ថ្ងៃ សៅរ៍ ទី 15​ ខែ មិនា ឆ្នាំ 2025
ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

ថ្នាក់ដឹកនាំខេត្ត ក្រុង និងមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីបុណ្យពិសាខបូជា ទូទាំងខេត្ត

ថ្នាក់ដឹកនាំខេត្ត ក្រុង និងមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីបុណ្យពិសាខបូជា ទូទាំងខេត្ត

ខេត្តបន្ទាយមានជ័យ៖បុណ្យវិសាខបូជា ជាពិធីបុណ្យមួ​យដ៏សំខាន់បំផុត ដែលប្រ​ទេស​ជាអ្នកជឿជា​ក់នៃ​ព្រះពុទ្ធសាសនា ទូទាំងពិភពលោក ​ដូចជា ប្រទេសកម្ពុជា​ផងដែរ តែងតែ​ប្រារព្ធធ្វើឡើង​ជារៀងរា​ល់ឆ្នាំ ដើម្បីរំឭកដល់ ​អភិលក្ខិតសម័យទាំងបីជា ថ្ងៃដែលព្រះសម្មា ទ្រង់ប្រសូត ត្រាស់ដឹង និង​បរិនិព្វាននៅថ្ងៃ ១៥កើត ខែពេញបូណ៌មី ក្នុងខែពិសាខ​ដូចគ្នា​ហើយទន្ទឹម​នឹងនេះ បុណ្យពិ​សាខបូជា ត្រូវបានអង្គកា​រសហប្រជាជាតិ ប្រកាសទទួលស្គាល់​នាថ្ងៃទី១៥ ខែធ្នូឆ្នាំ១៩៩៩។ និ​យាយ​ជារួមនិងនិយាយដោយឡែក សម្រាប់ខេត្ត​បន្ទាយមានជ័យ រដ្ឋបាលខេត្ដ មន្ត្រីសង្ឃខេត្ត មន្ទីរធម្មកា​រនិងសាសនាខេត្ត រដ្ឋបាលក្រុងប៉ោយប៉ែត និងមន្ត្រីសង្ឃ​នៃក្រុងប៉ោយប៉ែត​បានចូល​រួមសហ​ការប្រារព្ធពិធីបុណ្យពិ​សាខបូជា ទូទាំងខេត្តបន្ទាយមានជ័យ នៅវត្តឃោសត្ថារាម ស្រះត្រាច ក្នុង​សង្កាត់អូរជ្រៅក្រុងប៉ោ​យប៉ែត ក៏បានដង្ហែក្បួនជុំវិញក្រុងប៉ោយប៉ែត ដែល​មានបងប្អូនប្រ​ជាពលរដ្ឋពុទ្ធ​បរិស័ទចូលរួមយ៉ាងច្រើនកុះករ ហេីយក៏បានរៀប​ចំពិធីទៅតាមបែបព្រះពុទ្ធសាសនា នៅក្នុងសាលាធម្មសភា ក្រោមអធិប​តីភាព លោក យឹម ​សំណាងអភិបាលរងខេត្តនិងលោកស្រី ព្រមទាំងមានកា​រចូលរួម ចំណែ​កអភិបាលរងខេត្តស្រះ​កែវប្រទេសថៃផងដែរ ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិង​សាសនាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា បុណ្យវិ​សាខបូជាមិនត្រឹម​តែជាបុណ្យសម្រាប់ពុទ្ធសាស​និកជននៅតាមស្រុក ក្រុងឬនៅក្នុងប្រទេ​សរបស់ខ្លួនប៉ុ​ណ្ណោះទេ បុណ្យវិសាខបូជានេះ ត្រូវបានអង្គការសហ​ប្រជាជាតិលើកត​ម្កើងឲ្យទៅជា​ថ្ងៃដ៏​សំខាន់មួយ របស់ពិភពលោក ដោយបានឲ្យឈ្មោះថា ថ្ងៃពិសាខបូជា ជាថ្ងៃសំខាន់រប​ស់ពិភព​លោក ឲ្យរហស្ស​នាមថាពុទ្ធសា​សនាជាសាសនានៃសន្តិភាព។

លោក យឹម សំណាងអភិបាលរងខេត្តបានមានប្រសាសន៍ថា នៅថ្ងៃនេះគឺជាថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោ​ងឆស័ក ពុទ្ធសក​រាជ២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ហើយចា​ប់ពីថ្ងៃ​ស្អែក ពុទ្ធសករាជថ្មី នឹងចូ​លមកដល់២៥៦៨។ក្នុង​ទិវាដ៏មានអត្ថន័យនេះ សម្រាប់ខេត្តបន្ទា​យមានជ័យ​យើងបានរៀបចំ បុណ្យវិសាខបូជា ក្រោមកិច្ចសហការជាមួយព្រះមេគណ ព្រះគ្រូអ​នុគណស្រុកក្រុងមន្ត្រីរាជការ អង្គភាពពាក់ព័ន្ធផ្សេងៗ នៅក្នុងបរិវេណវត្ត ឃោសត្ថារាម ស្រះត្រាច នៃក្រុងប៉ោ​យប៉ែត កាលពីឆ្នាំ២០២៣ យើងបានប្រារព្ធធ្វើឡើងនៅ វត្តគិរីជុំចំការខ្នុរ នៃក្រុ​ងសេរីសោភ័​ណ។ជាមួយគ្នានេះផងដែរ ​នៅតាមគ្រប់វត្តអារាមឬបានឮសំឡេងធម៍ រំលឹកគុណ​ព្រះពុទ្ធសា​សនាដែលជា តំបូន្មានជួយអប់រំកូនចៅ ឲ្យប្រតិបត្តិតែអំពើល្អ ដែលជាការរួមចំណែក កសាងនូវធនធានមនុស្សដ៏ល្អដល់សង្គមជាតិ ត្រូវបានផ្ស​ព្វផ្សាយនូវគោលកា​រណ៍គ្រឹះព្រះធម៌ព្រះ​ពុទ្ធសាសនា សីល សមាធិ បញ្ញា និងទានសីល ភាវនាអប់រំ មហាជន ឲ្យយល់ដឹង និងជ្រាបពីអ្វីដែលល្អនិងអ្វីដែលអា​ក្រក់ ពីចាកនូវអំពើបាប និងអំពើអបាយមុខផ្សេងៗ ស្គាល់គុណ​ស្គាល់ទោស និងធ្វើឲ្យពិភពលោកទាំងមូលមានសុខសន្តិភាព ដូចគាថា លោកពោលថា នតិ សន្តិ បរំ សុខំ ពុំមានសេចក្ដីសុខណា ប្រសើរជាងសេចក្តីសុខស្ងប់នោះឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !