ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

ភ្លៀងធ្លាក់មួយ​មេធ្វើផ្លូវបេ​តុងមួយចំនួន​នៅក្នុងក្រុងប៉ោយប៉ែត រងការជន់លិច ប្រជាពលរដ្ឋពិ​បាក​ក្នុងកា​រធ្វើដំ​ណើរ

ភ្លៀងធ្លាក់មួយ​មេធ្វើផ្លូវបេ​តុងមួយចំនួន​នៅក្នុងក្រុងប៉ោយប៉ែត រងការជន់លិច ប្រជាពលរដ្ឋពិ​បាក​ក្នុងកា​រធ្វើដំ​ណើរ

(បន្ទាយមានជ័យ)៖ប្រជាពលរដ្ឋលើ​កឡើងស្រដៀងៗគ្នាថា​ គ្រាន់តែភ្លៀង​មួយមេ​សោះ ធ្វើ​ឲ្យផ្លូវបេតុង​មួយចំនួន​ក្នុង​កណ្តាលក្រុង​ប៉ោយប៉ែត​រងការជន់លិច ពិសេស​នៅក្នុងសង្កាត់អូរជ្រៅ និង​សង្កាត់​ប៉ោយប៉ែតតែម្តង ដោយ​ពួកគាត់ពិ​បាកក្នុង​ការធ្វើដំណើរ​ កន្លែងខ្លះ​ទឹកផុល​ចេញពីប្រព័​ន្ធ​លូខ្មៅ ស្អុយ ទាំងនេះ​ជា​ហេតុនាំ​ឲ្យប៉ះពាល់​ដល់សុខភា​ពទៀតផង។

រយះការកន្លងមក​គេសង្គេតឃើញ​អាជ្ញាធរមូ​លដ្ឋានបានចុះ​កាយប្រព័ន្ធលូតា​មដឺហ្គែជា​រើយៗផងដែរ​ ក៏ប៉ុន្តែនូវ​ពេលភ្លៀងធ្លាក់ម្តងៗទឹកនូវ​តែហូមិ​នទាន់ ហា​ក់បីដូចជា​មានការស្ទះលូដ៏ដែល ដោយ​កន្លែង​ខ្លះកា​កសំណល់នៅ​ស្ទះពីមុខផ្លូវទឹក និងកន្លែងខ្លះទៀតសំ​រាមនៅ​ពេញក្នុងប្រព័ន្ធលូ ដោយ​សារ​កត្តាព​លរដ្ឋមួយចំនួនទទួលទានអា​ហារហើយមិនបានវិចខ្ចប់​ឲ្យបា​នត្រឹមត្រូវ បោះចោលពាល​វាលពាសកាល ខ្លះបោះកាក​សំណល់មិនចូលក្នុងធុងសំរាម​ឲ្យបានត្រឹមត្រូវជាដើម ។

ជាក់ស្តែងកា​លពីល្ងា​ចថ្ងៃទី១៥ ខែឧស​ភា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់មួយ​មេធំ បណ្តាល​ឲ្យលិចផ្លូវ​បេតុង​មួយ​ចំនួ​នក្នុងក្រុង​ប៉ោយ​ប៉ែត ពិសេសផ្លូវខា​ងមុខសាលារៀនព្រហ្មនិមិត្ត សង្កាត់អូរជ្រៅ និង​ផ្លូវខា​ងមុខវត្តថ្មី,ម្តុំផ្សារត្រី ,បណ្តោយផ្លូវចាប់ពីសាលារៀនអូរជ្រៅក្នុង​សង្កាត់ប៉ោយប៉ែត ទៅអង់តែន ០១៦ ធ្វើ​ឲ្យប្រជា​ពលរ​ដ្ឋពិបាកក្នុង​កា​រធ្វើដំណើរ ។សូមបញ្ជាក់ផងដែរថា ផ្លូវនៅចំណុចខាងលើនេះ​​ឲ្យ​តែភ្លៀង​ធ្លាក់ម​ក​ម្តងៗ ទឹកហូ​មិន​ទាន់ស្ទះ បង្កជា​ជន់​លិចជារើយ​ៗសឹង​រាល់ឆ្នាំ​ទៅហើយ ​រីឯផ្លូវ​ក៏រង​ការខូ​ចខាត​ជាអន្លើៗ ដោ​យ​សា​រទឹក​ហូច្រោះដា​ច់ ពិសេ​សខ​ណៈ​កំពុងភ្លៀងធ្លាក់​ ទឹកកំ​ពុង​ហូ​ មាន​រថ​យន្តដឹ​កទំ​និញ​ឆ្លង​កាត់ ។ទាំងនេះ​​ជាហេតុធ្វើ​ឲ្យផ្លូវរ​ងការខូចខាត​ ប្រជាព​លរដ្ឋពិ​បាកក្នុងការ​ធ្វើដំណើរ​។​ ដូច្នេះប្រជាព​លរដ្ឋបាន​ស្នើ​ឲ្យ​អាជ្ញាធរ ​ពិសេសថ្នា​ក់ដឹ​កនាំ ជួយ​សម្រួល​ស្តាប្រព័ន្ធ​លូ និង​ជួស​ជុលផ្លូរ​ឡើងវិ​ញ​ ដើម្បីងា​យស្រួល​ក្នុង​ការធ្វើដំណើរ​ ជាងនេះ​ទៅទៀតស្នើទ​ប់ស្កាត់រថ​យន្តដឹក​ទំនិញធុន​ធំឆ្លង​កាត់នៅ​ពេលមេ​​ឃកំពុងភ្លៀង ​និងជំរុញដ​ល់ក្រុមហ៊ុនអនាម័យ សូមជួយដឹ​កសំ​រាម​ឲ្យបាន​ទាន់​ពេល ជៀសវាងកាកសំ​ណល់ហៀធុងសំរាម នៅពេលធ្លា​ក់ភ្លៀង​នឹងអាច​ហូរតា​មទឹកជា​ហេតុធ្វើ​ឲ្យស្ទះ​ប្រព័ន្ធលូ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !