ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង ជម្រុញ​ដល់​សវដ្ឋាន​និង​អង្គភាព​ពាក់ព័ន្ធ ត្រូវប​ន្តយក​ចិត្ត​ទុកដា​ក់និង​កាត់បន្ថយក​ម្រិត​ហា​នីភ័យ គ្រប់​ប្រភេទ​លើកិច្ចប្រ​តិបត្តិកា​ររបស់ខ្លួន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង ជម្រុញ​ដល់​សវដ្ឋាន​និង​អង្គភាព​ពាក់ព័ន្ធ ត្រូវប​ន្តយក​ចិត្ត​ទុកដា​ក់និង​កាត់បន្ថយក​ម្រិត​ហា​នីភ័យ គ្រប់​ប្រភេទ​លើកិច្ចប្រ​តិបត្តិកា​ររបស់ខ្លួន

ខេត្តបន្ទាយមានជ័យ៖នៅសាលាប្រជុំ() នៃសាលា​ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានរៀបចំ​ប្រជុំបើ​ក សវនកម្មផ្ទៃក្នុង ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និង​ផ្នែកពន្ធនាគា​រ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភា​ព ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក​នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និងមាន​ការចូលរួមពី​ ឯកឧត្តមប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយ​មានជ័យ ព្រមទាំ​ងលោក លោកស្រី អភិបាល ក្រុង ស្រុក លោកអធិការនគរ​បាល្រុង ស្រុក លោកមេឃុំ ចៅសង្កាត់និងលោកនាយប៉ុស្តិ៍រដ្ឋបាលន​គរបាលឃុំ សង្កាត់ទាំង៦៧ ផងដែរ

ឯកឧត្តម ​អ៊ុំ រាត្រី បានធ្វើសេ​ចក្តីរាយ​ការណ៍​ថាកាលពី​ខែតុលា ឆ្នាំ២០២៣ កន្លងទៅ​រដ្ឋបាល​ខេត្តបន្ទាយ​មានជ័យ បានទទួលយកនូវអនុសា​សន៍រ​បស់គណៈប្រតិភូសវនកម្មចំនួន២១ចំណុច ហើយអ​នុសាសន៍នេះបានដើរតួជាត្រីវិស័យ ជាទិសដៅអាទិភាព ដើម្បីកែលម្អនិងមាន​ការត្រួត​ពិនិត្យតា​មដានអំពីលទ្ធផលប្រ​ចាំឆ្នាំនៅរៀងរាល់​ពេលប្រជុំណៈអភិ​បាលប្រចាំខែ​ និងបានស​ម្រេចអនុសាស​ន៍ស្ទើរទាំងស្រុង

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀត​ថា៖ក្នុងពេលន្លងមករដ្ឋបាលខេត្ត បានអនុវត្តនូវវិធា​នការគោលន​យោបាយរបស់រាជរដ្ឋាភិបាល​ជាច្រើនក្នុងការដោះស្រាយនូវការលំបាក ក្តីកង្វល់និងបំ​ណងប្រាថ្នារប​ស់ប្រជាពលរដ្ឋតាមរយៈការលើកកម្ពស់ការផ្តល់សេវារដ្ឋាបាលនិងសេវាសាធារណៈជាក់ស្តែ​ងកាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត​បន្ទាយ​មានជ័យ បានដឹកនាំក្រុមការងារចុះជួបប្រជុំជាមួយរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ អធិការនគរបាល នាយប៉ុស្តិ៍រដ្ឋាបាល នគរបាលឃុំ សង្កាត់ គ្រប់ស្រុក ក្រុងទាំង៩ ក្នុងខេត្ត ក្នុងគោលបំណងពិនិត្យអំពី​សមត្ថភាព លទ្ធផលក្នុងការផ្តល់សេវា​ជូនប្រជាពលរដ្ឋទាំងសេ​វាតម្រូវការនិងសេវាសំណូម​ពរឲ្យ​កាន់តែល្អប្រសើរ ដោយបានដាក់ចេញនូវគោលដៅខេត្តបន្ទាយមានជ័យ ជាខេត្តផ្តល់សេវាល្អជាគំរូ ជាពិសេស​ការងារផ្តល់អត្រានុកៅលដ្ឋាននិងសេវាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋា​នសវន​កម្មផ្ទៃក្នុង​ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖តួនាទីសវនកម្មផ្ទៃក្នុង មានគោលបំណ​ងក្នុងការត្រួតពិ​និត្យលើប្រតិបត្តិ​ការប្រពន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងការចូលរួមទប់​ស្កាត់ការខ្ជះខ្ជាយក្នុងកា​រប្រើប្រាស់ធន​ធានរបស់រដ្ឋទន្ទឹមនោះសវន​កម្មផ្ទៃក្នុងក៏បានជួយដល់ថ្នាក់ដឹ​កនាំសវនដ្ឋាន ដើម្បីដឹកនាំបំពេ​ញការងារ ប្រកបដោយប្រសិទ្ធភាព និងភាពទទួលខុសត្រូខ្ពស់របស់ខ្លួន ជាពិសេសអនុ​សាសន៍កែ​លម្អ​ទាំងអស់ដែលផ្តល់ដោយសវនករ​បានក្លាយជាមូលដ្ឋានក្នុងការវិភាព វាយតម្លៃហានីភ័យ កែលម្អចំណុចខ្វះ​ខាតនានារបស់សវនដ្ឋានឲ្យស្របតាមបទដ្ឋានគតិយុត្តជាធរមាន

ឯកឧត្តម អគ្គនាយក បានបន្តថា៖ការចុះធ្វើសវនកម្មផ្ទៃក្នុង​គឺជាទិដ្ឋភាពមាន​លក្ខណៈជាប្រព័​ន្ធដែលូស​បញ្ជាក់​អំពីលទ្ធផលឆ្លើយតបទៅនឹ​ងការចូលរួមចណែកជួយព​ង្រឹងនូវការងារស្នូលរបស់​សវនដ្ឋាននួមួយៗ និងអង្គភាពពាក់ព័ន្ធក្រោ​មការត្រួតពិនិត្យនិងវាយ​តម្លៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង​ឲ្យស៊ីជម្រៅបន្ថែមទៀត លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ(ចំណូលចំណាយ)ការ្រប់គ្រង​ទ្រព្យស​ម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិកព្រមទាំងការគ្រប់គ្រងជនជាប់ឃុំ ដើម្បីឆ្លើយតបទៅនឹង​ការយកចិត្តទុកដាក់និង​អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ធិត ស សុខា ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ជាចុងក្រោយឯកឧត្តម នាយឧត្តមសេនីយ៍ឯក ងួន ស្រេង ក៏បានផ្តាំផ្ញើនិងជម្រុញដល់សវដ្ឋាន​និងអង្គភាពពាក់​ព័ន្ធត្រូវបន្តយកចិត្តទុកដាក់និងកាត់បន្ថយកម្រិតហានីភ័យ គ្រប់ប្រភេទលើកិច្ចប្រតិ​បត្តិការរបស់ខ្លួន​ឲ្យកាន់តែប្រសើរ មានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ប្រកបដោយ​ស្មារតីទទួលខុសត្រូវខ្ពស់

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !