ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត - រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ
0

ស្នង​ការ​នគ​របាលខេត្តបន្ទាយ​មានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារ និងផែន​ការការពារ​សន្តិសុ​ខ សណ្តាប់ធ្នាប់​ការបោះឆ្នោ​តជ្រើស​តាំង​សមាជិ​កព្រឹទ្ធស​ភា និតិ​កាលទី៥

ស្នង​ការ​នគ​របាលខេត្តបន្ទាយ​មានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារ និងផែន​ការការពារ​សន្តិសុ​ខ សណ្តាប់ធ្នាប់​ការបោះឆ្នោ​តជ្រើស​តាំង​សមាជិ​កព្រឹទ្ធស​ភា និតិ​កាលទី៥

ខេត្តបន្ទាយមានជ័យ៖នៅវេលាម៉ោង២​ រសៀល ថ្ងៃទី១​២ ខែកុម្ភ: ឆ្នាំ២​០២៤នេះ លោកឧត្តម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងកា​រនៃស្នង​ការដ្ឋាននគ​របាលខេត្តបន្ទាយមានជ័យ​ បាន​បើកកិច្ចប្រជុំបន្ទាន់មួយ ផ្សព្វ​ផ្សាយអំ​ពីផែនការការ​ងារ និង ផែនការកា​រពារសន្តិសុខ សំ​ខាន់ៗចំនួន​២ ដល់​លោកលោកស្រី ស្នងការរង នាយការិយាល័យនគរ​បាលជំនាញ លោកអធិការនគរបា​លក្រុងស្រុក និង មេបញ្ជាកា​រវរសេនាតូចនគរបាលការពារព្រំដែនគោគទាំង៤។

កិច្ចប្រជុំ​នេះបានផ្តោតសំ​ខាន់លើរបៀប​វរ:ចំនួន២គឺ

ផ្សព្វផ្សាយផែ​នការការពារសន្តិសុខ សុវត្ថិភាព ជូនឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយ​ករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ...ជ ក្នុងកិច្ចប្រជុំជាមួយ​គណៈកម្មាធិ​ការខេ​ត្តប្រ​យុទ្ធប្រឆាំងការជួញមនុស្ស (...) ដែលជាប់ព្រំដែនថៃ។

ផ្សព្វផ្សាយ​ផែនការការពារសន្តិសុខ សុវត្ថិភា​ព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងយុទ្ធនា​ការការ​ពារកា​របោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ និងការជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា ស្រុក អាណិតទី៤ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះ​ឈ្មោះបោះ​ឆ្នោតឆ្នាំ២០២៤។

នាឱកាសនោះលោកឧ​ត្តមសេនីយ៍ សិទ្ធិ ឡោះ បានកោត​សរសើរនិងវាយតម្លៃខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ និងមន្ត្រី​គ្រប់ផ្នែកពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង បំពេញ តួនាទី ភារកិច្ច ការងា​របានយ៉ាងល្អគួរជាទីមោទនៈ។ លោកបានថ្លែងជម្រុញដល់កម្លាំងនគរបាលទាំងអស់ ចំពោះបេស​កកម្មចំពោះមុខចំនួន២នេះ ត្រូវធ្វើយ៉ាងណាធានាឲ្យបានទាំងស្រុងនូវ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណ: និង សុវត្ថិភាព មានរបៀបរៀបរយជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ ដែលបានអញ្ជើញចូលរួមកម្មវិធី។ ត្រូវធា​នាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សា​ធារណ: និង សុវត្ថិភាព សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ និងការជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក អាណិតទី៤ និងកា​រពិនិត្យប​ញ្ជី​ឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ឲ្យប្រព្រឹត្តទៅដោយរលូន គ្មានការបំភិត​បំភ័យ ការគំរាម​កំហែង និង អំពើរហឹង្សាផ្សេងៗ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !