ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជេីញ​ជាអធិបតីក្នុងពិធីប្រកាសចូល​កាន់មុខតំណែង ផ្ទេរភា​រកិច្ច និងបំពាក់​ឋានន្តរសក្កិ ជូនយោ​ធិន​ នៃកង​រាជអាវុធហត្ថ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជេីញ​ជាអធិបតីក្នុងពិធីប្រកាសចូល​កាន់មុខតំណែង ផ្ទេរភា​រកិច្ច និងបំពាក់​ឋានន្តរសក្កិ ជូនយោ​ធិន​ នៃកង​រាជអាវុធហត្ថ

(បន្ទាយមានជ័យ)នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ​លោកឧត្តម​សេនីយ៍ត្រី បោន ប៊ិន មេ​បញ្ជា​កា​រកងរា​ជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតីក្នុងពិធី​ប្រកាសចូលកាន់​មុខតំណែង ផ្ទេរ​ភារកិច្ច និងបំពាក់​ឋានន្តរសក្កិ ជូនយោធិន នៃក​ងរាជអាវុធហត្ថចំនួន​៤៦រូប ក្នុង​នោះ តម្លេីងឋា​នន្តរសក្កិចំនួន​១៥រូប មានថ្នាក់​អនុសេនីយ៍ឯក ចំនួន៦រូប , ថ្នាក់អនុសេនី​យ៍ទោ​ចំនួន៥រូប , នាយឯកចំនួន៤រូប។ តម្លេីងឋានន្តរសក្កិ និ​ងផ្លាស់ភារកិច្ច ២៦នាក់ រួមមាន ថ្នាក់អ​នុសេនីយ៍ឯកចំនួ​ន១៦រូប , ថ្នាក់អនុសេនីយ៍ត្រី ចំនួន១រូប, ថ្នាក់អនុសេនីយ៍ទោចំនួន៦រូប និង​ផ្ទេរភារកិច្ចចំនួន៥រូប។ ពិធីនេះបានធ្វើឡើងនៅ​សាលប្រជុំធំ ជាន់ទី២ អគារសេនាធិការដ្ឋាន កងរាជ​អាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការ​អញ្ជេីញចូលរួមពីលោ​កមេបញ្ជាកា​ររង នាយសេនា​ធិការរង លោកប្រ​ធានមន្ទីរ​ទាំង៧ លោកមេ​បញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុង ស្រុក ទាំង៩ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជឣាវុធ​ហត្ថចូលរួម​សរុបចំនួន​២៣៣នាក់ផងដែរ ។

នាឱកាសនោះដែរលោកឧត្តមសេ​នីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជាអាវុធហត្ថខេត្ត ក៏បាន​ពាំនាំនូ​វប្រសាសន៍សួរសុខទុក្ខ ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយ​ទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ដោយក្តីនឹករលឹកផងដែរ។

ក្នុងនោះដែរលោកឧត្តមសេនី​យ៍ត្រី បោន ប៊ិន ក៏បានថ្លែងនូវការកោតសរសើរ ដល់កងកម្លាំងក​ងរាជអាវុធហត្ថ​ទាំងឣស់ដែលកន្លង​មកបានចូលរួម​សហការយ៉ាង​សកម្មជាមួយ​អាជ្ញាធរគ្រប់​លំដាប់ថ្នាក់ ក្នុងការជួយដល់ប្រ​ជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។ ក្នុងស្មារតីនេះ លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏ស្នើឱ្យកងកម្លាំងក​ងរាជអាវុធហត្ថ​ទាំងអស់ បន្តនូវស្មារតី​គោរពស្រឡាញ់ការពារជាតិ ការពារសាសនា និងព្រះមហាក្សត្រនៃយើង ត្រូវរួមគ្នាការពារ​សន្តិភាព ត្រូវបន្តពង្រឹង និងពង្រីកកិច្ចការទាំងអស់ ដែលយើងសម្រេចបាន ដើម្បីបន្តកសា​ងប្រទេសជាតិឱ្យកាន់តែមានវឌ្ឍនភាព និងភាពរីកចម្រើនរុងរឿងបន្ថែមទៀត។

ជាងនេះទៅទៀតលោកឧត្តម​សេនីយ៍ត្រី បោន ប៊ិន ក៏បានផ្សព្ធផ្សាយ​សេចក្ដីណែនាំ ឯកឧត្ដម នាយឧត្ដម​សេនីយ៍ វង្ស ពិសេន ឣគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហា​នរង និងពលទាហាន នៃកងរាជឣាវុធហត្ថផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !