ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ
0

សង្ក្រាន្តប៉ៃលិនឆ្នាំនេះ ភ្ញៀវទេសចរណ៍បាន​មកលេងកម្សាន្តក្នុងខេត្តជិត ១លាននាក់ កើនឡើង​ហួសពី​ការរំពឹងទុក

សង្ក្រាន្តប៉ៃលិនឆ្នាំនេះ ភ្ញៀវទេសចរណ៍បាន​មកលេងកម្សាន្តក្នុងខេត្តជិត ១លាននាក់ កើនឡើង​ហួសពី​ការរំពឹងទុក

ប៉ៃលិន៖ សង្ក្រាន្តប៉ៃលិនឆ្នាំនេះ ភ្ញៀវទេសចរណ៍​បានមកលេងកម្សាន្តក្នុងខេត្ត មានការកើ​នឡើង​ហួស​ពីការ រំពឹងទុក ​ដោយក្នុងនោះ​នៅតា​មគោលនៅទេសចរណ៍រមណីយដ្ឋាននានា ទូទាំងខេត្ត បានទទួលស្វាគម​ន៍ទេសចរជាតិ និងអន្តរជាតិ ៨០៨២៨៩នាក់ សម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពី​ថ្ងៃទី១​៣១៤១៥និង១៦ ខែមេសា ឆ្នាំ២​០២៤ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក .​ ២៥៦៨ ។

លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា៖ សម្រាប់សង្ក្រានប៉ៃលិន រយៈពេល ៤ថ្ងៃ គឺស្ថានភាពទូ​ទៅមានភាពល្អប្រសើរ គ្មានបញ្ហាអ្វីមួយកើតឡើងគួរឱ្យកត់ សម្គាល់​នោះទេ ហើយភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ទាំង៤ថ្ងៃ សរុបរួម ៨០៨២៨៩នាក់ ក្នុងនោះភ្ញៀវជាតិ ៧៨៨​២៦៥នាក់ និងភ្ញៀវអន្តរជាតិ ២០០២៤នាក់ បានមកលេងកម្សាន្តយ៉ាង ច្រើន កុះករ នៅតា​មតំបន់ រមណីយដ្ឋានទេសចរណ៍នានាៗក្នុងខេត្ត និង ទីកន្លែងរាំកំសាន្ត តំបន់ត្រជាក់ រៀបចំ​ដោយរដ្ឋបាលខេត្ត

សូមបញ្ជាក់ថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស ២០២៤ រដ្ឋបាល ខេត្តប៉ៃលិន បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើការរៀបចំ​សង្ក្រាន្ត នៅទីតាំងចំនួន ៤ ក្នុងក្រុងប៉ៃលិន ដើម្បីបង្កើតការសប្បាយរីករាយជូនដល់បង ប្អូន ប្រជា​ពលរដ្ឋ គឺ​ទី១បរិវេណវិមានឯករាជ្យខេត្ត ទី២មាត់ស្ទឹងតារាប ទី៣តំបន់បេតិកភ័ណ្ឌវប្បធ​ម៌ប្រវត្តិសា​ស្ត្រភ្នំយ៉ាត និងទី៤រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !