ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ
0

ភ្នាក់ងារសហប្រតិ​បត្តិការ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច នៃបណ្តាប្រទេសជិត​ខាង ព្រះរា​ជាណាចក្រថៃ (NEDA) ចុះពិនិត្យមេី​លវឌ្ឍន​ភាពច្រកទ្វារព្រំដែនអ​ន្តរជាតិស្ទឹងបត់

ភ្នាក់ងារសហប្រតិ​បត្តិការ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច នៃបណ្តាប្រទេសជិត​ខាង ព្រះរា​ជាណាចក្រថៃ  (NEDA)  ចុះពិនិត្យមេី​លវឌ្ឍន​ភាពច្រកទ្វារព្រំដែនអ​ន្តរជាតិស្ទឹងបត់

បន្ទាយមានជ័យ៖ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យ និងធ្វើសន្និសី​ទសារព័ត៌មាន ស្តីពីសមិទ្ធផល​នានា នៃគម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់​ទៅផ្លូវជាតិលេខ៥ ជាមួយ​ទីភ្នាក់ងា​រសហប្រតិប​ត្តិការអភិរឌ្ឍន៍ សេដ្ឋកិច្ចប្រទេស​ជិតខាង របស់ព្រះរាជាណាចក្រថៃ (NEDA) ដឹក​នាំដោយ ឯកឧត្តម Perames Vudthitornetiraks ប្រធានស្ថាប័ន NEDA តំណាងស្ថានទូតថៃ ប្រចាំនៅ​ព្រះរាជាណាចក្រកម្ពុជា មានការចូលរួមពីអភិបាលរ​ងខេត្តបន្ទាយមានជ័យ រួមនិង​មន្ត្រីពា​ក់ព័ន្ធ។

រាជរដ្ឋាភិបាលកម្ពុជា បានទទួលហ​រិញ្ញប្បទានពីទីភ្នាក់ងារ​សហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច នៃបណ្តាប្រទេសជិត ខាង (NEDA) នៃព្រះរាជាណាចក្រថៃ មានទំហំទឹក​ប្រាក់ចំនួន​ប្រមាណ២៦,៤២លាន ដុល្លារអាមេរិក ដើម្បីសាងសង់ ១អគារច្រ​កត្រួតពិនិត្យព្រំ​ដែន និងផ្លូវ, សំណង់ អគារអន្តេវាសិកដ្ឋាន, ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ “ឃ្លាំង និងទីលានកុងតែន័រ”, ការជួស​ជុលកែលម្អផ្លូវចាស់ និង ៥– ​សំណង់កាត់បន្ថយគ្រោះទឹកជនន់។

សំណ​ង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលមាន​ចម្ងាយប្រមាណ៧គីឡូម៉ែត្រ ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ សមិទ្ធផល អគារច្រកទ្វារ​អន្តរជាតិថ្មីនេះ នឹងចូលរួមចំណែក​យ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុ​ងការជួយសម្រប​សម្រួលកា​រធ្វើពា​ណិជ្ជកម្ម និងវិនិយោគអន្តរជាតិ គាំទ្រដល់ការពង្រីកពាណិជ្ជកម្ម និងធ្វើឱ្យប្រសើរនូវ​ប្រព័ន្ធដឹកជញ្ជូន និងអាចដោះស្រា​យចំនួនចរាចរណ៍ ដឹកជញ្ជូនប្រចាំថ្ងៃច្រើនជា​ងមុនរហូតដល់៦០​០គ្រឿងក្នុងមួយថ្ងៃ បន្ថយ​ការកកស្ទះចរាចរណ៍ និងធ្វើឱ្យប្រសើរឡើង​ការដឹកជញ្ជូនទំនិញ​នៅច្រក​ទ្វារអន្តរជាតិ​ប៉ោយប៉ែត និងក្លងឡឹក។ បច្ចុប្បន្ន អគារច្រកទ្វារអន្តរជាតិថ្មីនេះ បានបើ​កដំណើរការជា​បណ្តោះអាសន្ន ចាប់ពីចុងឆ្នាំ២០២៣កន្លងមក និងមានរថយន្តឆ្លងកាត់ជាមធ្យមចំនួន ១៥០ ទៅ២០​០គ្រឿងក្នុងមួយថ្ងៃ។

សូមបញ្ជាក់ជូនថា គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់​ទៅផ្លូវជាតិលេខ៥ ត្រូវបាន​បើ​កការដ្ឋាន​សាង​សង់កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​តេជោ អតីតនាយ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបានបញ្ចប់ការ​សាងសង់នៅកា​លពីខែសី​ហា ឆ្នាំ២០២៣៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !