ដោយមានការព្រួយបារម្ភពីសុខទុក្ខនិងផលវិបាករបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៥ ហើយនៅព្រឹកថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២៥ នេះអាជ្ញាធរនៃរដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារអាជ្ញាធររួមទាំងកម្លាំងនគរបាលសណ្ដាប់ធ្នាប់ចរាចរណ៍នាំយកថ្មម៉េចជាច្រើនឡានមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួនចាប់ពីចំណុចយករង្វង់មូល ៥៨ ទៅខាងលិចដែលមានប្រវែង ៣ គីឡូ
ជំរាបជូនផងដែរថាផ្លូវជាតិដែលរងការខូចខាងក្រឡុិចក្រឡុកដូចជាសំបុកមាន់នេះត្រូវបានលុបជាបណ្ដើរហើយ។
ដើម្បីឲ្យមានភាពរៀបស្មើនិងដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រឈមនឹងបញ្ហាគ្រោះថ្នាក់ អាជ្ញាធរនិងបន្តការជួសជុលកន្លែងដែលមានក្រឡិច ក្រឡុកនៅតាមផ្លូវជាតិលេខ ៥ យើងនេះជាបន្តៗទៀតដើម្បីបំរើភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរកុំឲ្យប្រឈមនឹងបញ្ហាគ្រោះថ្នាក់ដោយប្រការណាមួយនៅតាមដងផ្លូវជាតិនេះ ៕