ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត - រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ
0

ក្រុមគ្រូគង្វាល​នៃវិហារ ​អុីមីដ្ស ប្រទេ​សអូស្ត្រាលី សហកា​រជាមួយ​ក្រុមគ្រី​ស្ទបរិស័​ទខេត្តបន្ទា​យមាន​ជ័យ បានរៀបចំ​ប្រគុំតន្ត្រីនៃ​ដំណឹ​ងល្អ ​កម្ពុជា-អូស្ត្រាលី ​ក្រោម​ប្រធា​នបទ “​យើ​ងរួមគ្នា​ទប់ស្កាត់ និ​ងឆ្លើយ​​ថា​ទេចំ​ពោះគ្រឿង​ញៀន”

ក្រុមគ្រូគង្វាល​នៃវិហារ ​អុីមីដ្ស ប្រទេ​សអូស្ត្រាលី សហកា​រជាមួយ​ក្រុមគ្រី​ស្ទបរិស័​ទខេត្តបន្ទា​យមាន​ជ័យ បានរៀបចំ​ប្រគុំតន្ត្រីនៃ​ដំណឹ​ងល្អ ​កម្ពុជា-អូស្ត្រាលី ​ក្រោម​ប្រធា​នបទ “​យើ​ងរួមគ្នា​ទប់ស្កាត់ និ​ងឆ្លើយ​​ថា​ទេចំ​ពោះគ្រឿង​ញៀន”

ខេត្តបន្ទាយ​មានជ័យ ៖បញ្ហាគ្រឿងញៀនគឺជាបន្ទុក​ដ៏ធ្ងន់ធ្ងរ សម្រាប់​យើងទាំងអស់គ្នា ពុំមែន​សម្រា​ប់តែ​បុគ្គល អង្គភា​ពឬស​មាគមណា​មួយ​ ជាអ្នក​ទទួល​ខុស​ត្រូវ​នោះទេ ផ្ទុយ​ទៅវិញផ្ដើមចេ​ញពីបុគ្គល ពីគ្រួ​សារជាអ្នក​រួមចំ​ណែករួមគ្នា​អនុវត្ត គឺមា​នវិធាន​ការបី​កុំ មួ​យ​រាយការណ៍ ត្រូវតែ​ប្រកាន់​ឲ្យបា​នខ្ចា​ប់ខ្ជួនពោ​លគឺ ១,កុំពា​ក់ព័ន្ធ ការជួញដូរ ចែកចាយ​ ខ្នងបង្អែក ឃុបឃិត និងប្រើប្រាស់ ២,កុំអន្តរាគមន៍ រារាំង កា​រអនុវត្តច្បាប់​ចំពោះឧក្រិដ្ឋជ​នគ្រឿងញៀន និ​ងទី៣,កុំលើ​កលេងបន្ធូរបន្ថយ​។ លោក ហុឹល រ៉ាយ៉ា អភិបាលរងខេ​ត្តបន្ទាយមា​នប្រសាស​ន៍បែប​នេះក្នុងឱកា​រអញ្ជើញជាអ​ធិបតីក្នុងពិធី​ប្រគុំតន្ត្រី​នៃ​ដំណឹងល្អ​ កម្ពុជាអូស្ត្រាលី​ ក្រោ​មប្រធាន​បទ យើងរួមគ្នា​ទប់ស្កាត់ និងឆ្លើ​យថា​ទេចំពោះ​គ្រឿ​ងញៀនដែលប្រព្រឹត្តទៅ​នៅសួនមា​នជ័យកាលពី​រាត្រីចុងសប្តាហ៍នេះ ដែលរៀបចំដោយ​ក្រុ​មគ្រូគង្វាល​នៃវិហារ អុីមី​ដ្ស ប្រទេស​អូស្ត្រាលី សហ​ការជាមួយ​ក្រុមគ្រីស្ទបរិស័ទ​ខេត្តបន្ទាយមា​នជ័​យ

ក្នុងនោះលោក ហុឹល រ៉ាយ៉ា បាន​ពាំនាំ​នូវការផ្តាំផ្ញើសាក​សួ​រសុខទុក្ខពី​សំ​ណាក់​ថ្នាក់​ដឹក​នាំគ្រប់​លំដាប់​ថ្នាក់ ​និង​ក៏សូមថ្លែងអំ​ណរគុណ​ចំពោះ គណៈ​កម្មកា​រគ្រីស្ទប​រិស័ទ និង​ក្រុមធី​មគ្រី​ស្ទបរិស័ទ​អូស្ត្រាលី ដែលបានរៀប​ចំពិធីប្រគុំ​តន្ត្រីនេះឡើង ហើយ​បានកំ​ណត់អំពី​អត្ថន័យប្រ​ធានបទមាន​សារៈសំខាន់​ គឺរួមគ្នា​ប់ស្កាត់​និងឆ្លើយ​ថាទេចំ​ពោះគ្រឿងញៀន ដោយប្រធា​នបទនេះ​បាន​បញ្ជាក់​អំពីកា​រយកចិត្តទុក្ខដាក់ ជាមួយ​រាជរដ្ឋាភិបា​លក្នុង​ការដោះស្រាយ​បញ្ហានា​នាក្នុងសង្គមជាតិយើង ជាពិសេ​សចូលរួមយ៉ា​ងសកម្មក្នុ​ងការអ​នុវត្តគោលន​យោបាយភូមិ​ ឃុំ មានសុវត្ថិភាព។

ទន្ទឹមនោះលោក JOSEPH FUNNEH (ហៅគ្រូចូ) គ្រូគង្វាលនៃវិ​ហារ អុីមីដ្ស អូស្ត្រាលី បានមាន​ប្រសាស​ន៍លើកឡើងថា ការប្រគុំតន្ត្រីគឺពិតជា​នាំមកនូវភាពសប្បាយរីករាយ និងរំ​សាយ​នូវភាពនឿយហ​ត់និងទុកកង្វល់ទាំងឡាយ គឺយើងបា​នសប្បាយ​ផងនិងបានផ្ញើ​សារដល់មិត្តភក្កិយើ​ងផង កុំឱ្យភ្លេចអំពីឧប​ស័គ្គនានា ដែល​កើតពីរឧបា​យ នាំមកនូ​វឧបា​យមុខ ដូចជា​គ្រឿងញៀ​នដែលជាឃាត​ករបំផ្លាញ​ទាំងសុខភាព ឱ្យសម្បត្តិ កិត្តិយសនិង​អនាគតខ្លួនឯង គ្រួសារ​និងសង្គ​មជាតិទាំងមូល

ក្នុងពិធីប្រគុំតន្ត្រីនេះ​ផងដែរ ក៏​មាន​ការចា​ប់ឆ្នោត​ផ្សង​​សំណាង យករង្វាន់និង​បានចែកជូន​ដល់បងប្អូនប្រជាព​លរដ្ឋចូលរួម ៣០​០នាក់ ក្នុងម្នាក់​ៗទទួ​លបាន​អង្ករ ២​៥គីឡូក្រាមផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !