ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យ​មើលការដ្ឋានសាងស​ង់អគារសិក្សាថ្មី នៅសាលាអនុវិទ្យាល័យផ្សារព្រំ ដែលជាអំ​ណោយដ៏ថ្លៃថ្លារបស់​សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យ​មើលការដ្ឋានសាងស​ង់អគារសិក្សាថ្មី នៅសាលាអនុវិទ្យាល័យផ្សារព្រំ ដែលជាអំ​ណោយដ៏ថ្លៃថ្លារបស់​សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន អ​មដំណើរឯ​កឧត្តមបណ្ឌិតស​ភាចារ្យ ហង់ ជួន ណារ៉ុន ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ២០​២៤ ចុះពិនិ​ត្យមើល​ការដ្ឋានសាងសង់អគារសិក្សាថ្មី ចំនួន ២ខ្នង ៦០បន្ទប់ និង​ទីចាត់ការ ២ខ្នង នៅសាលា​អនុវិទ្យាល័យផ្សារព្រំ ដែលជា​អំណោយ​ដ៏ថ្លៃថ្លាសម្តេចអគ្គម​ហាសេ​នាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយ​ករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា៖ ការសាងសង់​អគារសិ​ក្សាថ្មី​ទាំងនេះ គឺសុទ្ធតែជាចក្ខុវិស័យ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីជួយលើកកម្ព​ស់វិស័យអប់រំ ក៏ដូចជាការបង្ខិតសាលារៀន ឱ្យនៅកាន់តែជិតបំផុត ដល់សិ​ស្សានុសិ​ស្ស ដើម្បីឱ្យពួកគេកាន់តែងាយស្រួល និងមានឱកាសទៅរៀនសូត្រ ដូចសិស្សដទៃៗទៀត សមតាមបំណង​ប្រាថ្នាក្រោមម្លប់សន្តិភាព ដូច្នេះយើ​ងទាំងអស់ ត្រូវរួមសាមគ្គីគ្នា បន្តថែរក្សាការពា​រសុខសន្តិភាព ដែលមាននេះឱ្យបានគង់វង្ស ព្រោះថាសុខសន្តិ​ភាពជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់​ការអភិវឌ្ឍប្រទេស និងនាំឱ្យមានអ្វីៗគ្រប់យ៉ាង។

នាឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៍បានមានប្រសាសន៍ផ្តាំផ្ញើ​លោកគ្រូ អ្នកគ្រូ និងកម្មករសាងសង់ទាំងអស់ ត្រូវខិតខំធ្វើការងារ អោយសម្រេចបានទៅតា​មផែន​ការ ដែលបានគ្រោងទុក និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែ​លកើតឡើង​ជាយថាហេតុ ជាពិសេស ត្រូវចេះថែទាំសុខភាព ព្រោះរដូវកាលនេះ អាកាសធាតុក្តៅខ្លាំង ហើយបើ​មានបញ្ហាអ្វីកើតឡើង ត្រូវប្រញ៉ាប់រាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឬក៍ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ។

បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអោយ​ដឹងថា៖ អគារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេ​ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅសាលាអនុវិទ្យាល័យផ្សារព្រំ គឺមានអគារសិក្សា ចំនួន ២ខ្នង ស្មើនឹង ៦០បន្ទប់ និងអគារទីចាត់ការចំនួន ២ខ្នង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !