ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

ប្រតិភូខេត្ត វិញ ឡុង ប្រទេសវៀតណាម ចូលជួបសំណេះសំណាល ជាមួយរដ្ឋបាលខេត្តបន្ទាយមា​នជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៤

ប្រតិភូខេត្ត វិញ ឡុង ប្រទេសវៀតណាម ចូលជួបសំណេះសំណាល ជាមួយរដ្ឋបាលខេត្តបន្ទាយមា​នជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៤

ខេត្តបន្ទាយមា​នជ័យ៖គណៈប្រតិភូ ខេត្ត​ វិញ ឡុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំ​ដោយលោក ដាង វ៉ាន់ជិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញបំពេញទស្សនកិច្ចក្នុងខេត្តបន្ទាយមានជ័យ និងដើម្បីចូល​រួមអបអរសាទ​រនិងជូ​នពរឲ្យថ្នាក់ដឹក​នាំខេត្ត និងបងប្អូនប្រជាព​លរដ្ឋនៅក្នុងខេត្ត​ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រ​ពៃណី​ជាតិខ្មែរ ដែលនឹង​ឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត វិញឡុង ឯកឧត្តមបានបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់​ដឹកនាំ គ្រប់លំដាប់ថ្នាក់ ដែល ទទួលបដិសណ្ឋា​រកិច្ចស្វាគមន៍យ៉ា​ងកក់ក្តៅបំផុតចំ​ពោះគណប្រតិភូខេត្ត វិញឡុង ហេីយក៏សូមចូលរួមអបអរ​សាទរនិងជូនពរដល់​ថ្នាក់ដឹកនាំប្រជាពល​រដ្ឋក្នុងខេត្តបន្ទា​យមានជ័យ ដូចជា ប្រជាពល​រដ្ឋទូទាំងប្រទេស ជួបតែសេចក្ដីសុខ​ចម្រើនសុខភាព​ល្អ ក្នុងឱកាសបុណ្យចូល​ឆ្នាំថ្មី ជនជាតិខ្មែរនាពេលខាងមុខនេះ។ កាយ​វិការទាំង​អស់នេះ​សបញ្ជាក់​និងបាន​បង្ហាញនូវ មនោសញ្ចេតនា ស្រឡាញ់រាប់អានប្រកបដោយភាតរភាពជាបងប្អូន និងជាការរឹ​តចំ​ណងសាមគ្គីភាពដ៏រឹងមាំស្ថិតស្ថេរតរៀងទៅ។

ឯកឧត្ដម អ៊ុំ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ប្រទេសជាតិយើងទាំងពីរ កម្ពុជា វៀតណាមតែង​តែមានទំនាក់ទំនង គ្នាផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅលើគ្រប់កាលៈទេសៈ និងជួ​យជ្រោមជ្រែងគ្នាយកឈ្នះ​លើបញ្ហាប្រឈម នឹងទុក្ខលំបាកនានា បានឆ្លង​កាត់ភ្លើងសង្គ្រាម​ជាមួយគ្នា ពីដើមរៀងមក ប្រកៀក​ស្មាគ្នា ប្រយុទ្ធសត្រូវរួម ដើម្បីឯករាជភាព សេរីភាពនៃ​ប្រជាជនរប​ស់ខ្លួន ជាក់ស្តែងកាល​ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេ​លដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥​ឆ្នាំរួម​នឹងយុទ្ធមិត្ត ដ៏ស្មោះស្ម័​គ្រ៤រូបផ្សេង​ទៀត បានសម្រេចចិត្ត​ក្នុងស្ថានភាពដ៏តានតឹងបំផុត ចា​ក់ទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាមដើម្បីស្វែងរកនូវការគាំទ្រក្នុងការរំដោះជាតិនិងប្រជាជនកម្ពុជាចេញពីក្រញាំបិសាច ដ៏សែនឃោរឃៅ ប៉ុលពត។ផ្ដើម​ចេញពីដំណើ​រតស៊ូជាមួយ​ទឹកចិត្តដ៏មុតមាំ នោះហើយទើបនាំឲ្យមានការរំ​ដោះប្រទេសជាតិ​​​និងប្រជាជនកម្ពុជាចេញពីរបបវាលពិឃាតពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ឲ្យឈានឆ្ពោះទៅរក​នូវការបិទបញ្ចប់​សង្គ្រាម បិទបញ្ចប់ ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងកា​រកសាង អភិវឌ្ឍប្រទេសឲ្យមានភាពរីកចម្រើន ដូចពេលបច្ចុប្បន្ន។ថ្ងៃ ៧មករាឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជា ចាត់ទុកថាជាកំណើតទីពីរ របស់ខ្លួនគឺពិតជាបានមកដោ​យសារការជួយគាំ​ទ្រយ៉ាង​ពេញទំហឹងពី សំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ពលីដើម្បីស្រោចស្រង់អាយុជីវិតនិងវាសនារបស់ប្រទេសកម្ពុជា ឲ្យងើបផុតពីរបបប្រ​ល័យពូជសា​សន៍ ការផ្លាស់ប្តូរប្រតិ​ភូទៅវិញទៅមកគឺពិតជាបាននាំមកនូវឧត្តមប្រយោជន៍ ពីការពូនជ្រំឲ្យកាន់តែរឹ​ងមាំ អ្នកដូចជាចេ​តនាកាន់តែស្និទ្ធស្នាលទ្វេឡើង ហើយទំនាក់ទំ​នងដ៏ល្អនេះ អាចបញ្ជាក់​បានថា​កិច្ចប្រតិ​បត្តិការគ្រប់​ជ្រុងជ្រោយ រវាងកម្ពុជាវៀតណាម នឹងនៅតែដើរតាមនិន្នាការ វិជ្ជមាន​និង​ទទួលបាននូវសមិទ្ធផលជាផ្លែផ្កា ជាច្រើនបន្តទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !