ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ
0

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំ កម្រិតនាយកដ្ឋានជំនាញ ត្រូវតែមានការជួបប្រ​ជុំក្រុម​ការ​ងារឱ្យបាន​២ដង ក្នុងមួយ​សប្តាហ៍

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំ កម្រិតនាយកដ្ឋានជំនាញ ត្រូវតែមានការជួបប្រ​ជុំក្រុម​ការ​ងារឱ្យបាន​២ដង ក្នុងមួយ​សប្តាហ៍

រាជធានីភ្នំពេញ៖ ក្នុង​កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិ​សដៅការងារបន្ត​ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រ​សួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែង​អំណរគុណ​ដល់ថ្នាក់ដឹក​នាំ មន្រ្តីរាជការសុ​ខាភិបាល ចំពោះការ​អនុវត្តការងារជាច្រើនកន្លងមកបានល្អប្រសើរ ហើយការ​ងារដែលមិនទាន់អនុវត្តបានល្អ ត្រូវចូលរួមអនុវត្តបន្ថែមទៀត ដោយធ្វើការប្រមើល​​មើលនូវបទ​ពិសោធន៍ល្អៗ ដែលជា​លទ្ធផលអនុវត្ត​បានល្អកន្លងមក

ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំកម្រិតអគ្គនាយកដ្ឋាន ជាពិសេ​សកម្រិតនាយកដ្ឋានជំនាញត្រូវតែមានការជួបប្រជុំក្រុមការងារឱ្យបាន២ដង ក្នុងមួយសប្តាហ៍ ក្នុងការដាក់​ចេញផែនការ និងពិនិត្យវឌ្ឍនភាពការងារជាប្រចាំ ដើម្បីអនុវត្តការងារឱ្យ​បានគ្រប់​ជ្រុងជ្រោយនូវទស្សនវិស័យរបស់ក្រសួងសុខាភិបាល ស្របតាមយុទ្ធសាស្ត្របញ្ច​កោណរបស់​រាជរដ្ឋាភិបាលអាណត្តិទី៧ក្នុងនោះគោលដៅដែ​ល​ត្រូវយកចិត្តទុកដាក់​គឺត្រូវកាត់បន្ថយអត្រា​ឈឺដោយជំងឺមិនឆ្លង ជំរុញនូវការលើកកម្ពស់សុខភាពបន្តពូជ ម្តាយ និងទារក បង្កើនសមត្ថភាព​ស្ថាប័ន ដើម្បីផ្លាស់ប្តូរការដឹកនាំឱ្យត្រូវនឹងបរិបទបច្ចុប្បន្ន ជំរុញឱ្យមានកិច្ចសហ​ប្រតិបត្តិការរវាង​ស្ថាប័ន អង្គភាព ព្រមទាំងភាគីពាក់ព័ន្ធទាំងឡាយ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក្រើនរំលឹកដ​ល់ថ្នាក់ដឹកនាំត្រូវត្រៀ​មចំពោះបញ្ហាប្រឈ​មចំពោះមុខដូចជា ឆ្លើយតបជាមួយតម្រូវការរបស់ប្រជាពលរដ្ឋទាក់ទងនឹងជំងឺឆ្លង សុខភាពសាធា​រណៈ ដោយបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាព រហូតដល់កាត់បន្ថយនូវជំងឺរ៉ាំរ៉ៃ ដែលអាចនឹ​ងបណ្តាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងតាមដានការងារទប់ស្កាត់ជំងឺឆ្លងដូចជាជំងឺអេដស៍ ជំងឺគ្រុនចាញ់។ល។៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !