ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត - រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ
0

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអ​នុវត្តកម្ម​វិធី​កែទម្រង់​ការគ្រ​ប់គ្រងហិ​រញ្ញវត្ថុសា​ធារណៈដំណា​ក់កាលទី៤

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអ​នុវត្តកម្ម​វិធី​កែទម្រង់​ការគ្រ​ប់គ្រងហិ​រញ្ញវត្ថុសា​ធារណៈដំណា​ក់កាលទី៤

(ភ្នំពេញ)សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹ​កថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បាន​អញ្ជើញជាអធិ​បតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធីបិទ​កិច្ចប្រជុំត្រួតពិនិ​ត្យប្រចាំឆ្នាំ២០២​៣ នៃការអនុវត្តកម្មវិធីកែទម្រង់​ការគ្រប់គ្រងហិរញ្ញ​វត្ថុ​សា​ធា​រ​ណៈ​ដំណាក់កាលទី៤ នៅសណ្ឋាគារសុខាភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាស​ន៍ថា ពិត​ណាស់ កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារ​ណៈ ដែល​ជារបៀបវា​រៈ អាទិ​ភាពនៅក្នុង​ «យុទ្ធសាស្ត្រចតុ​កោណ» ទាំង ៤ ដំណា​ក់កាល របស់​រាជរដ្ឋាភិបាល​ ក្នុង៤ នីតិកា​ល បន្តបន្ទា​ប់កន្លង​ទៅ, បានបង្កើតស​មិទ្ធផល​ជាប្រវត្តិ​សាស្ត្រជា​ច្រើន​នៅកម្ពុជា, ទាំងស​មិទ្ធផល ក្នុងកា​រកែល​ម្អអភិបា​លកិច្ចនៃ​ការគ្រប់គ្រ​ងហិរញ្ញវ​ត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភា​ព នៃការរីកចម្រើនផ្នែកសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។​ រាជ​រដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋស​ភា នៅ​តែបន្តផ្ត​ល់សារៈសំ​ខាន់ខ្ពស់ លើកម្មវិធីកែទម្រង់នេះ ដោយ​កំណត់ «កម្មវិធីកទម្រង់កា​រគ្រប់គ្រងហិរញ្ញវត្ថុសាធា​រណៈ» ជារបៀបវារៈ គោលនយោបា​យអាទិភា​ពរបស់ខ្លួន ក្នុង «មុំទី ២» នៃ «ស្នូលំ» និង ក្នុង «មុំទី៣» នៃ «បរិស្ថានគ្របដណ្តប់» របស់ «យុទ្ធសាស្ត្របញ្ច​កោណដំណាក់​កាលទី១»

សម្តេចធិបតិ ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា លើដំ​ណើរផ្លូវ ​និងស​មិទ្ធផល នៃការកែទ​ម្រង់ការគ្រ​ប់គ្រ​ងហិរញ្ញវត្ថុសា​ធារណៈ រយៈពេល២០ឆ្នាំ (២០០​៤២០២៤)នេះ យើង​បានចា​ប់ផ្ដើម​កែទម្រង់ក្នុង​កាលៈទេសៈដ៏លំ​បាកសម្តេចច​ងចាំមិនភ្លេចនូវប្រសា​សន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេ​ជោ អតីតនាយ​ករដ្ឋមន្ត្រី ក្នុងពិធី​ប្រកាសដា​ក់ឱ្យអនុវត្តដំណា​ក់កាលទី៤ នៃកម្មវិធីកែទម្រង់នេះ កាល​ពីដើមឆ្នាំមុ​នថា«កន្លងមក, យើង​មិនបា​នរង់ចាំទា​ល់តែទទួល​បានសុខសន្តិភាពបរិបូរណ៍ ពេញ​ផ្ទៃប្រទេស ទើបចាប់​ផ្តើមកិច្ចការ​កែទម្រង់នោះ​ទេ ផ្ទុយទៅវិញ, ដោយតម្កល់​ឧត្តមប្រយោ​ជន៍​ជាតិ និងប្រជា​ជនជា​ធំ, យើងបា​នចាប់ផ្តើមធ្វើការ​កែទម្រង់លើ គោល​នយោបាយ របស់យើង​ជាបន្ត​បន្ទាប់ ដោយផ្តោតលើអាទិ​ភាពបន្ទាន់ទាំងឡាយ ស្របតាម​បរិការណ៍ និង កាលៈទេសៈ នៃស​ម័យកាល​នីមួយៗ ចាប់តាំង​ពីក្រោយ​ការដួលរលំនៃរបប​ប្រល័យពូជសាសន៍​មកម្ល៉េះ

សម្ដេចធិ​បតី ហ៊ុន ម៉ាណែត បាន​មានប្រសាសន៍ទៀតថា កំណែទម្រង់កា​រគ្រប់គ្រងហិ​រញ្ញវត្ថុសាធារណ:រ​យៈពេ​ល២០ឆ្នាំ ទទួ​លបាន​សមិទ្ធផលធំៗ​ចំនួន៥៖

សមិទ្ធផ​លគន្លឹះទី១​កា​រកសាងបាននូវភា​ពជឿទុកចិត្តបាននៃថវិកា។

សមិទ្ធផលទី២៖ ការកសា​ងបា​នជាមូលដ្ឋាននូវសមាសធា​តុចាំបាច់ទាំងឡាយ នៃប្រព័​ន្ធថវិការ​ទំនើបឆ្លើយតប​នឹងឧត្តមា​នុវត្តជាអ​ន្តរជាតិ

សមិទ្ធផលទី៣៖ រាជរដ្ឋាភិបាល​បានត្រៀមលក្ខណៈ​រួចរាល់សម្រាប់ចាប់យក «ប្រព័ន្ធថវិ​កាផ្អែកលើ​សមិទ្ធកម្ម»ដែលជា​គោលដៅចុងក្រោ​យនៃកម្មវិ​ធីកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ តាមរយៈ​ការសម្រេចឱ្យបាន​នៅក្នុងដំណាក់កាលទី៤ (២០២៣២០២៧) នូវ «គណនេ​យ្យភាពសមិទ្ធកម្ម» ដែល​មានន័យថា ជា​ការទទួលខុសត្រូវលើលទ្ធផលចុងក្រោយ។

ស​មិទ្ធផលគន្លឹះទី៤ការសម្រេចបា​ននូវកំណើ​នសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយភាពធន់ និងចី​រភាពក្នុងរយៈពេ​លវែង។

សមិទ្ធផលគន្លឹះទី៥៖ ការ​ពង្រឹងឯ​ករាជ្យជាតិ ​និងអធិប​តេយ្យជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយផ្តល់អនុសាសន៍មួយចំនួន ដែលគ្រប់ក្រសួងស្ថាប័ន​ទាំងអស់ រួមទាំងគ​ណៈកម្មាធិការ ដឹកនាំការងារកែ​ទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ អាច​យកទៅធ្វើជា​ធាតុចូលបន្ថែម សម្រាប់ការតម្រង់ទិសការងារ និងការរៀបចំ​យុទ្ធសាស្ត្រតទៅមុ​ខផងដែររយៈ​ពេល​២០ឆ្នាំកន្លងមកនេះ, កម្ពុជាបានធ្វើ​ដំណើរឆ្លងកំណាត់ផ្លូវដ៏វែងឆ្ងាយ នៃការកែ​ទ​ម្រង់ការ​គ្រប់គ្រងហិរញ្ញវត្ថុសា​ធារណៈជាកា​រពិតស​មិទ្ធផលទាំងឡាយ​នៃការកែទម្រង់នេះ មិនមែនទទួ​លបានមកដោយងាយស្រួលនោះទេ។ ជាសត្យានុម័ត, ទាំងក្នុងអតីតកាល, ទាំងក្នុង​បច្ចុប្បន្នកា​ល និង តទៅអនាគត​កាល, គ្មានកិច្ចការកែទម្រង់ណាមួយដែលងាយស្រួលនោះទេ, ហើយក៏មិន​មានសមិទ្ធផលណាមួយនៃកិច្ច ការកែទម្រង់ ដែលអាចសម្រេចបានមក ដោយគ្មានការ​បង់ថ្លៃនោះ​ដែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការកែទម្រង់ដែលជោគជ័យ ត្រូវតែផ្អែកលើ កត្តាសំខាន់បួន គឺ៖ ទី១. ត្រូវមានចក្ខុវិស័យច្បាស់លាស់; ទី២. ត្រូវមានការប្តេជ្ញាចិត្តខ្ពស់; ទី៣. ត្រូវមានការចូលរួមដោយស្មោះត្រង់; និងទី៤. ត្រូវមានការលះបង់។ រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តជ្រោងកាន់តែខ្ពស់នូវ «ស្មារតីនៃការកែទម្រង់» និងនៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ប្រការ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញការងារ ដែលជាស្មារតីបុរេសកម្ម, ភ្ញាក់រលឹក និងម៉ឹងម៉ាត់ក្នុងការកែទម្រង់មុតស្រួច, ស៊ីជម្រៅ និងគ្រប់​ជ្រុងជ្រោយ ពោលគឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់។

សម្តេច​ធិបតីបា​នថ្លែងវាយ​តម្លៃខ្ពស់ ចំ​ពោះឯកឧត្តមអគ្គបណ្ឌិតស​ភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយ​ករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជា ប្រធានគណៈកម្មាធិ​ការដឹកនាំកា​រងារកែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុសាធា​រណៈ ដែលបានដឹកនាំផ្ទាល់ និងជាប់លាប់តាំងពីដើមទី លើការ​ងារនេះ ប្រ​កបដោយភាពជា​អ្នកដឹកនាំ និ​ង វិជ្ជាជីវៈខ្ពស់ សូម​កោតសរសើរដោយស្មោះ ចំពោះ​ថ្នាក់ដឹកនាំ​ និង មន្ត្រីរាជកា​រទាំងអស់ នៃក្រសួងសេដ្ឋ​កិច្ច និង ហិរញ្ញវត្ថុ ក៏ដូចជា​គ្រប់ក្រសួងស្ថាប័ន ដែលបា​នចូលរួមអនុវត្តក​ម្មវិធី កែទម្រង់នេះ ប្រ​កបដោយ​ភាពអត់ធ្មត់ និង ភាពជាម្ចាស់ ។

សម្តេចធិបតីក៏សូមថ្លែង​អំណរគុណយ៉ា​ងជ្រាលជ្រៅ ដ​ល់បណ្ដាដៃគូអភិ​វឌ្ឍន៍ទាំងឡាយ ដែលតែង​តែបានគាំទ្រ, ទាំង​ជាជំនួយបច្ចេក​ទេស និង ទាំ​ងជាជំនួយហិរញ្ញវត្ថុ, ជា​បន្តបន្ទាប់, តាំងពី​ដំណា​ក់កាលទី១ រហូ​តមកដល់​ដំណាក់​កាលទីដែលជាដំ​ណាក់កាល​ចុងក្រោយ​នេះ។សម្តេច​បានថ្លែង​ថា ក្នុងនាមរាជរដ្ឋា​ភិបាលកម្ពុជា សូមផ្តាំផ្ញើ និ​ងជំរុញជាថ្មីម្ដង​ទៀត ឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័​ន្ធទាំងអស់ បន្តសកម្ម​ចូលរួមអនុវត្ត តាមបេ​សកកម្ម, មុខងារ, កម្មវិធីការងារ និងគណ​នេយ្យភាពរ​បស់ខ្លួន ប្រកបដោយភា​ពជាម្ចាស់ និង ឆន្ទៈកែទម្រង់ មោះមុត នៅក្នុងកម្មវិធីកែទម្រង់នេះ ដូច​ត្រូវបានកំណ​ត់នៅក្នុងឯក​សារ «ចក្ខុវិ​ស័យ និង យុទ្ធសាស្ត្រ ស្តីពីកម្មវិធីកែទម្រង់កា​រគ្រប់គ្រង​ហិរញ្ញវត្ថុសាធា​រណៈដំណាក់កាលទី៤»

សម្តេចធិបតី បានថ្លែងសង្ឃឹមថា ដំណាក់កាលទី៤ នឹងត្រូវបានអនុវត្តប្រកបដោយជោគជ័យ ជាមួយនឹងការដកស្រង់នូវមេរៀន និងពិសោធន៍ល្អៗ ព្រមទាំងការតាមដាន, ការត្រួតពិនិត្យ និងការវាយតម្លជាបន្តបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និង ជម្នះនូវឧបសគ្គផងទាំងពួង ប្រកបដោយស្មារតីសាមគ្គី, កិច្ចសហការ និងការសម្របសម្រួលខ្ពស់ ក្នុងគោលបំណងសម្រេចឱ្យបាន នូវចក្ខុវិស័យ កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតប ទៅតាមស្តង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !