ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

កិច្ចប្រជុំចុះអង្កេតស្រាវជ្រាវ ក​រណីវិវាទដីធ្លី ដែលមាន​ទីតាំងស្ថិត​នៅភូមិល្បើក​ស្វាយ ឃុំស្វាយចេក ស្រុក​ស្វាយចេក

កិច្ចប្រជុំចុះអង្កេតស្រាវជ្រាវ ក​រណីវិវាទដីធ្លី ដែលមាន​ទីតាំងស្ថិត​នៅភូមិល្បើក​ស្វាយ ឃុំស្វាយចេក ស្រុក​ស្វាយចេក

(បន្ទាយមានជ័យ) ការធ្វើអ​ធិកា​រកិច្ចលើគ្រប់​វិស័យនៅក្នុងព្រះរាជា​ណាចក្រកម្ពុជា សំដៅប្រឆាំ​ងអំពើពុ​ករលួយ​ការរំ​លោភដោយ​អំណា​ច និង​បាតុភា​ពអសកម្មនានា។​នាថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០២៤​នេះលោក លៀម សុដា ​អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាលខេត្ត បន្ទាយមា​នជ័យ អញ្ជើញទទួលជួបជាមួយលោ​កស្រី ហែម ម៉ារីណា អគ្គនាយករង ប្រធាន​គណៈប្រតិភូ ដើម្បីសម្តែងការគួរសម និងធ្វើកិច្ចសហការក្នុងការចុះអង្កេតស្រាវជ្រាវ ករ​ណីវិវាទដីធ្លី ដែលមានទីតាំងស្ថិតនៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយ​មា​នជ័យ ធ្វើនៅសាលប្រជុំ () សាលាខេត្ត។

ជាកិច្ចចាប់ផ្ដើមលោកស្រី ហែម ម៉ារីណា អគ្គនាយករង ប្រធានគណៈប្រតិភូ បានមានប្រសាសន៍​លើកឡើងថា៖ក្រសួងអធិការកិច្ចបានទទួលពាក្យស្នើសុំអន្តរាគមន៍របស់លោក មុី ជួង និងភរិយា​ឈ្មោះ ទៀវ សំណាង ដែលពួកគាត់សទាម​ទារកាន់កាប់ដីទំហំ ៥០ហិកតា ក្នុងករណីអាជ្ញាធរ​ភូមិល្បើកស្វាយឈ្មោះ ហុិន ញឿន មេភូមិល្បើកស្វាយឈ្មោះ ឆាយ សុផៃ មេភូមិចក់ពួក ឈ្មោះ លី សោន អតីតមេឃុំស្វាយចេក លោកជ្រូក សុផល អតីតមេឃុំស្វាយចេក និងឈ្មោះ មាស សត្រ្តាវុធ ប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់ និងភូមិបាលស្រុកស្វាយចេក ឃុំឃិតគ្នារំ​លោភយកដីរបស់គាត់ទំហំ ៥០ហិកតា នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យទៅឲ្យអ្នកដទៃ។

លោកស្រីបានបន្តថា៖ បន្ទាប់ពីបានពិ​និត្យក្នុងក្របខណ្ឌ​បច្ចេកទេសលើឯកសារពា​ក់ព័ន្ធឃើញថា មានចំណុចជា​ច្រើនដែលទាមទារឲ្យមានការអង្កេតស្រាវជ្រាវឲ្យបានច្បាស់លាស់បន្ថែម ទាំងអស់​ហេតុ និងអង្គច្បាប់ ទើបថ្នាក់ដឹកនាំក្រសួងបានសម្រេចចិត្តចាត់តាំងរូបលោកស្រី គណៈប្រ​តិភូចុះម​កអង្កេតនាពេលនេះ។

ថ្លែងនៅក្នុងឱកា​សនោះលោក លៀម សុដា អភិបាលរងខេត្តថា៖ កន្លងមកក្រុមការងារខេត្ត ក៏បានធ្លាប់ធ្វើការដោះស្រាយករណីនេះដែរ។ដោយមានក្រសួង​ដោយមានលិខិតក្រសួ​ងរៀបចំ​ដែនដីនគររូបនីយកម្មនិងសំណង់។បញ្ជូនករណីនេះមករដ្ឋបាលខេត្តដើម្បីដោះស្រាយ។ ក្នុងនាម​​រដ្ឋបាលខេត្ត បានត្រៀមសហការជាមួយគណៈប្រតិភូចង់ជួបអ្នកពាក់ព័ន្ធ រដ្ឋបាលខេត្ត និងជួយ​សម្របសម្រួលជូនហើយឯកសារពាក់ព័ន្ធរដ្ឋបាលខេត្តនិងផ្ដល់ជូន។

លោក លៀម សុដា ក៏បានថ្លែងអំណរអរគុណ ដល់លោកលោកស្រីប្រធានគណៈប្រតិភូ ដែលបាន​គាំទ្រដោយចូលរួម​សហការ ក្នុងការអង្កេតស្រាវជ្រាវ និងរួមសហការជា​មួយមន្ត្រីជំនាញស​មត្ថកិច្ចជំ​នាញធ្វើកា​រសម្របសម្រួលចុះទីតាំងជាកស្តែងនាពេល​ខាងមុខនេះផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !