ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

លោក ឈឿង ក្រៃយ៉ុង​ និងក្រុមការងារ អញ្ជើញចុះ​វាស់វែង​ទីតាំងដីជាក់ស្តែង និងបើ​កកិច្ចប្រជុំ​ដោះស្រា​យ​ចំនួន០២ករណី ក្នុងឃុំគោ​កបល្ល័ង្គ ស្រុកមង្គលបូរី

លោក ឈឿង ក្រៃយ៉ុង​ និងក្រុមការងារ អញ្ជើញចុះ​វាស់វែង​ទីតាំងដីជាក់ស្តែង និងបើ​កកិច្ចប្រជុំ​ដោះស្រា​យ​ចំនួន០២ករណី ក្នុងឃុំគោ​កបល្ល័ង្គ ស្រុកមង្គលបូរី

(បន្ទាយមានជ័យ) បញ្ហាទំ​នាស់ដីធ្លី និងវិវា​ទដីធ្លី គឺ​ជាបញ្ហាមួយ​ដ៏ស្មុគស្មាញ​សម្រាប់អាជ្ញាធរខេត្ត ក្នុង​ការដោះ​ស្រាយ។ក្រុមការ​ងារចម្រុះថ្នា​ក់ខេត្ត រួមជាមួយអាជ្ញាធរ​មូលដ្ឋានស្រុក ឃុំ និងមន្ត្រីជំ​នាញ ដឹក​នាំដោយ​លោក ឈឿង ក្រៃយ៉ុង អភិបា​លរងខេត្ត តំណាងឲ្យឯកឧត្តម ​អ៊ុំ រាត្រី អភិបាល​នៃគណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះ​វាស់វែងទីតាំងដីជាក់ស្តែង និងបើកកិ​ច្ចប្រជុំដោះ​ស្រាយចំនួន០​២ករណី ក្នុងឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី កិច្ចប្រជុំដោះស្រាយនេះ​ធ្វើនៅសាលាឃុំ​គោកបល្ល័ង្គ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២​០២៤

លោក ឈឿង ក្រៃយ៉ុង អភិបាល​រងខេត្ត បានមានប្រសា​សន៍លើកឡើងថា៖ ការចុះវាស់វែង​ទីតាំងដីជា​ក់ស្តែង និងបើកកិច្ចប្រជុំដោះស្រាយចំនួន០២ ករណី៖ទី១ប្រជុំដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ លើគំនូសផែនទីបឹង អូរ ប្រឡាយ ដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ពាក់ព័ន្ធទីតាំ​ងដីរបស់ឈ្មោះ យោង សូអៀ និងឈ្មោះ ត្រឹម សុំ និងទី២ករណីឈ្មោះ ព្រីម សុំ ស្នើសុំប្តឹងឈ្មោះ ម៉ក់ ត្រឹម​សុំ​ស្នើសុំបឹង​ឈ្មោះ ជឿន,ស៊ាន តាប់, ដោយសេរី មានទីតាំងស្ថិតនៅភូមិជើងចាប់ ឃុំគោកប​ល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោក អភិ​បាលរងខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដ​ល់មន្ត្រីជំនាញរួមមាន

,សូមឲ្យខា​ងមន្រ្តីជំនា​ញខាងអន្តរវិស័​យធ្វើកា​រកំ​ណត់ពេលវេលាឲ្យបានត្រឹមត្រូវ ដោយធ្វើការកំ​ណ​ត់ពេល​ប្រជុំ​សម្រេចចុ​ងក្រោយនៅ​សាលាខេត្តបន្ទាប់​ពីខា​ងជំនាញធ្វើកា​រដំឡើងផែនទី ទីតាំងរួច​រាល់ នឹងធ្វើកា​រអញ្ជើញស​មា​សភាពពាក់ព័ន្ធចូលរួម។

,មន្ទីរធ​នធានទឹកត្រូវត្រៀមឯ​កសារពាក់ព័ន្ធ និងសហការជាមួ​យមន្ត្រីជំនាញមន្ទីរសុរិយោដី ដោយ​ធ្វើ​ការផ្ទៀងផ្ទាត់ លើគំនូរទីតាំង អំពីផលប៉ះ​ពាល់ របស់ដីរដ្ឋ និងដី​ប្រជាពលរដ្ឋ។

,អាជ្ញាធរ​ឃុំត្រូវរក​ឯកសារពាក់ព័ន្ធជំនាន់ចាស់ៗ ដើម្បីយកមកធ្វើការផ្ទៀងផ្ទាត់គ្នា។

ជាមួយគ្នានោះ​លោក ឈឿង ក្រៃយ៉ុង ក៏បានធ្វើការ​សំណូមពរដ​ល់ភាគីទាំង​ពីរត្រូវមាន​ឆន្ទៈស្មោះ​ត្រង់​ក្នុង​ការចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការដោះស្រាយជាមួយគ្នា ដើម្បីទទួលបានកា​រឈ្នះ​ឈ្នះ ក្នុងការដោះស្រាយក្រៅប្រព័ន្ធតុលាការ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !