ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

អភិបាលក្រុងប៉ៃលិន ​ចុះសួ​រសុខទុក្ខ និងណែនាំ​ដល់អាជីវ​ករ ដែលល​ក់ដូរ​នៅតាមផ្សារ និង​បានប្រ​កា​ស​នូវ​សេចក្តីណែ​នាំរ​បស់រដ្ឋបា​លខេត្តប៉ៃ​លិន

អភិបាលក្រុងប៉ៃលិន ​ចុះសួ​រសុខទុក្ខ និងណែនាំ​ដល់អាជីវ​ករ ដែលល​ក់ដូរ​នៅតាមផ្សារ និង​បានប្រ​កា​ស​នូវ​សេចក្តីណែ​នាំរ​បស់រដ្ឋបា​លខេត្តប៉ៃ​លិន

(ប៉ៃលិន)៖ក្រោយពី​មានការ​ណែនាំរ​បស់រដ្ឋបា​លខេត្ត​ប៉ៃលិន​ទើប​នៅថ្ងៃទី៧ ខែកុម្ភ:នេះ អភិ​បាល​ក្រុងប៉ៃ​លិន លោក លី សុងហ៊ី បានដឹក​នាំក្រុមកា​រងារគណ:ប​ញ្ជាការឯក​ភាពក្រុង​និងមាន​ការស​ហការពីលោ​ក មាស វុធ ប្រធាន​គណ:កម្មកា​រផ្សារ​សាមគ្គី ចុះសួរសុ​ខទុក្ខនិង​ណែនាំដល់​អាជីវក​រដែលដា​ក់តាំ​ងលក់គ្រឿងសែ​ននា​រដូវចូ​លឆ្នាំចិន​និងវៀត​ណាមខាងមុខនេះ

ដើម្បីរក្សា​បាននូវសន្តិ​សុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ​និងរបៀប​រៀបរយ​សាធារណៈ ក្នុងឱកាស បុ​ណ្យចូល​ឆ្នាំថ្មីប្រពៃណី​ចិនវៀតណាម ​ដែលនឹ​ងប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១​២ ខែកុម្ភៈ ឆ្នាំ២​០​២៤ ខាងមុខ រដ្ឋបាលខេត្តប៉ៃ​លិន បា​នដាក់វិ​ធានការនិងណែនាំ ដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុ​ក ឃុំ សង្កាត់ សមាគ​ម ក្រុមហ៊ុនឯ​កជន អង្គកា​រក្រៅរដ្ឋាភិបាល និងសាធា​រណជន​ក្នុងខេត្ត​ប៉ៃលិន ដូចតទៅ៖

បម្រាម

មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ

មិនឱ្យលេងល្បែងស៊ីសង និងល្បែងភ្នាល់គ្រប់ប្រភេទ

រាល់ការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់

នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរ អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវ​រក្សាស​ន្តិសុខ សុវត្ថិ​ភាព សណ្ដាប់ធ្នាប់សា​ធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុង​ប្រយ័ត្នក្នុងការអុ​ជ​ទៀនធូប ក្រដាស​សែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែ​លអាចបង្កឱ្យមានគ្រោះអគ្គិភ័យ កើ​តឡើងជា​យថាហេតុដោយឡែក​ការ​ដុតក្រដា​សសែន​ត្រូវប្រើធុង​ដែកឬឆ្នាំង​ដីដើម្បីដុត និង​ហាមដុ​តលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ

ចាប់ពីពេ​លនេះតទៅ អាជ្ញាធរមា​នសមត្ថកិច្ចគ្រប់​លំដាប់ថ្នាក់ ត្រូវចា​ត់វិធាន​ការអោយ​បានម៉ឺង​ម៉ាត់បំផុតកុំអោ​យមានការនាំចូលផាវកាំជ្រួចជា​តិផ្ទុះគ្របើប្រភេទតាមច្រកចេញចូលខេត្តប៉ៃលិន និងត្រូវត្រួតពិនិត្យ​ដកហូត​វត្ថុទាំង​នេះដែ​លមាន​តាំងលក់​នៅគ្រប់​ទីកន្លែងក្នុងខេត្តប៉ៃលិន

គ្រ​ប់មន្ទីរអង្គភា​ពរដ្ឋបា​លក្រុង ស្រុក ឃុំនិងសង្កាត់ត្រូវផ្សព្វផ្សាត​ណែនាំដ​ល់មន្ត្រី​រាជការនិ​យោជិក កងកម្លង​ក្រោឱវាទ​និងប្រជាព​លរដ្ឋក្នុងមូល​ដ្ឋានអោយអ​នុវត្តនតាមការ​ណែនាំនេះអោ​យមានប្រសិទ្ធភាព

មន្ទីរធម្មកា​រនិងសាសនាខេត្តប៉ៃ​លិនត្រូវ​អញ្ជើញបណ្តាស​មាគមចិន​និងវៀតណា​មដើម្បីផ្សព្វ​ផ្សាយ​នូវខ្លឹម​​សារខាងលើអោយបានទំលំទូលាយ

ស្នងការដ្ឋានន​គរបាលខេត្ត បញ្ជាការ​ដ្ឋានកង​រាជអាវុធហត្ថខេត្ត ​និងបញ្ជា​ការដ្ឋានតំបន់ ប្រតិ​បត្តិ​ការសឹករង​ប៉ៃលិន ត្រូវចេញប​ទបញ្ជាឱ្យបាន​ម៉ឺងម៉ាត់​ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្ត តាម​ការ​ណែ​នាំនេះ​ ឱ្យមា​នប្រសិទ្ធ​ភាពខ្ពស់

ជន​ណាមិ​នអនុវត្ត​តាមសេចក្តីណែ​នាំនេះ ឬប្រព្រឹត្ត​ល្មើសប​ង្កឱ្យមា​នចលាចលក្នុងសង្គម បាត់​សណ្តាប់​ធ្នាប់ សន្តិសុខ សុវត្ថិភាព និ​ងរបៀបរៀបរយ​សាធារណៈ ត្រូវទទួលទោស តាមច្បាប់​ជាធរមាន

សេចក្តី​ណែនាំនេះ​ មានប្រសិទ្ធិភាព​អនុវត្តចាប់ពី​ថ្ងៃចុះហត្ថលេ​ខានេះតទៅ រហូតដល់បុណ្យ ចូ​លឆ្នាំថ្មី​ប្រពៃណីចិនវៀតណាម ចប់សព្វគ្រប់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !