បន្ទាយមានជ័យ៖ ក្មេងទំនើងមួយក្រុមមានគ្នាជាង១០នាក់ កាន់កាំបិទដាវ កាំភ្លើងខ្យល់ ចូលកាប់ជនរងគ្រោះដល់ផ្ទះ ត្រូវសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតឃាត់បាន២នាក់ បញ្ជូនទៅកាន់កាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
ជនសង្ស័យដែលឃាត់ខ្លួន ១. ឈ្មោះ ស្រួច វ៉ិនស៊ីង អាយុ១៦ឆ្នាំ និង២. ឈ្មោះ ភាព ម៉េងហុង ហៅហុងចយ អាយុ២០ឆ្នាំ ទាំង០២នាក់ រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ជនសង្ស័យខាងលើ និងបក្ខពួកបាននាំគ្នីគ្នា ប្រមាណជាង១០នាក់ ជិះម៉ូតូ៦ទៅ៧គ្រឿង បានកាន់កាំបិត ដាវ និងកាំភ្លើងខ្យល់ ចូលដេញកាប់ជនរងគ្រោះជាសន្តិសុខ កំពុងយាមហាងគេមួយកន្លែងនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត តែខ្លួនគេចទៅជាន់ទី២ផុត។ បក្ខពួកជនសង្ស័យខាងលើ ក៏នាំគ្នាកាប់ និងគប់បំផ្លាញទ្រព្យសម្បត្តិ៍ នៅក្នុងហាងដែលជនរងគ្រោះបានយាម និងយកទូរស័ព្ទអស់០១គ្រឿងផងដែរ។
លោកអធិការនគរបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងនគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន០២នាក់ខាងលើ ពេលសួរនាំជនសង្ស័យពិតជាបាននាំគ្នាទៅកាប់ជនរងគ្រោះ ពិតប្រកដមែន និងបានតេស្តរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+)។ ទាំង០២នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញនៃស្នងការដ្ឋានគរបាលខេត្តចាត់ការបន្ត ចំណែកបក្ខពួកជនសង្ស័យកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕(ប៉ោយប៉ែត