ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ
0

មន្ទីរពាណិជ្ជកម្ម​ខេត្តបន្ទាយ​មាន​ជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការបើកការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ជ្រើសរើ​សសមាជិក ជ្រើស​តាំងសភា​ពាណិជ្ជកម្មខេត្ត

មន្ទីរពាណិជ្ជកម្ម​ខេត្តបន្ទាយ​មាន​ជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការបើកការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ជ្រើសរើ​សសមាជិក ជ្រើស​តាំងសភា​ពាណិជ្ជកម្មខេត្ត

ខេត្តបន្ទាយ​មានជ័យ៖នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរពាណិជ្ជកម្ម​ខេត្តបន្ទាយ​មាន​ជ័យ បានបើកកិច្ចប្រជុំស្ដីពី​ការបើកការិយាល័យចុះឈ្មោះបោះឆ្នោត​ជ្រើសរើសសមា​ជិកជ្រើសតាំង​សភាពា​ណិជ្ជកម្មខេត្តបន្ទាយមានជ័យនៃអាណត្តិទី៣ លើកទី១ ប្រព្រឹត្តទៅ​ក្រោមអធិបតី​ភាពឯក​ឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម លោក​ កែវ សុភាព អភិបាលរងខេត្ត និងមានកា​រអញ្ជើញចូល​រួមពីសំណា​ក់ អស់លោក លោកស្រី​សមាជិកសមាជិកា សភាពាណិជ្ជកម្មនិងម្ចាស់​សិប្បកម្ម អាជីវកម្ម និងអាជីវករ។

លោក ឈឿង ឈីវអៀន ប្រធានសភា​ពាណិជ្ជកម្មអាណត្តិមុនបានលើកឡើងថា រយៈកាលកន្លង ពាណិជ្ជកម្មខេត្តបានបំពេញតួ​នាទីរបស់ខ្លួនបានល្អបង្គួរ សង្ឃឹមថាសភាពាណិជ្ជកម្មថ្មី នៃអា​ណត្តិទី៣​នឹងបន្តការងារនេះបានល្អប្រសើរជាងអាណត្តិមុន ។លោក កែវសួនសុភាព អភិបាល​រងខេត្ត និង​ឯកឧត្តម ម៉ៅ ថូរ៉​ា រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម​បានមា​នប្រសាសន៍ថា ប្រធានស​ភាពា​ណិជ្ជកម្មនិង ត្រូវជ្រើ​សតាំ​ងពីជាបុគ្គល​ដែលមានសារសំខាន់ ត្រូវមានចំណេះដឹ​ងមានទំនាក់ទំ​នងល្អរវា​ងវិ​និយោគិនផ្សេងៗ ដើម្បីជាប្រយោជន៍កំ​ណើនសេដ្ឋកិច្ចដ​ល់ប្រជាពលរដ្ឋ និងសង្គមជា​តិទាំងមូល។​យើងទាំងអស់គ្នាគួរដឹងហើយថា ខេត្តបន្ទាយ​មានជ័យគឺ​ជាខេត្តដែល​ជាប់ព្រំដែន​និងប្រទេសថៃ សក្ដានុព​លសេដ្ឋកិច្ចជាច្រើនដូចជាច្រកទ្វារអន្តរជាតិចេញចូលផ្លាស់ប្តូរទំនិញផ្សេងៗ និងមានតំបន់សេ​ដ្ឋកិច្ចពិសេសរួ​មមានរោងចក្រ សហគ្រាសតូចធំជាច្រើនកន្លែង ដូច្នេះហើយ​សភាពា​ណិជ្ជកម្មគឺមានតួនាទីសំខាន់ ​ជាការចូលរួមចំណែក​ជាមួយរាជរដ្ឋាភិ​បាល ដើម្បីកំណើ​នសេដ្ឋកិច្ច។

ឯកឧត្តម ម៉ៅ ថូរ៉ា បានបន្តថា ក្នុងក្របខ័ណ្ឌនៃ​ទស្សនវិស័យផ្អែក​តាមកម្មវិធីនយោបា​យសម្រាប់នី​តិកាលទី៧ នៃរដ្ឋសភារាជរដ្ឋាភិបាល​បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំ​ណើនសេដ្ឋកិច្ចតែមានអាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា ជាពិសេ​សប​ច្ចេកវិទ្យា​ឌីជីថ​លសម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍កម្មឧស្សាហកម្មទី៤ និងបរិវត្តកម្ម​ឌីជីថល​នៃសេដ្ឋកិច្ច និងសង្គមកម្ពុជាព្រមទាំងតម្រូវការក្នុងការលើ​កកម្ពស់ផលិតភាពសេដ្ឋកិច្ច​ដែលជាគ្រឹះ​និងម​ធ្យោបាយដ៏សំខាន់ នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០ ក្នុងនោះផងដែ​ររដ្ឋបាលខេត្តបន្ទាយ​មានជ័យបានផ្តល់នូ​វសេចក្ដីជូនដំណឹងផងដែរ ដល់លោកឧកញ៉ាលោកជំទាវ អស់លោក លោកស្រី ដែលជាពាណិជ្ជករ ឧ​ស្សាហករ អាជីវករ សេវាករ អ្នកធ្វើអាជីវកម្ម កសិកម្មស​ហ​គ្រាស និងក្រុមហ៊ុននា​នា ឲ្យបានជ្រាបនៃ​ការបោះឆ្នោតជ្រើស​រើសសមាជិក​ជ្រើសតាំងសភា​ប្រចាំ​ខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើកទី១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោ​ង៨ និង០០នាទីព្រឹក រហូតដល់​ម៉ោង១៥និង០០នាទីរសៀល។ហើយការចុះឈ្មោះ​បោះឆ្នោតនិងចុះ​ឈ្មោះបេក្ខជន​ឈរឈ្មោះ​ជាសមាជិកសភា​ពាណិជ្ជកម្មនឹងប្រព្រឹត្ត​ទៅចាប់ពី​ថ្ងៃទី២៣ ខែមេ​សា ឆ្នាំ២០២៤ ដ​ល់ថ្ងៃទី១៩ ខែឧស​ភា ឆ្នាំ២០២៤រៀងរាល់​ម៉ោងធ្វើការនៅមន្ទីរពា​ណិជ្ជកម្មខេត្តបន្ទាយមា​នជ័យ​ដែ​លមានអស័យដ្ឋាននៅភូមិបី សង្កាត់ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !