ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ
0

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើឱ្យថ្នាក់ដឹកនាំ ជាពិសេសមន្រ្តី និងបុគ្គលិកសុខាភិបាលរាជធានី-ខេត្ត ត្រូវយ​កចិត្តទុកដាក់​លើសមត្ថ​ភាពមន្ត្រីរាជ​ការរ​បស់ខ្លួនក្នុងការបំពេញការងារ ជូនប្រជាពល​រដ្ឋ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើឱ្យថ្នាក់ដឹកនាំ ជាពិសេសមន្រ្តី និងបុគ្គលិកសុខាភិបាលរាជធានី-ខេត្ត ត្រូវយ​កចិត្តទុកដាក់​លើសមត្ថ​ភាពមន្ត្រីរាជ​ការរ​បស់ខ្លួនក្នុងការបំពេញការងារ ជូនប្រជាពល​រដ្ឋ

រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំ នៅទីស្តីការ​ក្រសួងសុខាភិបាល នា​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧ​ត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើឱ្យថ្នាក់ដឹកនាំ ជាពិសេសមន្រ្តី និង​បុគ្គលិកសុខាភិ​បាលរាជធានីខេត្ត ត្រូវយកចិត្តទុក​ដាក់លើសមត្ថ​ភាពមន្ត្រីរាជកា​ររបស់ខ្លួនទាក់​ទងនឹងរបៀបរ​បប និងឥរិយាបថក្នុងការបំពេញការងារ និងការផ្តល់សេវា​សាធារណៈជូនប្រ​ជាពលរដ្ឋប្រកប​ដោយគុណភាព ប្រសិទ្ធភាព ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឈានទៅរកកា​រគ្របដណ្តប់​សុខភា​ពជាសកល។ និងស្នើឱ្យថ្នាក់ដឹ​កនាំទទួលបន្ទុកត្រូវពិនិត្យ និងពង្រឹងសេ​វាច្រកចេញចូល​តែមួយ ដោយត្រូវយកចិត្តទុកដាក់ និងធ្វើឱ្យមានប្រ​សិទ្ធភាពក្នុងកា​រជម្រុញការផ្តល់​សេវាឱ្យបានឆាប់រ​ហ័សជូនដល់ប្រជាពលរដ្ឋថ្នាក់ដឹកនាំទទួល​បន្ទុកត្រូវចុះពិនិត្យលើ​សេវាសា​ធារណៈ ជាពិ​សេសវិស័យឯកជន ដើម្បីធានាឱ្យគ្រឹះស្ថានទាំងនោះមានគុណវឌ្ឍន៍ មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការថែទាំព្យាបាលសុខុមាលភាពជូនអ្នកមកទទួលសេវាប្រកបដោយគុណភាព។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសបញ្ជាក់ដល់ថ្នាក់ដឹកនាំនៅតាមអង្គភាពក្រោមឱវាទក្រសួង និងមន្ទីរ​សុខាភិបាលនៃរដ្ឋបាលរាជធា​នីខេត្ត មេត្តាយកចិត្តទុកដាក់ក្នុងការពិនិត្យការស្នើសុំ ឬបំពាក់​គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដែលមានស្នាដៃក្នុង​ការបំពេញការងារស្របតាមនីតិវិធីដែល​បានកំណត់។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តា​ចារ្យរដ្ឋមន្រ្តី ស្នើឱ្យថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកចុះមូលដ្ឋាន ត្រូវពិនិត្យអំពីការស្នើ និងបំពាក់​គ្រឿងឥស្សរិយយសរបស់មូលដ្ឋានសុខាភិបាល ដោយដាក់ជាសូច​នាករបន្ថែមក្នុងការ​ចុះពិនិត្យមូល​ដ្ឋាន​សុខាភិបាលទូទរាជធានីខេត្ត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !