ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ
0

ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ក្នុង​គម្រប់​ព្រះ​ជន្ម ៧​១យាង​ចូល ៧​២ព្រះវ​ស្សា

ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ក្នុង​គម្រប់​ព្រះ​ជន្ម ៧​១យាង​ចូល ៧​២ព្រះវ​ស្សា

(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៣ ខែ​ឧសភា ឆ្នាំ២០២៤ បាន​ប្រារព្ធពិ​ធីព្រះរាជពិ​ធីបុណ្យច​ម្រើនព្រះជន្ម ព្រះករុ​ណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហា​ក្សត្រនៃព្រះ​រាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៧១យា​ងចូល ៧២ព្រះវស្សា ក្រោម​អធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ។ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តប​ន្ទាយ​មានជ័យ ​ដោយមា​នការចូលរួមពី​អភិបា​លរងខេត្ត សមាជិ​ការក្រុម​ប្រឹក្សាខេត្ត មេបញ្ជាការក​ងកម្លាំងប្រដាប់អាវុធទាំង​៣ប្រភេទ មន្ត្រីរាជកា​រ សិស្សនិស្សិត តាជី យាយជី ផ​ងដែរ

នៅក្នុងឱកាសដ៏​មហាជ័យមង្គ​លា​ភិរម្យថ្លៃថ្លា ពោរពេញ​ដោយក្តីសោ​មនស្សរីករាយ​នៃព្រះរា​ជពិធីបុ​ណ្យចម្រើនព្រះជន្ម ព្រះ​ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា​ជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ក្រុមប្រឹ​ក្សាខេត្ត គណៈអភិ​បាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អា​វុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ ប្រជា​ពលរដ្ឋទូទាំង​ខេត្ត ក៏បានថ្វាយ​នូវព្រះសព្ទសាធុការ​ពរជ័យ បវរសួស្តី សិរី​វឌ្ឍនា វិបុលសុខ មហាប្រ​សើរគ្រប់យ៉ាង ចំពោះព្រះករុណាថ្លៃវិសេស ជាទីគោ​រពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ជូនព្រះអង្គទ្រង់​ប្រកបដោយព្រះកាយពលមាំមួន ខ្លាំងក្លាព្រះបញ្ញា​ញាណភ្លឺ​ថ្លាត្រចះត្រចង់ ព្រះរាជសុខ​ភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរដើម្បីព្រះអង្គទ្រង់គង់នៅ ក្នុងព្រះ​បរមសិរីរាជសម្បត្តិ បន្តព្រះរាជ​បេសក​កម្មដ៏ឧត្តុង្គឧត្តម​ថ្លៃថ្លាជាប្រវត្តិ​សាស្ត្រ​ពីព្រះករុណាព្រះ​មហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និង​សម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ដើម្បីភា​ពចម្រុងចម្រើន ថ្កុំថ្កើង រុងរឿង និងសម្បូរ​សប្បាយប្រកបដោ​យសុខដុមរមនា របស់​មាតុភូមិ អង្គរជាទី​ស្នេហា និងប្រជារា​ស្ត្រគ្រប់រូប​ជាយូរអ​ង្វែងតរៀងទៅ។

សូមបញ្ជាក់ផងដែរ ៖ ថ្ងៃព្រហស្បតិ៍ ០១ កើត ខែ អស្សុជ ឆ្នាំ វក ឆស័ក ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០០៤ ក្រុមប្រឹក្សារាជសម្បត្តិ បានបោះឆ្នោតជា​ឯកច្ឆន្ទ ជាព្រះមហាក្សត្រ នៃព្រះរា​​ជាណាចក្រកម្ពុជា ដែលមានព្រះ​គោរមងារ “ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ ឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះ​ចៅក្រុងកម្ពុជាធិបតី” ហើយ ស​ម្រេចយកថ្ងៃទី២៩ ខែតុលា ជារៀងរាល់ឆ្នាំ ជាទិវាប្រវត្តិសាស្ត្រ នៃការឡើង​គ្រង់ព្រះបរមរាជ្យ សម្បត្តិ តរៀងមក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !