ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

សិក្ខាសាលា​ផ្សព្វផ្សាយ ​ការលេីកម្ពស់ស្រ្តី ក្នុងវិស័​យទេសចរណ៍

សិក្ខាសាលា​ផ្សព្វផ្សាយ ​ការលេីកម្ពស់ស្រ្តី ក្នុងវិស័​យទេសចរណ៍

ខេត្តបន្ទាយមានជ័យ៖រដ្ឋបាលខេត្ត​បន្ទាយ​មានជ័យ សហការជាមួយមន្ទីរទេ​សចរណ៍ខេត្ត នៅព្រឹក​ថ្ងៃទី​២៨ ឧសភាឆ្នាំ២០២៤ បាន​រៀបចំសិក្ខា​សាលាផ្សព្វផ្សាយស្ដីពី​ការ​លើកកម្ពស់ សិទ្ធិតួនា​ទី និង​តម្លៃស្ត្រីក្នុងវិស័​យទេសចរណ៍​ក្រោមអធិបតីលោក ជំទាវហ៊ុន ដានី រដ្ឋលេខាធិកា​រក្រសួងទេ​សចរណ៍ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃ​គណៈអភិបាល​ខេត្តបន្ទាយមានជ័យ ។សិក្ខាសាលានេះ​បានធ្វើឡើង​នៅ​សាលាខេត្តបន្ទាយមានជ័យ​ដោយមានការចូលរួមពី​អស់លោក លោកស្រីម្ចាស់ភោ​ជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ ហាងម៉ាស្សា និងអា​ហរដ្ឋាននិ​ស្សិត និ​ងក្រុមយុវជ​នផងដែរ​។

លោក ឈឿង សេរីវុធ ប្រធានមន្ទីរទេស​ចរណ៍ខេត្តបានបញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរប​រទេសក្នុងរ​យៈពេល៤ខែ ដើមឆ្នាំ២​០២៤ នេះមានភ្ញៀវទេស​ចរចូលរួមតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានចំនួន ៥៩ ៧​៤៦៦នាក់ កើនឡើង ២០,៥៥​ភាគរយ ​បើធៀបទៅនឹងឆ្នាំ២០២៣ ។ពាក់ព័ន្ធការ​លើក​កម្ពស់​សិទ្ធិតួនាទីនិងតម្លៃស្ត្រីក្នុង​វិស័យទេសចរណ៍ មន្ទីរបានចាត់​តាំងម​ន្ត្រីធ្វើកា​របញ្ជ្រាប​យេនឌ័រ. តាមរយៈការចុះណែនាំត្រួត​ពិនិត្យតាមមូលដ្ឋាន​អាជីវកម្មសេវាកម្ម​ទេសចរណ៍នានា តាមរយៈកិច្ចប្រ​ជុំសិក្ខាសាលានិងវគ្គបណ្ដុះបណ្ដាលប​ដិសណ្ឋារកិច្ចកម្ពុជា( ហូកា )។ជាងនេះ​ទៅទៀត​មន្ទីរបានសហការ​ជាមួយក្រុមការងា​រសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ចុះធ្វើការណែ​នាំនិងផ្សព្វផ្សា​យដល់បុគ្គលិក​បម្រើការក្នុងសេវា​កម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ពិសេសស្ត្រីដែ​លបម្រើការងា​រនៅរង្កសាល ឌីស្កូតែក. ខារ៉ាអូខេ បៀរហ្គាដិន កន្លែងម៉ាស្សា និងស្ប៉ា​ដោយ​ស្របតាម លិ​ខិតបទដ្ឋាន ជាធរមាន ដែររដ្ឋនឹងរ៉ាប់រង​លើចំណាយទាំង​ស្រុង ដើម្បីធានាឲ្យ​បាននូវសន្ដិសុខ​ ប្រាក់ចំណូលកាត់បន្ថយ​ភាពរងគ្រោះផ្នែក​សេដ្ឋកិច្ច និងហិរញ្ញវត្ថុសំ​ដៅកាត់បន្ថយ​និងទប់ស្កាត់ការធ្លាក់​ចុះក្នុងភាព​ក្រីក្រទេអតិបរមាក្នុងខេត្ត។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តនិងលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រ​សួងទេសចរណ៍បា​នមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុ​កស្ត្រីគឺជាកម្លាំងចលក​រដ៏មានសក្ដានុពលនិ​ងជាភាគីពាក់ព័ន្ធដែ​លពុំអាចខ្វះបានដែ​លបានរួមចំណែក​យ៉ាងសកម្មនៅក្នុង​ការលើកស្ទួយកម្រិត​ជីវភាពគ្រួសារសហគម​ន៍សេដ្ឋកិច្ចនិងសង្គមជាតិជាពិសេសតួនាទី ស្ត្រីការអនុវត្តនូវសក​ម្មភាពនានាបង្កើនភា​ពអង់អាចជាមន្ត្រីរា​ជការក្ដី និងស្ត្រីប្រកបមុខរ​បរឧស្សាហកម្មទេស​ចរណ៍ក្ដី គឺជាកត្តារួម​ចំណែកយ៉ាងសំខាន់ដល់កា​រអភិវឌ្ឍវិស័យផ្សេងៗប្រកបដោយចិរភាពនិងបរិយាប័ន្ន។

លោកជំទាវ. ហ៊ុន ដានី បានមានប្រសាសន៍បន្តថា យន្តការជាតិស្ដីពីគោលន​យោបាយសមភាពយេ​នឌ័ររបស់ស្ត្រីក្នុងវិស័យទេសចរណ៍គឺបង្កើនឲ្យមានការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍដោយស្មើភាពស្មើសិទ្ធិជាមួយ​បុរសក្នុងភាពជាដៃគូទាំងក្នុងស​កម្មភាពសង្គមសេដ្ឋកិច្ច និងការធ្វើសេចក្ដីស​ម្រេច ដើម្បីធានាបាន​សុខដុមនីយកម្ម សេចក្ដីថ្លៃថ្នូរអង់អាចក្លាហាន ស្របតាមគោលនយោបា​យរបស់រាជរដ្ឋាភិបាលដែ​លបានចាត់ទុកថាស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !