ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ
0

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចុះសួរសុខទុក្ខនិងផ្តល់អំណោយមនុស្សធម៌ ជូនប្រជា​ពលរដ្ឋដែល​រងគ្រោះ​ដោយសារខ្យលកន្ត្រាក់ចំនួន ៩៩គ្រួសារនៅបរិវេណផ្សារ ក្រុងរុនតា​ឯកតេជោ​សែន

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចុះសួរសុខទុក្ខនិងផ្តល់អំណោយមនុស្សធម៌ ជូនប្រជា​ពលរដ្ឋដែល​រងគ្រោះ​ដោយសារខ្យលកន្ត្រាក់ចំនួន ៩៩គ្រួសារនៅបរិវេណផ្សារ ក្រុងរុនតា​ឯកតេជោ​សែន

ខេត្តសៀមរាប៖លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការ​សាខាកាកបា​ទក្រហម​កម្ពុជា ខេត្តសៀមរាប និងសហការី នាព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជួប​សំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ​ដែល​រងគ្រោះដោយខ្យលកន្ត្រាក់ ចំនួន ៩៩ គ្រួសារ​(ក្នុងនោះ រលំចំនួន ​២៤ខ្នង និងរបើកដំបូលចំនួន ​៧៤ខ្នង)នៅក្នុងភូមិធម្មជាតិរុនតាឯក សង្កាត់រុន​តាឯក ក្រុងរុនតាឯក​តាឯកតេជោសែន

លោកជំទាវ អនុប្រធានគណៈកម្មា​ធិការសាខា បានចូលរួមសោកស្ដាយ ចំពោះបង ប្អូន ពូមីង ដែលទទួ​លនវការរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ដែល​បានបណ្ដលឱ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិខ្លះផង។ ក្នុងឱកាសនេះដែរ លោកជំទាវ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទ​ក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ដែលលោក​ជាប់ភារកិច្ច​មិនអាចមកពេ​លនេះ​បាន តែជានិច្ចកា​លលោកបា​នយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ លោកយាយ លោកតា អ៊ំពូមីង បងប្អូន​ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកជំទាវបន្តថា បន្ទាប់ពីទទួលបា​នព័ត៌មានេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀម​រាប បានចាត់ក្រុមការងារ ដើម្បីចុះពិនិត្យជាបន្តបន្ទាប់ និងរៀបចំអំណោយម​នុស្សធម៌ជូនប​ងប្អូន នាពេលនេះ។ជាមួយគ្នានេះដែរលោកជំទាវ ក៏បានអំពាវនាវដែលបង ប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តារួមគ្នា ដាំដើមឈើឱ្យបានច្រើន ដើម្បីបានជារបាំងការពារខ្យល់ បានជាម្លប់ និងជម្រកទៅថ្ងៃអនាគត់។ លើសពីនេះ លោកជំទាវ ក៏សូមសំណូមពរផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងសង់លំនៅដ្ឋាន សូមគិតគូរឱ្យបានហ្មត់ច​ត់អំពីភាពមាំទាំរបស់ផ្ទះ។ អំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង១គ្រួសារមាន៖

គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស្ករស១គីឡូក្រាម ស័ង្កសី១៦សន្លឹង និងថវិកា១៥ម៉ឺនរៀល ។

គ្រួសាររបើកដំបូល៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស្ករស១គីឡូក្រាម ស័ង្កសី១០សន្លឹង និងថវិកា៨ម៉ឺនរៀលផងដែរ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !