ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

ឯកឧត្តម នេត្រ ភក្ត្រា បន្តចុះឃោសនា និងជួប​អង្គបោះ​ឆ្នោត​រប​ស់​គណបក្សប្រ​ជាជនកម្ពុជា​នៅតាម​ស្រុក​នៃខេត្តក្រចេះ

ឯកឧត្តម នេត្រ ភក្ត្រា បន្តចុះឃោសនា និងជួប​អង្គបោះ​ឆ្នោត​រប​ស់​គណបក្សប្រ​ជាជនកម្ពុជា​នៅតាម​ស្រុក​នៃខេត្តក្រចេះ

ខេត្តក្រចេះ៖ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគ​ណៈកម្មាធិការកណ្តាល​និងជាប្រធានក្រុម​ការងារ​គណបក្សចុះមូ​លដ្ឋានខេត្តក្រចេះ និងក្រុមការងារនៃគណៈកម្មាធិការបក្សខេត្តក្រចេះ បន្តចុះ​​ឃោសនា និងជួបអង្គបោះ​ឆ្នោតរបស់គណបក្សប្រ​ជាជនកម្ពុជានៅ​តាមស្រុកនៃខេត្តក្រចេះ​នាថ្ងៃ​ទី១៨ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ នៃដំណើរ​ការយុទ្ធនាការ​ឃោសនាបោះឆ្នោ​តក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ។ ក្នុងជំនួប​ជាមួយអង្គបោះ​ឆ្នោតនិងសមាជិកស​មាជិកាគណ​បក្សប្រ​ជាជនកម្ពុជានៅស្រុកអូរគ្រៀងសែនជ័យ, ឯកឧត្តមប្រធានក្រុមការងា​រគណបក្សបាន​គូសបញ្ជាក់​ពីសា​រៈ​សំខាន់នៃការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុងស្រុកខណ្ឌដែ​លជាការបង្ហាញពី​ភាពចាស់ទុំ និងភាពរឹងមាំនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន។

ឯកឧត្តមប្រ​ធានក្រុមការងារបានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់នៅក្នុងខេត្តក្រចេះ បោះ​ឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុងស្រុកប​ន្តទៀត ចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងខេត្តក្រចេះ។ ឯកឧត្តម នេត្រ​ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងថាសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកខណ្ឌបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាពរបស់ប្រទេស និងការអ​ភិវឌ្ឍរដ្ឋ​បាលថ្នាក់ក្រោមជាតិ។

ជាមួយគ្នានេះ ឯកឧត្តមប្រធា​នក្រុមការងារបានថ្លែងអំ​ណរគុណចំពោះអង្គបោះ​ឆ្នោតដែលជាសមា​ជិក​សមាជិកាក្រុមប្រឹក្សាឃុំក្នុង​តំណែងរបស់គណបក្សប្រជា​ជនកម្ពុជាក្នុង​ស្រុកអូរគ្រៀង​សែនជ័យ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ដែលធ្វើឱ្យ​គណបក្សប្រជាជ​នកម្ពុជាបាន​ឈ្នះការ​បោះឆ្នោត ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សត្រូវបា​នព្រឹទ្ធសភា​បោះ​ឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាប្រធានព្រឹទ្ធសភា។

យោងតាមរបាយការណ៍របស់លោក ឈា ផល្លី ប្រធានគណៈកម្មាធិការគណ​បក្សស្រុកអូរគ្រៀង​សែន​ជ័យ, ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០២២, គណបក្សប្រជជនកម្ពុជា​អូរគ្រៀងសែនជ័យទទួលបានអាសនៈ ២២ លើ ២៥ ក្នុងនោះទទួលបានមុខតំណែងជាមេឃុំទាំង ៥។ ចំណែកការបោះឆ្នោតក្រុមប្រឹក្សាស្រុកនាពេលកន្លងទៅ, គណបក្សប្រជាជនកម្ពុជាបា​នឈ្នះអាស​នៈ ១៥ លើ១៥ គ្រប់គ្រងនិងដឹកនាំ ក្រុមប្រឹក្សាស្រុកអូរគ្រៀងទាំងស្រុង។

សូមបញ្ជាក់ថា ស្រុកអូរគ្រៀងសែនជ័យ ត្រូវបានរាជរដ្ឋាភិបាល​កម្ពុជាសម្រេចបង្កើត​ឡើងនៅថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ២០២២ ដោយកាត់យកឃុំចំនួន៥ពីស្រុកសំបូរគឺ ឃុំក្បាលដំរី ឃុំអូរគ្រៀង ឃុំអូរក​ណ្ដៀរ​សែនជ័យ ឃុំរលួសមានជ័យ និងឃុំស្រែជិះ និងមានចំនួនប្រជាជនជិត ៤ ម៉ឺននាក់រស់នៅ។ តាមអនុ​ក្រឹត្យរបស់រាជរដ្ឋាភិបាល ទីតាំងរដ្ឋបាល «ស្រុកអូរគ្រៀងសែនជ័យ» ត្រូវស្ថិតនៅក្នុង​ឃុំអូរគ្រៀង។ ការបង្កើតស្រុកថ្មី «អូរគ្រៀងសែនជ័យ» បានធ្វើឱ្យខេត្តក្រចេះ​បច្ចុប្បន្ននេះមានក្រុង​ចំនួន ១ និងស្រុកចំនួន ៦៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !