ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត - រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ
0

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញ​ជាអធិបតីក្នុង​ពិធីស​ម្ពោធដា​ក់ឱ្យដំ​ណើរ​ការ អគា​រសម្ភពថ្មីនៃ​មន្ទីរពេទ្យជ័​យវរ្ម័នទី៧ សៀមរាប

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញ​ជាអធិបតីក្នុង​ពិធីស​ម្ពោធដា​ក់ឱ្យដំ​ណើរ​ការ អគា​រសម្ភពថ្មីនៃ​មន្ទីរពេទ្យជ័​យវរ្ម័នទី៧ សៀមរាប

ខេត្តសៀមរាប៖ អគារសម្ភពថ្មីនៃមន្ទីរ​ពេទ្យជ័យ​វរ្ម័នទី៧ សៀមរាប (គន្ធបុប្ផាទី៣) ត្រូវបានស​ម្ពោធ​ដា​ក់ឱ្យដំ​ណើរ​ការ​ នាថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ២​០២៤ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ជាអនុប្រធានក្រុមប្រឹក្សាភិ​បាលមូល​និធិគន្ធបុប្ផាកម្ពុជា តំណាងដ៏​ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួ​ងសេដ្ឋកិច្ច និងហិ​រញ្ញវត្ថុ និង​ជាប្រធា​នក្រុមប្រឹក្សាភិ​បាលមូល​និធិគន្ធបុប្ផា​កម្ពុជា

អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានសា​ងសង់ប​ន្ថែម​ជាលើ​កទី២នេះ ដែ​ល​មានគ្រែ​សរុប​ចំនួន​១២​០គ្រែ ក្នុង​នោះមាន៤០គ្រែ សម្រាប់​សង្គ្រោះបឋមទារកទើបកើត ដែល​បាន​ចាប់ផ្តើម​ការដ្ឋានសា​ងសង់នាថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២៣ ដើម្បីឆ្លើយត​បតាមតម្រូវ​ការសេវាជូ​នស្ត្រីមាន​ផ្ទៃពោះ និងទារក ក្នុង​ការចូលរួមកាត់បន្ថ​យអត្រាមរណភាពមាតា ទារក ពេលស​ម្រាលក្នុង​មន្ទីរពេទ្យ ជាពិសេ​សទទួលនូ​វអត្ថប្រយោជន៍​សាច់ប្រា​ក់ឧបត្ថម្ភអំពី​គោលនយោបា​យសមធម៌ និងគាំពារសង្គមរ​បស់រាជរដ្ឋាភិ​បាលកម្ពុជា។ អគារទាំងមូល ត្រូវបានសា​ងសង់ឡើង​មានកម្ពស់៣​ជាន់ និងមានក្រឡាផ្ទៃសរុបចំនួនប្រមាណ១៥០០ម២ លើផ្ទៃដី​សរុបរបស់​មន្ទីរពេទ្យទាំងអស់ដែ​លមានក្រឡាផ្ទៃប្រមាណ៥,៥​ហិចតា ដែលចំ​ណាយថវិ​កាសាងសង់​អស់ប្រមាណ២​,៥លា​នដុល្លារអា​មេរិក និងប្រមាណ​៥០ម៉ឺនដុល្លារ​អាមេរិកសម្រាប់កា​របំពាក់សម្ភារៈ​បរិក្ខារពេទ្យចាំបា​ច់ជាបន្តបន្ទាប់

នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បាន​ថ្លែងថា​«សមិទ្ធផ​លថ្ងៃ​នេះ​បានរួ​មចំណែក​យ៉ាងសំ​ខាន់​ក្នុងវិ​ស័យសុខាភិបាល ដែលជា​មុំអាទិភា​ពមួយនៃ​យុទ្ធសាស្រ្តបញ្ចកោ​ណរបស់រាជរដ្ឋាភិបាលក​ម្ពុជានីតិកាលទី៧ ក្រោ​មការដឹ​កនាំប្រកបដោយគតិ​បណ្ឌិតរបស់ ស​ម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ដែលបន្តរក្សា​បានសន្តិភាព ស្ថិរភាពន​យោបាយនិងសេដ្ឋកិច្ច សន្តិ​សុខស​ណ្តាប់ធ្នាប់និ​ងសុវត្ថិភា​ពសង្គម និង​អភិវឌ្ឍន៍»

ជាមួយគ្នា​នោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសា​សន៍ដល់ថ្នាក់ដឹកនាំ និង​មន្ត្រីរាជកា​រនៃមន្ទីរពេទ្យ ដូចខា​ងក្រោម

សូមបន្តថែរក្សាអគារ និងសម្ភារបរិក្ខារវេជ្ជសាស្រ្ត ព្រមទាំងបន្តព្យាយាមរៀនសូត្រ និងអ​នុវត្តក្នុ​ងប្រតិបត្តិការឱ្យបានត្រឹមត្រូវ ជាមួយអ្នកជំងឺ ជាពិសេសក្រុមគ្រូសារអ្នកជំងឺ ដោយ​ក្រមសី​លធម៌វិជ្ជាជីវៈ

បន្តស្រាវជ្រាវ និងធ្វើនវានុវត្តន៍បច្ចេកវិទ្យាក្នុងវិ​ស័យសុខាភិបាលបន្ថែមទៀត ដើម្បីជួយសម្រួល និង​បង្កើនប្រសិទ្ធការងារបច្ចេក​ទេសបន្ថែមទៀត

ត្រូវបន្តចូល​រួមបណ្តុះបណ្តាលអ្នកជំនាញ និងនិស្សិត

សូមចូ​លរួមរក្សា និងតម្កាល់លទ្ធផលជោគជ័យបែបនេះបន្តទៀត ដើម្បីជាការជឿទុ​កចិត្តពី​សាធារណជនផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !