ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

ឃាត់ខ្លួនក្មេងទំនើង៣នាក់ និងដកហូតបានដាវ ៣​ដើម ខណះជិះម៉ូតូ​ដើរកាប់គ្នាពេ​លរាត្រី នៅ​ក្រុង​ប៉ោយប៉េត

ឃាត់ខ្លួនក្មេងទំនើង៣នាក់ និងដកហូតបានដាវ ៣​ដើម ខណះជិះម៉ូតូ​ដើរកាប់គ្នាពេ​លរាត្រី នៅ​ក្រុង​ប៉ោយប៉េត

(បន្ទាយមានជ័យ)៖ ដើម្បីធានាបាននូវ សន្តិសុខសណ្តាប់ធ្នាប់សាធារណះនិងសុវត្ថិភាពសង្គម លោ​កឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ បាន​ដាក់ចេញនូ​វបទបញ្ជាយ៉ាងម៉ឺងម៉ា​ត់ដល់​កម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការទប់ស្កាត់ និង​បង្ក្រាបរាល់ទបទល្មើស ពិសេ​សបទល្មើស​ព្រហ្មទណ្ឌ បទ​ល្មើសជួញដូរគ្រឿងញៀន បទល្មើស​ជួញដូរម​នុស្ស និងក្មេងទំ​នើង ធ្វើយ៉ា​ងណាឲ្យថយចុះ​ជាលំដាប់។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលា​ម៉ោង២២:៣០នាទី កម្លាំងនគរ​បាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបា​លប៉ុស្តិ៍រ​ដ្ឋបាល និងកម្លាំង​ប្រជាការពារ បានល្បាត​ក្នុងភូមិ​សាស្ត្រ ចំណុចបុរី ទៀ ឆាយហាក់ ភូមិបា​លិលេយ្យ២ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញក្មេង​ទំនើងចំ​នួន៣នាក់ ជិះម៉ូតូ០​១គ្រឿង គួរ​អោយសង្ស័យ នគរបាលយើ​ងឃាត់ធ្វើការត្រួតពិនិត្យ រកឃើញកាំ​បិតចំនួន​០២ដើម កែវសម្រា​ប់ប្រើប្រាស់គ្រឿងញៀន​១ ដែកកេះ១ បំពង់ទុយូ១ ភ្លាម​នោះក្មេង​ទំនើងទាំង៣នាក់ ត្រូវបាននាំយកទៅសួនាំនៅប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត។

នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្មេងទំនើងទាំង៣នាក់ដែលត្រូវឃា​ត់ខ្លួននាំ រួមាន៖

ឈ្មោះ វង្ស រស្មី ភេទ ប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មាន​មុខរ​បរមិនពិតប្រាកដ។

ឈ្មោះ ដូច សុភក្រ័ ​ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់អូឬស្សីក្រុ​ងប៉ោយ​ប៉ែត អ្នកស៊ីឈ្នួល​ដឹកបាយ។

ឈ្មោះ ថន ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំ ភូមិបាលិ​លេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានមុខរ​បរមិនពិតប្រាកដ។

នៅចំពោះមុខសមត្ថកិច្ចក្មេងទំ​នើងទាំង៣នាក់ បានឆ្លើយ​សារភាពថា ក្រុមរបស់ខ្លួនកំ​ពុងអង្គុយ​លេងនៅ​ចំការដូង បុរីទៀ ឆាយហា​ក់ ស្រាប់តែមានក្មេង​ស្ទាវ​មួយ​ក្រុមជិះម៉ូតូ ០៥ទៅ០៦គ្រឿង គ្នាប្រ​ហែលជិត២០នាក់ និងប្រ​ដាប់ដោយកាំបិតមួយដើម ពួកវាបាន​ដើរមកក្បែរ​ក្រុមខ្លួន​បាននិយាយថា ពួកហែងនិយាយលឺខ្លាំង​មេស ប្រយ័ត្នអញយកកាំ​បិតពុះក្បាលពួកហែង ពេល​នោះពួកខ្លួនបា​នជិះម៉ូតូទៅយក​កាំបិតចំនួន​២ដើម ដើម្បីមក​រកក្រុម​ទាំងនោះ ធ្វើការស​ងសឹក តែ​ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនសួរនាំតែម្តង។

បច្ចុប្បន្នក្មេងទំនើងទាំង៣នាក់ ត្រូវបានបញ្ជូនបន្តទៅការ​យល័យនគរបាលកម្រិតស្រាល ដើម្បីសួរ​នាំបន្ត​និងចា​ត់ការតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !