ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគ​ណៈអភិបា​លខេត្តប​ន្ទាយមា​នជ័យ​ នាសៀល​ថ្ងៃទី២ ខែ​មេ​សា ឆ្នាំ២០២៤ បាន​ដឹក​នាំ​កិច្ចប្រជុំគណ​:ប​ញ្ជាការឯ​កភា​ពរដ្ឋបាល​ខេត្ត និង​ប្រជុំ​ត្រួតពិ​និត្យវឌ្ឍន​ភាព​ការងារ​គណៈ​កម្មកា​ររៀប​ចំកម្មវិធី​សង្ក្រាន្ត​បន្ទាយ​មានជ័យឆ្នាំ២​០២៤ ដើម្បីអបអ​រសាទ​រពិ​ធីបុណ្យចូល​ឆ្នាំថ្មីប្រ​ពៃ​ណីជា​តិ​ខ្មែរ។ កិច្ចប្រជុំនេះ​បាន​ធ្វើនៅសាល​ប្រជុំសាលា​ខេត្តបន្ទាយ​មានជ័យ ដោយ​មានការចូលរួម​ពីលោក លោកស្រី គណអភិ​បាល​រងខេត្ត អភិបា​ល.អភិបាលរង​ក្រុង ស្រុក មន្ទីរអង្គភា​ពពាក់ព័ន្ធ​ និងកង​កម្លាំង​ទាំងបី

ឯកឧត្តម អ៊ុុុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យ បានមានប្រសាសន៍លើកឡើងថា៖កិច្ចប្រជុំ​នៅពេល​នេះក្នុងគោល​បំណង៖,ត្រួតពិនិត្យវឌ្ឍនភាពការងារគណៈកម្មការរៀបចំកម្មវិធីសង្ក្រាន្តបន្ទាយមានជ័យឆ្នាំ២០២៤ ដើម្បី​អបអរសា​ទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស២០២៤។២,ការព​ង្រឹងប្រសិទ្ធភាពការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក។

ឯកឧត្តម បានបញ្ជាក់ថា៖ក្រោមការដឹ​កនាំដ៏ត្រឹមត្រូវប្រកបដោ​យថា​មពលស្វា​ហាប់ឈ្លាស​វៃនិងប៉ិ​នប្រស​ប់របស់​សម្ដេច​មហា​បវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា រាជរដ្ឋាភិ​បាលកម្ពុជា បាននឹងកំពុងបន្ត​ពង្រឹង​ខឿនសន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការអភិវឌ្ឍន៍​សង្គមសេ​ដ្ឋកិច្ច និងកំ​ណែទម្រង់​មុតស្រួច និងស៊ីជ​ម្រៅដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជន។

ឯកឧត្តមបានបន្តបញ្ជាក់ថា៖ លោ​ក លោកស្រី គណអភិបាលរងខេត្ត អភិបាល.អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាព​ពាក់ព័ន្ធ និងកងកម្លាំងទាំងបី ត្រូវចូលរួមអនុវត្ត​ទៅតាមតួនាទី ភារកិច្ច ការទ​ទួលខុ​សត្រូវនិងរបៀបរបបការងារដូចបា​នកំណត់ ដើម្បីជាការចូលរួមការពារសន្តិសុខ សណ្ដាប់​ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជា​តិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ .ស២០២៤ខា​ងមុខនេះជាពិសេសស​ម្រាប់​ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី​ជាតិខ្មែរមុខនេះ យើ​ងត្រូវ​បញ្ឈប់កា​ររាំស​ប្បាយ​នៅតាមប​ណ្ដាវត្តអារាមឬទី​កន្លែងកំសាន្តនានាទាំងអ​ស់ទូទាំង​ខេត្តបន្ទាយមានជ័យ​យ៉ាងយូរបំផុតជា​កំហិត​បញ្ចប់នៅម៉ោង១១:០​០យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០​២៤​នេះ ។

បន្ទាប់ពីបញ្ចប់​នៅកិច្ចប្រជុំគណៈបញ្ជាកា​​រឯកភាពខេត្តរួចមក ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាលខេ​ត្តបន្ទាយមានជ័យ លោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត និងលោកអភិបាលរងក្រុង លោក.លោកស្រីប្រធាន.អនុប្រធានមន្ទីរអង្គភាព និងកងកម្លាំង បានបន្តអញ្ជើញចុះពិនិត្យ និង​រៀបចំ​ប្រព័ន្ធបា​ញ់ទឹកសម្រាប់សង្រ្កាន្តបន្ទាយមានជ័យ ស្ថិតនៅបរិវេណសួ​នតេជោ​ឈ្នះ​ឈ្នះ(វេទិកាខេត្ត) ដើម្បីត្រៀមទុកជូ​នដល់យុ​វជន យុវតី អុំ ពូ មីង ពុក ម៉ែ បងប្អូនប្រជាពលរដ្ឋ បានចូលរួមកំ​សាន្តសប្បាយ ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស២០២៤ នាថ្ងៃទី១៣.១៤.១៥.១៦ ខែមេសា ២០២៤ខាងមុខនេះផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !