ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ
0

ឯកឧត្តម អុី ឈាន ដឹកនាំបើកយុទ្ធនាកា​រឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណ​ត្តិទី៤ នៅក្រុងប៉ៃលិន

ឯកឧត្តម អុី ឈាន ដឹកនាំបើកយុទ្ធនាកា​រឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណ​ត្តិទី៤ នៅក្រុងប៉ៃលិន

ប៉ៃលិន៖ ឯកឧត្តម អុី ឈាន សមាជិកគណៈគណៈកម្មាធិការកណ្តាល និងជាប្រធាន​ក្រុមការងារគ​ណបក្សប្រជា​ជនកម្ពុជាចុះជួយខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជា​អធិប​តី ក្នុងពិធីបើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណ​ត្តិទី៤ នៅក្រុងប៉ៃលិ​ន ដោយមានការចូលរួមពីសំណាក់ ប្រធាន អនុប្រធានក្រុមការងា​រចុះជួយឃុំ​/សង្កាត់ ភូមិ, បេក្ខជនឈរឈ្មោះ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាអង្គ​បោះឆ្នោតទាំងអស់ក្នុងក្រុងផងដែរ។

ឯកឧត្តម អុី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រ​សាសន៍សម្ដែងនូវកា​រគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួ​មជាតិនៅគ្រប់ទិ​សទី ដែលមានការជឿជាក់ និងបានផ្ដល់ការគាំទ្រយ៉ាងធំធេង និងរឹងមាំចំពោះការ​ដឹកនាំរបស់គ​ណ​ប​ក្សប្រជាជ​នកម្ពុជា និង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅគ្រប់កា​លៈទេសៈ​ក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ធ្វើឱ្យគណបក្ស​អាចបំពេញនូវបេស​កកម្មបម្រើប្រទេ​សជាតិ ប្រកបដោយជោគជ័យតាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍រហូតមក សម្រេចបានស​មិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ដោយបច្ចុប្បន្នប្រជាជ​នកម្ពុជាកំពុងរ​ស់នៅ​យ៉ាងសុខដុមរមនា ក្រោមម្លប់នៃសន្តិភាព និងការឯកភាពជាតិ ហើយកំពុងឈាន​ទៅមុខ​យ៉ាង​ស្វា​ហាប់ប្រកបដោយក្តីសង្ឃឹមលើ មាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍ។

ឯកឧត្តមប្រធានក្រុមការ​ងារ បានមានប្រសាសន៍លើកឡើងថា៖ បើទោះបីការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ គឺជាការបោះ​ឆ្នោត​អសកលក៏ពិតមែន តែជាការបោះឆ្នោតដ៏មានសារសំខាន់យ៉ាងក្រៃលែង ក្នុងការបន្ត​បុព្វ​ហេតុក​សាង និងការពារមាតុភូមិកម្ពុជា ហើយក៍ជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈ និងបំណ​ងប្រាថ្នារបស់ប្រជាជនយ៉ាងពិតប្រាកដ ព្រោះថា សមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាអ្នក​បោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងរបស់ប្រជាជន ដែលបានប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន ដូច្នេះ​អង្គបោះឆ្នោតទាំងអស់ ត្រូវថែរក្សាសុខភាពជាចម្បង ដើម្បីកុំឱ្យអវត្ដនៅថ្ងៃបោះឆ្នោត ហើយត្រូវ​ពិនិត្យមើលអត្ដសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធ និងត្រៀមលក្ខណៈផ្សេងៗទៀត។

នៅក្នុងឱកាស​នោះផងដែរ ឯកឧត្តម អុី ឈាន បានមានប្រសាសន៍អំពាវនាវដល់ សមាជិក សមា​ជិកាក្រុម​ប្រឹក្សាឃុំសង្កាត់ទាំងអស់នៅទូទាំងខេត្ត ត្រូវចូលរួមបោះឆ្នោត និងបោះឆ្នោតគាំទ្រគ​ណបក្សប្រជា​ជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា នៅលើសន្លឹកឆ្នោត​ឱ្យបានគ្រប់ៗគ្នា​ហើយបោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា គឺធានានូវជោគវាសនារបស់ជាតិ ប្រជាជន និងខ្លួនឯ​ងផ្ទាល់ ដោយសំដៅថែរក្សាយ៉ាងរឹងមាំនូវសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាព​ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ និងបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្លាំងក្លា ធ្វើឱ្យប្រជា​ជ​នមានជីវភាពកាន់តែសម្បូរសប្បាយ រស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម ប្រកបដោយការគោ​រពតម្លៃមនុស្ស សេរីភាព និងយុត្តិធម៌។

សូមបញ្ជាក់ថា៖ យោងតាមលទ្ធផលផ្លូវការនៃការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើ​សរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត នៅទូទាំងប្រទេស មាន ក្រុង ស្រុក ខណ្ឌចំនួន ២០៩, ឃុំ សង្កាត់ចំនួន ១.៦៥២, ការិយាល័យបោះឆ្នោតចំនួន ២០៩ និងមានអង្គ​បោះឆ្នោតចំនួន ១១,៦២២នាក់ ស្ត្រី ២,៥៧៤នាក់ ដោយឡែកខេត្តប៉ៃលិន គឺមានក្រុង/ស្រុក ចំនួន ២ ឃុំ/សង្កាត់ ចំនួន ៨, ការិយាល័យបោះឆ្នោត ចំនួន ២ និងមានអង្គបោះឆ្នោតសរុប ចំនួន ៥២នាក់ ស្រី ១៦នាក់ ក្នុងនោះអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាមានចំនួន ៤៧នាក់ ស្រី ១៥នាក់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !