(បន្ទាយមានជ័យ)៖នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកចំនួន៤ រូប ចូលរួមប្រជុំជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ដីអំពីការ បង្កា ទប់ស្កាត់ បទល្មើសតាមព្រំដែន សាច់បង្កកនិងទំនិញខូចគុណភាព។
កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើង សាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក ឃ្លោក នួយ អភិបាលរងខេត្ត ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី មន្ត្រីរាជការ តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធ លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧,៨១៥,៨៩១,៩១១។
កិច្ចប្រជុំនេះ ពិភាក្សាលើកការងារ បង្ការ បង្ក្រាប សាច់បង្កក និងទំនិញខូចគុណភាពនៅតាមតំបន់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ៕