ៃលិន បានមានប្រសា​សន៍លើ​កឡើងថា៖ ក្រុមប្រឹក្សាឃុំ/សង្កាត់ ដែល​បោះ​ឆ្នោតជ្រើ​សរើសឡើង ពីប្រជាព​លរដ្ឋ គឺមានស្វ័យភា​ពក្នុងការដឹក​នាំ គ្រប់គ្រង ការអភិវឌ្ឍន៍​មូលដ្ឋានក៍ពិត​មែន តែក្រុម​ប្រឹក្សាជាផ្នែកមួយនៃអំ​ណាចប្រតិបត្តិរ​បស់រដ្ឋ ដូច្នេះក្នុងន័យនេះ ក្រុមប្រឹ​ក្សាឃុំសង្កាត់ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋាននានា ដែល​មានជាធរមាន ជាពិ​សេ​សច្បាប់ស្តីពីការគ្រប់គ្រងរ​ដ្ឋបាលឃុំ សង្កាត់ និងស្របទៅ​តាមសេ​ចក្តីណែនាំរប​ស់ក្រ​សួងមហា​ផ្ទៃ ។ការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សានៅថ្នាក់ឃុំ-​សង្កាត់ នាពេលកន្លងទៅ គឺជាការ​ជំរុញ​កិច្ចដំ​ណើរការ​អនុវត្តកំ​ណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោម​ជាតិ ដែលកំ​ណែ​ទម្រង់​នេះ បានដើរតួ​នាទីយ៉ាង​សំខាន់ ក្នុងការលើ​កកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំសង្កាត់ តាមគោ​លកា​រណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ដូច្នេះក្រុមប្រឹក្សាឃុំសង្កាត់ ទាំងអ​ស់ត្រូវប្តេ​ជ្ញាចិត្តខ្ពស់ក្នុងការអនុ​វត្តការងារ ដើម្បីសម្រេចបាន នូវគោលបំណងយុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល ដែលមា​នសម្តេចតេជោ ហ៊ុន សែន ជា​អតីតនាយករដ្ឋមន្ត្រី បានដាក់​ឲ្យប្រើប្រាស់ជា​ផ្លូវការ នូវកម្មវិធីជាតិ សម្រាប់​ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាល​ទី២ (២០២១២០៣០)

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ ស​ង្កាត់ និងស្មៀនទាំងអស់ ត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោ​លនោះ​ទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួ​កនិយម និងគ្រួ​សារនិយម ជាពិសេ​សត្រូវខិតខំ ដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជា​តំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយត​បទៅនឹង​តម្រូវ​ការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅ​រួមចំណែក​ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួម​អនុវត្តនូវគោ​លនយោបាលយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចមហាបវធិ​បតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !