ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

លោក យឹម សំណាង អញ្ជើញដាំនិងប្រគល់កូន​ឈើចំនួន២​០០០០ដើម ​ដល់ថ្នាក់ដឹកនាំក្រុង ស្រុក ទាំង​៩ ក្នុងខេត្តបន្ទាយមានជ័យ

លោក យឹម សំណាង អញ្ជើញដាំនិងប្រគល់កូន​ឈើចំនួន២​០០០០ដើម ​ដល់ថ្នាក់ដឹកនាំក្រុង ស្រុក ទាំង​៩ ក្នុងខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) កូនឈើចំនួន២​០០០០ដើម ជាប្រភេទដើមចាន់គីរី ដែលជាអំណោយ​របស់ឯក​ឧត្តមឧបនាយក​រដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ អ្នកតំណា​ងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ និងឧត្តម​ប្រឹក្សាផ្ទាល់ព្រះម​ហាក្សត្រ និងលោកកជំទាវ ត្រូវបាន​លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយ​មានជ័យ រួមជាមួយឯកឧត្តម ហ៊ូ ប៊ុនហេង ក្រុមការងាររបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹម​យ៉ាន និងជាសមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមការងារបានរៀបចំពិធីប្រគល់ជូនលោក លោក​ស្រីថ្នាក់ដឹកនាំក្រុង ស្រុកទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ធ្វើនៅបរិវេណខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងឱនោះ​លោក យឹម សំណាង អភិបាលរងខេត្ត បានពាំនាំនៅ​ប្រសាស​ន៍ផ្តាំផ្ញើការ​សួរសុខ​ទុក្ខពីសំ​ណាក់ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយ​មានជ័យ និងឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ និងលោកកជំទាវ ដល់ថ្នាក់ដឹកនាំក្រុង ស្រុកទាំង៩ ក្នុងខេត្តប​ន្ទាយមានជ័យ

លោក យឹម សំណាង បានបញ្ជាក់ថា៖ ពិធីប្រគល់កូនឈើនាពេលនេះ គឺដើម្បីបង្កើនធនធា​នធម្ម​ជាតិ​ឡើងវិញ ការពារធនធានធម្មជាតិ​ចម្រុះ និងកាត់បន្ថយឥទ្ធិពល អវិជ្ជមាននៃការប្រែប្រួល អាកា​ស​ធាតុ ជាពិសេ​សនោះគឺទុកជាសម្បិត្ត​ជាតិ និងជាសម្បិត្តសកល និងដើម្បីកែប្រែសោភ័ណ្ឌ​ភាពតំ​បន់រឺ​សាលរបស់ខ្លួន ដើម្បីលើកស្ទួយមុខមាត់ខេត្តបន្ទាយមានជ័យ។ ក៏ដូចជាដើម្បីថែរក្សាព្រៃឈើ និងការដាំដុះ​ព្រៃឈើ គឺដើម្បីរក្សា បរិស្ថានបៃតងនៃធនធា​នធម្មជាតិ គុណភាពដី ជម្រកមនុស្ស សត្វ ដែលអាច​អោយ យើងកាត់បន្ថយបាននូវភាពប្រឈមនឹងគ្រោះមហន្តរាយដោយគ្រោះរាំងស្ងួត បំរែបំរួលអាកាសធាតុ ភ្លើងឆេះព្រៃ ខ្យល់កន្ត្រាក់ ទឹកជំនន់ដែលបណ្តាលមក ពីការបាត់បង់ព្រៃឈើ ហើយព្រៃ​ឈើគឺជាប្រភពធនធម្មជាតិដ៏សំខាន់ សម្រាប់ប្រទេសជាតិ។

បន្ទាប់ពី​បញ្ចប់ការធ្វើពិធីប្រគល់កូនឈើជូនរួចមកលោក យឹម សំណាង និងក្រុមការងារ បានបន្តដំ​ណើរទៅវិ​ទ្យាល័យសម្ដេចឪ ដើម្បីចូលរួមជាមួយគណៈអភិបាលក្រុងសិរីសោភ័ណ ដឹកនាំដោយ​លោក ស្រេង សុផល នឹងលោក លោកស្រីប្រធា​នក្រុមប្រឹក្សាក្រុង គណៈអភិបាលរងក្រុង កងក​ម្លាំង​ទាំងបី មន្ត្រីរាជការ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមយុវជន ស...និងក្រុមយុវ​ជនអភិវឌ្ឍន៍ ដើម្បីរៀបចំពិធីការដាំកូនឈើផ្ទាល់ជានិមិត្តរូបផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !