ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ - សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន
0

សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ

សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ

(បន្ទាយមានជ័យ) ពេលព្រឹកថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខារួមដំណើរដោយលោកជំទាវ នួម សុភ័ណ អនុប្រធានកិត្តិយសសាខាបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកនូវអំណោយមនុស្សធម៌ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់សរុបចំនួន ៣០គ្រួសារ និងរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ១គ្រួសារនៅក្នុងឃុំស្រះរាំង ស្រុកមង្គលបុរី ចំនួន៣០គ្រួសារ ដែលអំណោយទាំងនោះរួមមាន ១៦គ្រួសារស្ថិតនៅក្នុងឃុំស្រះរាំង ៧គ្រួសារនៅ សង្កាត់ម្កាក់ ក្រុងសេរីសោភ័ណនិង ៧គ្រួសារទៀត នៅក្នុងស្រុកម៉ាឡៃ។

 

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា រាល់អំណោយដែលកាកបាទក្រហម ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះមហន្តរាយធម្មជាតិខ្យល់កន្ត្រាក់ក្នុងឱកាសនេះត្រូវបានមកពីការចូលរួម បរិច្ចាគពីសំណាក់សប្បុរសជននានា តារយ:សាខាកាកបាទក្រហមខេត្តដើម្បីបានជាទុនបម្រុងសម្រាប់ជួយដល់បងប្អូនរងគ្រោះងាយរងគ្រោះផ្សេងផ្សេង ហើយការផ្តល់អំណោយនេះទេមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយទីណាមានបងប្អូនជួបការលំបាកដែលតែងតែមានកាកបាទក្រហមចុះជួយជានិច្ច ដោយពុំទុកឲ្យបងប្អូនណាម្នាក់ ស្លាប់ដោយអត់អាហារនោះឡើយ។

ឯកឧត្តម អ៊ុំ រាត្រី បានធ្វើការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធនាពេលមានគ្រោះមហន្តរាយផ្សេងៗ តែងតែចុះជួយជួសជុលរាល់ការខូចខាតផ្ទះសំបែងជូនដល់បងប្អូនបានទាន់ពេលវេលាដើម្បីឲ្យពួកគាត់បានស្នាក់នៅជាបន្តទៀត។ សម្ភារៈ អំណោយដែលបាន មកផ្តល់ជូនទាំង ៣០គ្រួសារក្នុងឱកាសនេះក្នុងមួយគ្រួសារទទួលបានអង្ករម្ភៃ ២៥គីឡូក្រាម មីមួយកេស ត្រីខមួយយួរ ទឹកត្រីមួយយួរ មុងមួយ ភួយមួយ ក្រមាមួយ សារុងមួយថវិកាមួយចំនួនដោយឡែកសម្រាប់គ្រួសារភ្លើងឆេះផ្ទះក៏បានទទួលបានអង្ករ ២៥គីឡូក្រាម មីមួយកេស ត្រីខមួយ ឃីតមួយកញ្ចប់ ធុងទឹកហុកសិបលីត្រមួយ កន្ទេលជ័រ១ តង់ប្លាស្ទិច១ ចាន ៥ ស្កាបព្រា៥ រួមទាំងថវិកាមួយចំនួន។ បញ្ចប់នៃការផ្តល់អំណោយ ឯកឧត្តម លោកជំទាវអស់លោកលោកស្រីបានចុះពិនិត្យផ្ទះសម្បែងដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរហើយការផ្តល់ថវិកាចំនួន ដើម្បីកសាងឡើងវិញនិងបានចុះពិនិត្យផ្ទះដែលឆេះ តួរខាងក្នុងតែបើតាមការសន្និដ្ឋាន ដោយមូលហេតុឆ្លងចរន្តអគ្គិសនីដូចនេះសូមធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !