ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

អាជ្ញាធរដាក់វិធា​នការក្តៅ ចុះរុះ​រើស្លាកយីហោ ឬផ្ទាំងប៉ាណូដែល​ផ្សព្វផ្សាយពី​ល្បែង​អនឡាញខុស​ច្បា​ប់នៅក្រុងប៉ោយប៉ែត

អាជ្ញាធរដាក់វិធា​នការក្តៅ ចុះរុះ​រើស្លាកយីហោ ឬផ្ទាំងប៉ាណូដែល​ផ្សព្វផ្សាយពី​ល្បែង​អនឡាញខុស​ច្បា​ប់នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ អាជ្ញាធរដាក់វិធាន​ការក្តៅ ចុះរុះរើស្លាកយីហោ ឬផ្ទាំងប៉ាណូដែលផ្សព្វ​ផ្សាយពី​ល្បែង​អនឡាញខុសច្បាប់ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉េត នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោ​យប៉ែត បានដឹកនាំក្រុមការងារ​ក្រុងសហការជាមួយសង្កាត់ ភូមិ ប្រជាការពារ បានចុះរុះរើផ្ទាំងប៉ា​ណូផ្សព្វផ្សាយ​ល្បែងអនឡាញខុសច្បាប់ ផ្ទាំងប៉ាណូដ៏ធំៗចំនួន២កន្លែង នៅតាមបណ្តោយផ្លូវ​ជាតិលេខ៥ ប៉ាណូល្បែងភ្នាល់អនឡាញ 789BET និងប៉ាណូ Askmebet.co

ក្រោ​យពីឃើញ​មានការរុះរើផ្ទាំងប៉ាណូដែល​ផ្សព្វផ្សាយល្បែងភ្នាល់គ្នាតាមប្រព័ន្ធអនឡាញ ដែលដា​ក់សំ​ញែង នៅលើផ្លូវជា​តិលេខ៥ មុខច្រកទ្វារព្រំដែនអន្តរ​ជាតិប៉ោយប៉ែត បង្ហាញភ្ញៀវជាតិ និងអន្តរ​ជាតិនេះ ប្រជា​ពលរដ្ឋសំដែងការគាំទ្រយ៉ាងខ្លាំង ចំពោះចំណាត់ការរុះ​រើរបស់អាជ្ញាធរដែ​លជះឥទ្ធិព​លមិនល្អ​ដល់សង្គម

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉េត បានបញ្ជាក់ថា ការរុះរើផ្ទាំងប៉ាណូល្បែង​អនឡាញ​ខុសច្បាប់នេះ មិនត្រឹមតែរុះ​រើនៅលើផ្ទាំងប៉ា​ណូនោះទេ សំខាន់ឲ្យតែឃើញ​នៅក​ន្លែងក៏ដោ​យត្រូវមានវិ​ធានការរុះរើ ឬបកចេញទាំងអស់ មិនអនុញ្ញា​តិឲ្យមាន​ការផ្សព្វផ្សាយ​នៅក្នុងប៉ោយប៉ែតនោះទេ(ប៉ោយប៉ែត)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !