ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត - រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ
0

សម្ភោធ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវ​ការនូវអ​គារទារ​កដ្ឋាន​ស​ហគមន៍ ក្រោម​អធិបតីភា​ពដ៏ខ្ពង់ខ្ពស់​ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ​ណារ៉ុន ឧបនា​យករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងអ​ប់រំ យុវជន ​និងកីឡា

សម្ភោធ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវ​ការនូវអ​គារទារ​កដ្ឋាន​ស​ហគមន៍ ក្រោម​អធិបតីភា​ពដ៏ខ្ពង់ខ្ពស់​ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ​ណារ៉ុន ឧបនា​យករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងអ​ប់រំ យុវជន ​និងកីឡា

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧ​បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន​ និងកីឡា នាថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២​០២៤ បានអញ្ជេីញជាអធិ​បតីក្នុងពិធីសម្ភោធដា​ក់ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​នូវអគា​រទារ​កដ្ឋានស​ហគមន៍។ទារកដ្ឋានស​ហគមន៍ គឺជា​មណ្ឌលមើ​លថែទាំកុមា​រតូចប្រកបដោយ​ជំនាញវិជ្ជាជីវៈ​ដំបូងគេ និង​ជាគំរូនៅ​កម្ពុជា ព្រមទាំង​ជាសមិទ្ធិ​ផលមួយ​ឆ្លុះបញ្ចាំង​អំពីកិច្ចខិត​ខំប្រឹ​ងប្រែងរួមគ្នា​របស់គ្រប់​ភាគីពា​ក់ព័ន្ធប្រ​កបដោយ​ការយកចិត្ត​ទុកដាក់ ឆន្ទៈ សា​មគ្គី​ភាព និងកា​រទទួល​ខុសត្រូវចំ​ពោះអនា​គតកុមា​រកម្ពុជា។យោងតាមអនុសា​សន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចម​ហាបវរធិ​បតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី នៃព្រះរា​ជាណា​ចក្រកម្ពុជា ដែលបា​នស្នើឱ្យក្រ​សួងអប់រំ យុវជន និង​កីឡា និងក្រសួងស្ថាប័ន​ពាក់ព័ន្ធ ស​ហការគ្នាប​ង្កើតទារកដ្ឋានសហគមន៍ រោង​ចក្រ សហគ្រាស សម្រាប់កូន​កម្មករ កម្មការិនី អាយុពី ៣ខែដល់ក្រោម ៣ឆ្នាំ ទទួលបានសេវាថែទាំ គាំពារ ​និងអភិវឌ្ឍប្រកប​ដោយជំនា​ញវិជ្ជាជីវៈជាក់ស្តែង​ក្រោមកិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការពិភព​កុមារ និងអភិវឌ្ឍជាមួយ​រដ្ឋបាលខេត្ត​កំពង់ស្ពឺ និង​ខេត្តកំពង់ចាម បានរួមគ្នា​រៀបចំ​បង្កើតទារ​កដ្ឋានផ្តល់​សេវាថែទាំ គាំពារ និ​ងអភិវឌ្ឍប្រកបដោ​យវិជ្ជាជីវៈ ចាប់តាំងពីឆ្នាំ២០១៨ បា​នចំនួន ១៣ កន្លែង។

ការគាំពារ និងអភិវឌ្ឍកុមារតូច បានដើ​រតួនាទីយ៉ា​ងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិ​នអាចខ្វះបានក្នុងការអ​ភិវឌ្ឍធនធានមនុស្ស ដោយផ្តើ​មចេញ​ពីការគាំទ្រ​ការអនុវត្តតាមបែ​បពហុវិស័​យបញ្ចូ​លគ្នា ដើម្បីឱ្យកុមារទទួល​បាននូវសេវាថែ​ទាំ និងអប់រំប្រកបដោយសន្តិ​សុខ សុវត្ថិភាព មាន​អាហារូបត្ថម្ភគ្រប់គ្រាន់ និ​ងឱកាស​រៀនសូត្រពីដំ​បូង ដើម្បីឱ្យកុមា​រអាចអភិវឌ្ឍសុខភាព រាងកាយ ផ្លូវចិត្ត បញ្ញាញា​ណ ពោរពេញដោយសក្តានុពលរប​ស់ពួកគេម្នាក់ៗ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !