ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

សាលារៀនបឋមសិក្សា ហ៊ុន សែន វត្តថ្មី ក្រោយពីចាស់ទ្រុឌទ្រោម ត្រូវបានបើកកិច្ចភិក្សារៀបចំការសាងសង់ថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន

សាលារៀនបឋមសិក្សា ហ៊ុន សែន វត្តថ្មី ក្រោយពីចាស់ទ្រុឌទ្រោម ត្រូវបានបើកកិច្ចភិក្សារៀបចំការសាងសង់ថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន

បន្ទាយមានជ័យ៖ សាលារៀនបឋមសិក្សា ហ៊ុន សែន វត្តថ្មី ក្រោយពីចាស់ទ្រុឌទ្រោម ត្រូវបានបើកកិច្ចភិក្សារៀបចំសាងសង់ថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន ដែលរៀបចំកិច្ចប្រជុំភិក្សាការងារសាងសង់សំណង់ ក្រោមព្រះធិបតីភាព ព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅវត្តសុរិយារាម(វត្តថ្មី) ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ព្រះគ្រូឃោសាភិសិរី ឌួង រដ្ឋា ព្រះវិន័យធរអនុគណក្រុងប៉ោយប៉ែតនិងជាព្រះគ្រូចៅអធិការវត្តសុរិយារាម(វត្តថ្មី)បានមានសង្ឃដីកាថា៖ បន្ទាប់ពីបានឃើញគម្រោងនៃការសាងសង់របស់សាលាបឋមសិក្សា ហ៊ុន សែនវត្តថ្មីហើយ ព្រះអង្គសុំឲ្យមានការកែប្រែចំនួន៣ចំណុច ទី១.ការសាងសង់របងសាលាព័ន្ធជុំវិញ សុំកុំឲ្យមាន ព្រោះសាលានៅក្នុងបរិវេនវត្តសុំធ្វើតែរបងវត្តព័ន្ធជុំវិញជាការស្រេច។ ទី២.ទាក់ទងនិងការចាក់ដីនៅក្នុងសាលាសុំឲ្យស្មើនឹងដីបរិវេណវត្តផងដែរដើម្បីសោភ័ណភាពវត្តរួមទាំងភាពស្រស់ស្អាតរបស់សាលាផងដែរ និងទី៣. សុំធ្វើសួនច្បារតាមប្លង់បែបវត្តដែលមានក្នុងគម្រោងវត្តស្រាប់តែម្តង។

លោក លោភ លន ចៅសង្កាត់ប៉ោយប៉ែត បានបញ្ជាក់ថា៖ សាលារៀនបឋមសិក្សា ហ៊ុន សែន វត្តថ្មីនេះ ត្រូវបានចាស់ទ្រុឌទ្រោម ហើយត្រូវសាងសង់ថ្មីមានចំនួន២អគារ អគារទីចាត់ការ១ខ្នង និងអគារសិក្សា១ខ្នង មាន៥បន្ទប់ ត្រូវចាក់ដី រៀបចំសួន ចាក់បេតុង និងរៀបចំកសាងសមទ្ធិផលផ្សេងៗ សរុបជាង១០ម៉ឺនដុល្លារអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន។ ចំពោះការស្នើសុំឲ្យមានកែប្រែចំណុចមួយចំនួនខាងលើនេះ លោកនឹងរាយការណ៍ជូនថ្នាក់លើបន្តទៀត។

ព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យមានសង្ឃដិកាបញ្ជាក់ថា៖ កិច្ចភិក្សាខាងលើនេះ គឺកិច្ចភិក្សារួមគ្នា ដើម្បីគាំទ្រលើការសាងសង់សាលារៀន ដើម្បីជាប្រយោជន៍រួម និងធ្វើការកែតម្រូវចំណុចខ្លះៗ ដើម្បីឲ្យត្រូវគោលច្បាប់នៃការសាងសង់សាលារៀននៅក្នុងទីវត្តអារាម គឺមិនអាចធ្វើរបងសាលាហ៊ុំព័ន្ធដាច់ដោយឡែកបានទេ ព្រោះសាលារៀន ដែលនៅក្នុងវត្តអារាម វាស្ថិតនៅក្រោមការគ្រប់គ្រងរបស់វត្ត។ សុំធ្វើយ៉ាងណាជួបភិក្សាការងារគ្នាសិន ទាំងព្រះគ្រូចៅអធិការគ្រប់គ្រងវត្ត អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីការងារសាងសង់សាលារៀនរលូតបានងាយស្រួលនិងឆាប់រហ័ស។
គួរបញ្ជាក់ថា៖ កិច្ចភិក្សាខាងលើនេះ ប្រកបដោយភាពរលូន និងឯកភាពគ្នា ចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីសិក្សាស្វែងយល់បន្តរកដំណោះស្រាយរួមមួយ និងលទ្ធផលផ្លែផ្លាល្អ ប្រកបដោយភាពសប្បាយរីករាយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !