ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត - រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ
0

លោក អេម ពៅ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យនិង ព្រះគ្រូថៅអធិការវត្តអូរខៃដនព្រះនាម ណយ ណេតប្រធានសាខាសមាគមសម្ពន្ទ័ សារព័ត៌មានឯករាជ្យក្រុងប៉ោយប៉ែតបាននាំ យកអំណោយ ឯកឧត្តមបណ្ឌិត ស សុខា និងលោកជំទាវ ជូនប្រពជាលរដ្ឋ ១០៨គ្រួសារ នៅស្រុកម៉ាឡៃ !!!!!

លោក អេម ពៅ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យនិង ព្រះគ្រូថៅអធិការវត្តអូរខៃដនព្រះនាម ណយ ណេតប្រធានសាខាសមាគមសម្ពន្ទ័ សារព័ត៌មានឯករាជ្យក្រុងប៉ោយប៉ែតបាននាំ យកអំណោយ ឯកឧត្តមបណ្ឌិត ស សុខា និងលោកជំទាវ ជូនប្រពជាលរដ្ឋ ១០៨គ្រួសារ នៅស្រុកម៉ាឡៃ !!!!!

លោក អេម ពៅ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យនិង ព្រះគ្រូថៅអធិការវត្តអូរខៃដនព្រះនាម ណយ ណេតប្រធានសាខាសមាគមសម្ពន្ទ័ សារព័ត៌មានឯករាជ្យក្រុងប៉ោយប៉ែតបាននាំ យកអំណោយ ឯកឧត្តមបណ្ឌិត ស សុខា និងលោកជំទាវ ជូនប្រពជាលរដ្ឋ ១០៨គ្រួសារ នៅស្រុកម៉ាឡៃ !!!!!

ដោយ ៖ លោក ម៉ង់ ចន្នី
ចេញផ្សាយថ្ងៃ អាទិត្យ ៣ កើត ខែ ស្រាពណ៍ឆ្នាំថោះ បញ្ចស័ក ពុទ្ទសក័រាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៣

ខេត្តបន្ទាយមានជ័យ ៖

នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នេះ លោក អេម ពៅ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ ជាតំណាងលោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ និងព្រះគ្រូថៅអធិការវត្តអូរខៃដនព្រះនាម ណយ ណេតប្រធានសាខាសមាគមសម្ពន្ទ័ សារព័ត៌មាន ឯករាជ្យ ក្រុងប៉ោយប៉ែតនិង ក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (អាយប៉ា) និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ១០៨គ្រួសារ រស់នៅភូមិអូរល្ហុង និងភូមិថ្មី ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ។

នៅក្នុងកម្មវិធីដ៍វិសេសវិសាលនេះ ក៍មានការចូលរួមពី លោក អឹង សីណាត អភិបាលរងស្រុកម៉ាឡៃ , លោកមេឃុំទួលពង្រ និង មន្ត្រីរាជការ អ្នកសារព័ត៌មានជាច្រើន នាក់ ចូលរួមផងដែរ។ លោក អេម ពៅ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា នៅក្នុងឪកាសនេះ ឯកឧត្តមបណ្ឌិត ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (អាយប៉ា) និងលោកជំទាវ កែ សួនសុភី បានផ្ដាំផ្ញើរ ការនឹករលឹក និងសួរសុខទុក្ខ ដល់បងប្អូនយើងទាំងអស់គ្នា ផងដែរ។ លោកអេម ពៅ ក៍បានថ្លែងអំណរព្រះគុណ ដល់ព្រះគ្រូថៅអធិការវត្តអូរខៃដនព្រះនាម ណយ ណេតប្រធានសាខាសមាគមសម្ពន្ទ័ សារព័ត៌មាន ឯករាជ្យ ក្រុងប៉ោយប៉ែត និងក្រុមការងារ រួមទាំងសប្បុរសជនទាំងអស់ ដែល បានចូលរួម ជួយដល់បងប្អូនប្រជាពលរដ្ឋ ទាំងប្រាំបី ភូមិ នៅឃុំទួលពង្រនាពេលនេះ។

អំណោយរបស់ឯកឧត្តមបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ដែលលោក អេម ពៅ និងក្រុមការងារ បានប្រគល់ជូនប្រជាពលរដ្ឋទាំង ១០៨គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ចំនួន ១៥គីឡូក្រាម មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ១យួរ ពងមាន់ ចំនួន ១ជង់ ទឹកត្រី ចំនួន ១ដប ប្រេងឆា ចំនួន ១ដប ស្ករស ចំនួន ១គីឡូក្រាម អំបិល ចំនួន ១គីឡូក្រាម និងថវិកា ចំនួន ២ម៉ឺនរៀល៕

ដោយះ គេហទំព័រ Bunthorn News

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !