ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត - រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ
0

ឣាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណី ឆបោក និងប្រើប្រាស់​ឯកសារ​សារធារ​ណ:ក្លែង

ឣាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណី ឆបោក និងប្រើប្រាស់​ឯកសារ​សារធារ​ណ:ក្លែង

(បន្ទាយមានជ័យ)៖ ជនរង​គ្រោះឈ្មោះ ចាន់​ គឹមជា ភេទប្រុស ឣាយុ៣៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ​មិត្ត​ភាព សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយ​ប៉ែត នៅថ្ងៃទី១​២ ខែកុម្ភៈ ឆ្នាំ២០២៤ បាននាំ​ឈ្មោះ មួយ បូរិន ភេទ​ប្រុស ឣាយុ២៤ឆ្នាំ ទៅកាន់មូលដ្ឋានក​ងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីឆ្លើ​យបំភ្លឺ ស្ដីពីយ​ករ​ថ​យន្ត១​គ្រឿងម៉ាកFORD TERRITORY ពណ៌ខ្មៅ​ ផលិតឆ្នាំ២០២៣ ពា​ក់ផ្លាកលេខកម្ពុជា HENG 1667 មកដាក់បញ្ចាំនៅហាងរ​បស់ខ្លួនដែល​មានឈ្មោះ​ ឣេស ឣុិន ប៊ី (SNB) នូវទឹ​កប្រាក់​ចំនួន២០,​០០០$(ពីរម៉ឺនដុល្លារ) ដោយឈ្មោះ មួយ បូរិន បានប្រាប់ថា រថយន្តនោះជារបស់ខ្លួនផ្ទាល់ ទិញមក​ពីខេត្តឧត្តរមានជ័យហើយមានភ្ជាប់មកជាមួយនូវឯកសារដូចជា បណ្ណសំគាល់រថយន្តម្ចាស់ដើម លិខិតទិញលក់រថយន្ត និងឯកសារមួយចំនួនទៀត ដោយហាងបញ្ចាំរបស់ខ្លួនយកការប្រាក់១.% ហើយបានយល់ព្រមទទួលបញ្ចាំ និងប្រគល់ប្រាក់ទៅឱ្យឈ្មោះ មួយ បូរិន ចំនួន២០,០០០$(ពីរម៉ឺ​នដុល្លារ) ហើយបានរៀបចំឯកសារគ្រប់គ្រាន់ ក្រោយមក​ក្រុមការងា​រហាងបញ្ចាំ​បានត្រួត​ពិនិត្យ​លើឯកសាររថយន្ត ទើបដឹងថាឯកសារក្លែងក្លាយ ហើយក្រុមការងារហាងបញ្ចាំរបស់ខ្លួនហៅឈ្មោះ មួយ បូរិន មកដោះស្រាយរឿងយកឯកសារក្លែងក្លាយមកដាក់បញ្ចាំ នៅមូលដ្ឋាន​កងរាជឣាវុ​ធហត្ថ​ក្រុងតែម្ដង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថ​ក្រុងប៉ោយប៉ែ​តបានឱ្យដឹ​ងថា បើតាមការរៀបរាប់របស់ឈ្មោះ មួយ បូរិន បានរៀបរាប់ថា រូបខ្លួនមានមុខរបរ លក់ទិញម៉ូតូ នៅ​ក្រុង​សិរីសោភ័ណ ហើយ​រូបខ្លួន​តែងតែ​ឡើងទៅក្រុង​ប៉ោយប៉ែត ដើម្បីលេ​ងល្បែងក្នុ​ងកាស៊ីណូ​សែន​ផាលិស ពេលកំពុងលេ​ងស្រាប់តែ​មានមនុស្សប្រុសចំនួន៣​នាក់ ពុំដែលស្គាល់ ជិ:រថយន្តចំ​នួន២​គ្រឿង រថយន្តម៉ាក​នីសាន់ ពណ៌ស ១គ្រឿង មិនចាំផ្លាកលេខ និងរថយន្តម៉ាកFORT TERRITORY ពណ៌ខ្មៅ ១គ្រឿង បា​នប្រើឱ្យរូបខ្លួន​ឈ​រឈ្មោះយ​ករថយន្តម៉ាកFORT TERRITORY ទៅដា​ក់បញ្ចាំ​ដោយឱ្យ​ថ្លៃឈ្នួល​ចំនួន៦​០០ដុល្លារ ហើយខ្លួនក៏​យល់ព្រម បន្ទាប់មកបានធ្វើឯកសារលក់ទិញរថ​យន្តទាំងយប់ ដោយ​ដាក់ឈ្មោះខ្លួនជាឣ្នកទិញ ពីម្ចាស់​ដើមឈ្មោះ ជា ចាន់ហេង ហើយនៅថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៤ ខ្លួនបានយករថយន្ដ (ម៉ាកFORD TERRITORY ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាក​លេខកម្ពុជា HENG 1667 ទៅដាក់បញ្ចាំនៅ​ហាងបញ្ចាំឈ្មោះ SNB យកប្រាក់ចំនួន​២០,០០០ដុល្លារ ហើយខា​ងបុគ្គលិក​បញ្ចាំទាម​ទារយក​ឯកសារ​រថយន្តទៅពិនិត្យ ក្រោយពីពិ​និត្យឯក​សាររួច ខាងហា​ងបញ្ចាំយល់ព្រម ហើ​យបានប្រគ​ល់ប្រាក់ចំ​នួន២០,០០០ដុល្លារ ដោយបា​ញ់ប្រាក់ចូ​លក្នុងកុងធនាគារABA របស់ខ្លួនដែលមានឈ្មោះ MOUY BORIN លេខកូដ002644430 បន្ទាប់ពីបានប្រាក់ រូបខ្លួនបានទៅជួបមនុស្សប្រុសទាំង៣នាក់នោះវិញ ហើយពួកគាត់​បាននាំខ្លួនទៅ​ដកប្រាក់នៅធ​នាគារABAហើយបានប្រគល់​ប្រាក់ឈ្នូលឱ្យខ្លួនចំនួ​ន៦០០ដុល្លារក្រោ​យពីដាក់​បញ្ចាំបានរយ:​ពេល១៥ថ្ងៃ រូបខ្លួនបានទំ​នាក់ទំនងទៅ​ហាងបញ្ចាំស្នើ​សុំប្រាក់បន្ថែមចំ​នួន២,​០០០ដុល្លារ​ទៀត ពេលនោះបុគ្គលិក​ហាងបញ្ចាំប្រាប់​ថា ស្នើបានតែចាំជួបមេសិន រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បុគ្គលិកហា​ងបញ្ចាំទំនាក់ទំនងមកឱ្យរូបខ្លួនទៅ​បង់ការប្រាក់ តែខ្លួនសុំពន្យាពេល ក្រោយម​កបុគ្គលិ​កហាង​បញ្ចាំបានហៅ​ខ្លួនទៅ​យកប្រាក់ដែល​ខ្លួនបានស្នើបន្ថែ​មចំនួន​២,០០០​ដុល្លារ ពេ​លខ្លួនទៅដល់ហាងបញ្ចាំ ម្ចាស់​ហាងបាន​ប្រាប់ឱ្យខ្លួនយ​កប្រាក់មកលោះយករ​ថយន្តទៅ​វិញ ព្រោះបុគ្គលិកពិនិត្យលើឯកសារ​ឃើញថាមិនប្រក្រតី តែរូបខ្លួនប្រាប់ថា គ្មានលទ្ធភាពទេ ទើ​បម្ចាស់​ហាងបញ្ចាំនាំខ្លួនមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតតែម្តង

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយបានស្ដាប់ការរៀបរាប់របស់ឈ្មោះ មួយ បូរិន ទើបលោកសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជឣាវុ​ធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលា​ដំបូងខេត្តបន្ទាយមានជ័យ ទើបកម្លាំងជំនាញធ្វើការឃាត់ខ្លួនភ្លាមៗ ហើយកសាង​សំណុំរឿងប​ញ្ជូននមក​បញ្ជាការដ្ឋាន​កងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធីចំណែក​រថយន្តកម្លាំង​ជំនាញមូលដ្ឋានកង​រាជឣាវុធហត្ថក្រុងធ្វើកំ​ណត់ហេតុផ្ញើនៅហាង​បញ្ចាំដើម្បីរក្សាទុក​បណ្ដោះឣា​សន្ន

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងារជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបទល្មើសបានឱ្យដឹងថា ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជា​ការដ្ឋាន​កងរាជឣាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !