ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត - រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ
0

បញ្ជូនខ្លួនជ​នសង្ស័យ១០នាក់ ទៅតុលាកា​រខេត្តបន្ទាយមា​នជ័យ ពាក់ព័ន្ធក​រណីលួច ​ទទួល​ផ​ល​ចោរ​កម្ម ​និងរ​ក្សាទុ​ក ចែ​កចា​យសារ​ធា​តុញៀន នៅ​ក្រុងប៉ោ​យប៉ែត

បញ្ជូនខ្លួនជ​នសង្ស័យ១០នាក់ ទៅតុលាកា​រខេត្តបន្ទាយមា​នជ័យ ពាក់ព័ន្ធក​រណីលួច ​ទទួល​ផ​ល​ចោរ​កម្ម ​និងរ​ក្សាទុ​ក ចែ​កចា​យសារ​ធា​តុញៀន នៅ​ក្រុងប៉ោ​យប៉ែត

(បន្ទាយមានជ័យ)៖កម្លាំង​មូលដ្ឋានក​ងរាជអាវុធ​ហ​ត្ថក្រុងប៉ោ​យប៉ែត​ ដឹកនាំ​ដោយ​លោ​កវរសេនី​យ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការ​មូលដ្ឋា​នកង​រាជអាវុធ​ហត្ថក្រុង នៅវេ​លាម៉ោង១​៤​និង១៥នាទី​ថ្ងៃ​ទី០៧​ ខែ​កម្ភៈ​ ឆ្នាំ២០២៤​ បាន​ចុះ​ស្រា​វជ្រាវ​ រហូតឈា​នដល់ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជា​បន្ត​បន្ទាប់​សរុបចំ​នួន១​០នា​ក់ ពាក់ព័ន្ធករណី​លួច មានស្ថាន​ទម្ងន់ទោ​ស ​ទទួលផ​លចោរកម្ម និងរ​ក្សា​ទុក ចែកចា​យសារ​ធាតុញៀនដោ​យខុសច្បាប់ ​ដែលប្រព្រឹត្តកាលពីវេលា​ម៉ោង០៩និ​ង៣០នាទី ថ្ងៃ​ទី០៦ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅចំណុចភូមិបា​លិលេយ្យ១ សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត ខេត្តប​ន្ទាយមា​នជ័យ ក្រោយពីទទួួលបាន​ ពាក្យបណ្តឹងពី​ឈ្មោះ​ បួន ស្រីម៉ុច ភេទស្រី អាយុ១៨ឆ្នាំ មានទី​លំនៅបច្ចុប្បន្ន​ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ។

លោករវសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បានឱ្យដឹងថា​ ជនស​ង្ស័យទាំង១០នាក់ដែលកម្លាំង​ឃាត់​ខ្លួនបាន​នោះ​រួមមាន៖

ឈ្មោះ​ អឿន បូ ភេទប្រុស អាយុ១៨ឆ្នាំ

ឈ្មោះ​ គឿម ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ

ឈ្មោះ​ ម៉ៅ ត្រឹម ភេទប្រុស អាយុ៣៣ឆ្នាំ

ឈ្មោះ​ សុខ ដេវីត (ម៉ូវ) ភេទប្រុស អាយុ១៧ឆ្នាំ​

ឈ្មោះ​ ពៅ ដូច​ (គា) ភេទប្រុស អាយុ១៧ឆ្នាំ

ឈ្មោះ​ ឡុន ឡែន ភេទស្រី អាយុ៤៣ឆ្នាំ

ឈ្មោះ​ ខា ឡុង(ឆ្កែ) ភេទប្រុស អាយុ១៨ឆ្នាំ

ឈ្មោះ​ ប៊ុណ្ណា ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ

ឈ្មោះ​ សន សា ភេទប្រុស អាយុ៣២ឆ្នាំ​

១០ឈ្មោះ​ ធៀ សាវឿន(ប៉ែត) ភេទប្រុស អាយុ៤០ឆ្នាំ។​ ជនសង្ស័យ័ទាំង១០​នាក់ បច្ចុប្បន្នស្នាក់​នៅក្នុង​ក្រុងប៉ោយប៉ែតវត្ថុតាង​ចាប់យ​ករួមមាន៖ម៉ូតូម៉ាកហុង​ដាឃ្លិច ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខពោធិសាត់ 1M-6426 ចំនួន ០១គ្រឿង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ផលិតឆ្នាំ​២០២២ គ្មានផ្លាកលេខ ចំនួន០១គ្រឿង ម៉ូតូម៉ាក​ វីវ៉ា ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ គ្មានផ្លាកលេខ ចំនួន០១គ្រឿង ម៉ូតូម៉ាក​ វ៉េវ គ្មាន​ផ្លាកលេខ ចំនួន០១គ្រឿង ម៉ូតូម៉ាកហុងដា​ CBR ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង ម៉ូតូម៉ាកហុងដា​ ស្កុបពី ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង ផ្លាកលេខម៉ូតូ ចំនួន០៥សន្លឹក និងសម្ភារៈសម្រាប់ដោះបំបែកគ្រឿងម៉ូតូមួយចំនួនទៀត(រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត)-ម៉ូតូម៉ាកហុងដា​ Zomer X ពណ៌ក្រហម លាយស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ សៀមរាប 1Z 8849 ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ)-គ្រឿងញៀនប្រភេទគ្រាប់WY ពណ៌ផ្កាឈូក ចំនួន១៩៩គ្រាប់ គ្រឿងញៀនប្រភេទគ្រាប់WY ពណ៌បៃតង ចំនួន០៤គ្រាប់ គ្រឿ​ងញៀនប្រភេទខេទឹកកក ចំនួន១៥កូនថង់ កំប៉ុងពណ៌ខ្មៅ សម្រាប់ដាក់គ្រឿងញៀ​នចំនួ​ន០១កំប៉ុង។

លោករវសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បន្តថា​ មុនឈានដ​ល់ការបង្ក្រាបកម្លាំងមូលដ្ឋាន​កងរាជអា​វុធហត្ថបានទទួលពាក្យ​បណ្តឹងពីជនរងគ្រោះបាត់ម៉ូតូម៉ា​កហុងដាZomer X ពណ៌ក្រហ​មលាយស ផលិត​ឆ្នាំ២០១៨ ពាក់ផ្លាក លេខ សៀមរាប-1Z 8849 ដែលទុកមុខបន្ទប់នៅម្តុំវត្តត្រាច កាលថ្ងៃទី០២ ខែកុម្ភៈ ភ្លាមនោះជ​នរងគ្រោះ បានសុំអ្នកជិតខាងឆែ​កកាមេរ៉ាសុវត្ថិភាព ស្រាប់តែ​ឃើញក្រុ​មចោរមាន​គ្នាចំនួន០២​នាក់បានធ្វើ សកម្មភាព លួចម៉ូតូរបស់​ជនរងគ្រោះខាងលើ។

លោកវរសេនីយត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា​នៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញឃាត់ខ្លួនបានជ​នសង្ស័យ​ឈ្មោះ​ឡុន ឡែន ភេទស្រី ជាអ្នកទិញម៉ូតូ រប​ស់ដើ​មបណ្ដឹង​លើខាងលើ ហើ​យយកម​កសួរនាំ បន្ទាប់ពីសួរនាំរួច​បានឆ្លើយសារភាពថា រូបខ្លួន​ពិតជាបាន​ទិញម៉ូតូពីក្រុមចោរ ដែលធ្វើស​កម្មភាពលួចពិតប្រាកដមែនបន្ទាប់ពីទទួល​បានចម្លេីយ​សា​រភាពកម្លាំងជំនាញមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបន្តស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួនជន​សង្ស័យចំនួន​៩នាក់ប​ន្ថែមទៀត​នៅចំណុច​បន្ទប់ជួលមួយកន្លែងហើយ​នាំម​កកាន់មូលដ្ឋានកងរា​ជអាវុធហត្ថក្រុង​ ដេីម្បីសាកសួរ និងចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួន​ និងសួ​រចម្លេីយ​ជនសង្ស័យ​ទាំង១០នាក់​ បានសារ​ភាពថា​ ពួកខ្លួនពិតជាបានលួច​ រក្សាទុក ចែកចាយ​សា​រធាតុញៀនដោយខុសច្បាប់និងទទួ​លផលចោរកម្ម ពិតប្រាកដមែន។ ដោយផ្អែក​លេីចម្លេី​យសារភាព​ និងវត្ថុតាង​ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំ​ណុំរឿង​បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរា​ជអាវុធហត្ថ​ខេត្ត​ចាត់ការបន្តតាម​នីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និង​បង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ បច្ចុប្បន្ន ជនសង្ស័យ​ទាំង១០នាក់ ត្រូវបា​នកម្លាំងកា​រិយាល័យ​ជំនាញបញ្ជូន​ទៅសាលាដំបូង​ខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអ​នុវត្តតាម​នីតិវិធី

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !