ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

លោក យឹម សំណាង អញ្ជើញជាអធិបតី​ក្នុងកិច្ចប្រជុំក្រុម​ការងារប​ច្ចេកទេស​ចម្រុះវិស័យ​អប់រំថ្នាក់​ខេត្ត ត្រី​មាសទី២

លោក យឹម សំណាង អញ្ជើញជាអធិបតី​ក្នុងកិច្ចប្រជុំក្រុម​ការងារប​ច្ចេកទេស​ចម្រុះវិស័យ​អប់រំថ្នាក់​ខេត្ត ត្រី​មាសទី២

(បន្ទាយមានជ័យ) ដើម្បីបង្ហា​ញឲ្យឃើញនៅវឌ្ឍនភាពការងារ របស់ក្រុមកា​រងារបច្ចេកទេ​សចម្រុះ​វិស័​យអប់រំខេត្ត ក្នុងការចូលរួមអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រទិស​ដៅអាទិភាពនានា របស់រា​ជរដ្ឋាភិបាល និងក្រសួង​អប់រំ យុវជន និងកីឡា។នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ​មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានបើក​កិច្ចប្រជុំក្រុមកា​រងារបច្ចេកទេ​សចម្រុះវិ​ស័យអប់រំថ្នាក់ខេត្តត្រីមា​សទី២ ដែលប្រព្រឹត្តទៅក្រោមអធិបតី​ភាពលោក យឹម សំណាង អភិបាល​រង​ខេត្តបន្ទាយមានជ័យ ។កិច្ចប្រជុំនេះបាន​ធ្វើនៅសាលប្រជុំ​មន្ទីរអប់រំយុ​វជននិងកីឡាខេត្តបន្ទា​យមានជ័យ ដោយមានកា​រអញ្ជើញចូ​លរួមពីរឯកឧត្តម ហ៊ូ ប៊ុនហេង ប្រធានក្រុម​បណ្ដាញ​អង្គការគាំ​ទ្រវិស័យអប់រំខេត្ត លោក ឈូ ​ប៊ុនរឿង ប្រធានមន្ទីរអ​ប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ និង​លោក​ លោកស្រី ប្រធាន.អនុប្រធា​នមន្ទីរ អង្គភាពនានាជុំវិញខេត្ត ​លោក លោកស្រី តំណាងអង្គការ​ដៃគូ​ជាតិ.អន្តរជាតិ និងប្រធា​នការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក មន្ត្រីអ​ប់រំគ្រប់​លំដាប់ថ្នាក់ ។

ថ្លែងក្នុងឱកាសនោះ​លោក យឹម សំណាង អភិបាលរងខេត្ត បានធ្វើការកោតសរសើរ និងវាយត​ម្លៃខ្ពស់​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម អស់លោក លោកស្រី ដែលបាននិ​ងកំពុង​បន្តយក​ចិត្តទុក​ដាក់ និង​ជួយឧបត្ថម្ភ​គាំទ្រស​ម្ភារៈ ថវិកា និងបច្ចេកទេសជាដើម ក្នុងគោលបំណងចូ​លរួមចំ​ណែកលើ​កកម្ពស់គុណភាព និងប្រសិទ្ធភាពនៃវិស័យអប់រំ ក្នុងខេត្តឲ្យមា​នការរីក​ចម្រើនឈានឡើង។

លោក អភិបាលរងខេត្ត បានបញ្ជាក់ថា៖ ដើម្បីសម្រេចបា​នចក្ខុវិស័យ​កម្ពុជាក្លាយ​ជាប្រទេស​មានចំណូ​លខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាល​កម្ពុជាក្រោម​ការដឹកនាំដ៏​ឈ្លាសវៃរបស់សម្ដេចម​ហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់​អាទិភាព​ទៅលើវិ​ស័​យអប់រំ។ដោយបានបញ្ចូល ការពង្រឹងគុណភាព អប់រំ កីឡា វិជ្ជាសាស្រ្ដ និងបច្ចេកវិ​ទ្យាទៅមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ទន្ទឹមជាមួយគ្នានោះលោក យឹម សំណាង បានសង្ឃឹមយ៉ាងមុតមាំថា៖ ឯកឧត្តម អស់លោក លោក​ស្រី និងចូលយ៉ាងសកម្មក្នុងការផ្ដល់ធាតុចូលសំខាន់ៗ សម្រាប់កិច្ចប្រជុំនាពេលនេះ ដើម្បីក្រុមកា​រងារមា​នលទ្ធភាព កំណត់ទិសដៅរួមគ្នាក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងមាន​សង្គមភាពជាមួយវិស័យដទៃទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !