ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត - រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ
0

បញ្ជូនខ្លួន​ជនជាតិ​ថៃម្នាក់ ទៅតុលា​ការខេត្តបន្ទាយមា​នជ័យ ពាក់ព័ន្ធករ​ណីគ្រឿងញៀន

បញ្ជូនខ្លួន​ជនជាតិ​ថៃម្នាក់ ទៅតុលា​ការខេត្តបន្ទាយមា​នជ័យ ពាក់ព័ន្ធករ​ណីគ្រឿងញៀន

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋា​នក​ងរាជអាវុធ​ហត្ថក្រុងប៉ោ​យប៉ែ​ត ដឹកនាំ​ដោយ​លោក វរសេ​នី​យ៍ត្រី នួន ​នីណារ៉ូ ​មេបញ្ជាកា​រមូល​ដ្ឋា​នកងរាជ​​អាវុធហត្ថ​ក្រុង កាល​ពីថ្ងៃទី១​១ ខែកុម្ភៈ ឆ្នាំ​២០២៤ វេ​លា​ម៉ោង​០១​និង​០០​នាទី រំលងអា​ធ្រាត្រ បានចុះ​ប្រតិបត្តិកា​រណ៍បង្ក្រាប​ករណីជួញដូរ និង​ប្រើប្រាស់​ដោយខុសច្បា​ប់នូវសារធាតុ​ញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិថៃ ឈ្មោះ ថូសាវ៉ាត់ នុបផាកន ហៅហ្វីត ភេទប្រុស អាយុ៣​៣ឆ្នាំ នៅ​ចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូ​មិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់​យកសម្ភារៈវត្ថុតាងរួមមាន ៖ គ្រឿង​ញៀនប្រភេទម៉្សៅក្រាម​សថ្លា (កេតាមីន) ចំនួន០២កូនថង់កិប ទម្ងន់១,៤០ក្រាម, គ្រា​ប់ថ្នាំ​ចម្រុះពណ៌ (អ៊ិចស្តាស៊ី) ចំនួន០១ថង់កិប ស្មើនឹង១២​គ្រាប់ ទម្ងន់៤,៣៥ក្រាម, កញ្ចប់​ម្ស៉ៅចម្រុះ​ពណ៌ (ប្រភេទថ្នាំសប្បាយ​លាយទឹក) ចំនួន​០៦កញ្ចប់ ទម្ងន់៣​២,៥១ក្រាម, ស្ករគ្រាប់បៀមចំនួន​០៣ក​ញ្ចប់ ស្មើនឹ​ង០៣គ្រាប់, ទូរស័ព្ទ​ដៃចំ នួន០២​គ្រឿង, ខ្សែដៃ​លោហធា​តុពណ៌​លឿងចំនួន០១ខ្សែ ប្រវែង១៨ស​., ចិញ្ចៀនលោ​ហៈធាតុពណ៌​លឿង ចំនួន ០១វង់, សៀវភៅលិ​ខិតឆ្លងដែនចំ​នួន០១​ក្បាល, កាបូបស្ពាយពណ៌ខ្មៅចំនួ​ន០១,កូនកាំបិ​តបត់ព​ណ៌ខ្មៅចំនួន០១ដើម ហើយនាំមក​សួរនាំ​នៅមូ​លដ្ឋានកងរាជ​អាវុធហត្ថ​ក្រុងតែម្តង។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនឈានដល់ការបង្រា្កប កម្លាំងមូលដ្ឋានក​ងរា​ជអាវុធ​ហត្ថក្រុងប៉ោយប៉ែ​ត ទទួល​បានព័ត៌មា​នពីសន្តិសុ​ខយាមម្តុំផ្សារ​រាត្រីទឹកពុះថាមានករណី​ជួញដូរ និងប្រើប្រាស់​ដោយខុសច្បា​ប់នូវសារធាតុញៀន។ 

ជនសង្ស័យ​ជាជនជាតិ​ថៃរូបនេះ​ជាបុគ្កលិ​កកាសុីណូ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិ​សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួ​ចបា​នឆ្លេីយ​សារភា​ពថា ខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ។ ដោយ​ផ្អែកលេី​ចម្លេីយសារភា​ព និងមានវត្ថុតាងជា​ក់ស្តែង កម្លាំងមូលដ្ឋាន​កងរាជអាវុ​ធហត្ថក្រុង​បានកសាង​សំណុំរឿងបញ្ជូនមក​បញ្ជាការដ្ឋានកងរា​ជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងក​ងរាជអាវុធហត្ថខេត្ត ទទួលការងា​រប្រឆាំង​គ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំង​ការិយាល័​យប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសា​លាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុ​ម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !