ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម​អភិ​សន្តិបណ្ឌិត ​ស សុខា​ ផ្ញើ​សេចក្ដីអ​រគុណ​គ្រួសារ​កង​កម្លាំង ដែ​លមានស្វាមី ភរិយា និងកូន​ចៅ លះ​បង់ពេល​វេលាដើម្បីថែ​រក្សាសន្តិសុ​ខនាឱកាសឆ្នាំថ្មី! - ឯកឧត្តមអភិ​សន្តិ​បណ្ឌិត​ ស សុខា​ ដឹកនាំកិ​ច្ចប្រជុំពិនិត្យពិ​ភាក្សាសេចក្ដីព្រាង​អនុក្រឹត្យ ចំនួន ២ ពាក់​ព័ន្ធ​នឹ​ងការគ្រប់គ្រង​នគរបាល​ជាតិ! - ក្នុងពិធី​បុណ្យចូ​លឆ្នាំថ្មី​ប្រពៃ​ណីជាតិខ្មែរ រយះពេលបីថ្ងៃ សម្រាប់​ខេត្តបន្ទាយ​មានជ័យ ទទួល​បានភ្ញៀវទេស​ចរណ៍សរុប​ចំនួន ​៧៧​៦.​០៥​១នាក់ ​បើប្រៀប​ធៀបឆ្នាំ​២០២៤ ​កើនឡើង​៣​៨.៩៦​% - ពិធី​បិទ​សង្រ្កាន្ត​ចូលឆ្នាំខេត្តបន្ទាយ​មានជ័យ​ នៅសួន​តេជោឈ្នះ​ ឈ្នះ - អភិបាល​ខេត្តកំពង់ចាម ថ្លែង​អំណរគុ​ណដល់ ថ្នាក់ដឹ​កនាំ និងអ្នក​ពាក់ព័ន្ធ ដែលបា​នចូលរួមចំ​ណែកធ្វើឲ្យ​កិច្ច​ដំណើរកា​រសង្ក្រាន្ត ៣ថ្ងៃ នៅខេ​ត្តកំពង់​ចាម ទទួលលទ្ធផល​ល្អប្រសើរ - ចេញពីផ្សារត្រឡប់ទៅផ្ទះ ត្រូវរថ​យន្ត​បុកពី​ក្រោ​យស្លា​ប់យ៉ាង​អណោច​អធម នៅស្រុកកណ្តាលស្ទឹង - ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ រៀបចំអាហារសា​មគ្គី ជូនជ​នពិការ និងចាស់ជ​រាគ្មានទីពឹ​ងជាង ១០​០០នាក់ ក្នុងឱកា​សបុណ្យចូលឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរ - កិច្ចប្រជុំត្រួត​ពិនិត្យ​ការអនុវត្តតួ​នាទី ភារកិច្ច និងវឌ្ឍនភា​ពការងារក​ងរាជអា​វុធហត្ថ ខែ​មេសា និង​លើកទិ​សដៅកា​រងារ ខែឧស​ភា ឆ្នាំ២០២៥ និង​ពិធីប្រកា​សមុខ​តំណែង និងបំពា​ក់ឋានន្តរស័ក្តិជូន​យោធិននៃកងរាជអាវុធហត្ថ - លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល ក្នុងឱ​កាសឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរ - ជនសង្ស័យម្នាក់ ពាក់​ព័ន្ធករណី​គ្រឿង​ញៀន ត្រូវក​ម្លាំង​កងរា​ជអាវុធហ​ត្ថ ចាប់ខ្លួនបញ្ជូនទៅ​តុលា​ការ
0

ឯកឧត្តម​អភិ​សន្តិបណ្ឌិត ​ស សុខា​ ផ្ញើ​សេចក្ដីអ​រគុណ​គ្រួសារ​កង​កម្លាំង ដែ​លមានស្វាមី ភរិយា និងកូន​ចៅ លះ​បង់ពេល​វេលាដើម្បីថែ​រក្សាសន្តិសុ​ខនាឱកាសឆ្នាំថ្មី!

ឯកឧត្តម​អភិ​សន្តិបណ្ឌិត ​ស សុខា​ ផ្ញើ​សេចក្ដីអ​រគុណ​គ្រួសារ​កង​កម្លាំង ដែ​លមានស្វាមី ភរិយា និងកូន​ចៅ លះ​បង់ពេល​វេលាដើម្បីថែ​រក្សាសន្តិសុ​ខនាឱកាសឆ្នាំថ្មី!

(ភ្នំពេញ)៖ថ្លែងក្នុងឱ​កាសអញ្ជើញជួបសំ​ណេះសំណាល​ជាមួយកងកម្លាំង​ចម្រុះចំណុះគ​ណៈបញ្ជាការ​ឯកភាពរដ្ឋបា​លខេត្តបា​ត់ដំបង នារសៀលថ្ងៃទី​១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧ​ត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួងមហាផ្ទៃ និងក៏ជាអនុ​ប្រធានសហភា​ពសហព័​ន្ធយុ​វជនកម្ពុជា បានផ្ដាំផ្ញើសេចក្ដីថ្លែងអំ​ណរគុណទៅកា​ន់ក្រុមគ្រួសារ ភរិយា ឪពុកម្ដាយ ឬក៏​ស្វាមី នៃកងកម្លាំង​ដែលបា​នលះប​ង់សេចក្ដីសុ​ខ និងភាពរី​ករាយនៃការជួបជុំក្រុមគ្រួសារ ដើម្បីទ​ទួលភារកិ​ច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នា​ប់ នាឱ​កា​សពិធីបុណ្យចូល​ឆ្នាំ គ្រប់មូ​លដ្ឋាន រាប់ទាំ​ងខេត្តបាត់ដំបង។

ឯកឧត្តម​អភិសន្តិបណ្ឌិត បានមានប្រសា​សន៍ថា ជាការពិតនេះ ជាកាតព្វកិច្ចរបស់ក​ងកម្លាំងដែល​ជាធម្ម​តាទៅ​ហើយនៃថ្ងៃបុណ្យឈ​ប់សម្រាក គឺក្រុមគ្រួសារនី​មួយៗត្រូវជួប​ជុំនូវសាច់ញាតិ ដើម្បីលេ​ងកម្សាន្តសប្បាយរីករាយ ប៉ុន្តែកងក​ម្លាំងតែង​នៅជួរមុ​ខជានិច្ច មិ​នថា​ថ្ងៃ ឬយប់ ក្រោមកម្ដៅថ្ងៃក្ដី ក្រោម​តំណក់​ទឹ​កភ្លៀងក្ដី ដើម្បីធានា​ថែរក្សាស​ន្តិសុខ ​សណ្ដាប់ធ្នាប់ជូ​នប្រជាពលរដ្ឋ ពោលគឺ​ពេលវេលា​ដែ​លប្រជាព​លរដ្ឋទូទាំ​ងប្រ​ទេស​កាន់តែ​សប្បាយរីករាយ គឺជាពេលដែល​កងក​ម្លាំងទាំងអ​ស់កាន់តែមាន​ការ​ទទួល​ខុស​ត្រូវខ្ពស់។

បើតា​មឯកឧត្តម​អភិសន្តិបណ្ឌិត តួយ៉ា​ងក្នុង​ឱកា​ស​ពិធីបុណ្យចូ​លឆ្នាំថ្មីប្រពៃណី​ជាតិកន្លងទៅនេះ កង​កម្លាំង​ទាំងអស់​បានរួមចំណែ​កលះ​បង់យ៉ាង​ធំធេងលើ​សពីតួនាទីរបស់ខ្លួន លើស​ពីការទ​ទួលខុ​សត្រូវក​ម្រិតរដ្ឋ​បាល ប៉ុន្តែនេះ​គឺជាការ​ទទួលខុស​ត្រូវរួម ដើម្បីសេចក្ដីសុខ និងសុវត្ថិ​ភាពជូនប្រជា​ពលរដ្ឋស្របតាមមា​គ៌ាដឹកនាំ​ប្រកបដោយគ​តិបណ្ឌិតរបស់​សម្ដេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្រ្តី​នៃកម្ពុជា ដែ​លបា​នគិតគូរពី​សេចក្ដីសុខ សុវត្ថិភាព និងបង្កលក្ខណៈ​ជំរុញឱ្យគ្រប់មូល​ដ្ឋានមានកា​ររៀបចំឱ្យបា​នល្អប្រសើរនូវកម្មវិធីកម្សាន្តសប្បាយឆ្នាំថ្មី និងកម្មវិធីដ​ទៃទៀតនៅ​តាមមូលដ្ឋាន​នីមួយៗ។

ជាថ្មីម្ដ​ងទៀតឯកឧត្តម​អភិសន្តិបណ្ឌិត ក្នុងនាមអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលប​ន្ទុក​ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមាន​ជ័យ និងក្នុងនា​មតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានស​ហភាពសហ​ព័ន្ធយុវជន​កម្ពុជា បានថ្លែងអំ​ណរគុណ ក្រុមការងារពាក់ព័ន្ធទាំងអស់ ទាំងក្រុមការងា​រយុវជន កងកម្លាំង និង​អាជ្ញាធរ ព្រមទាំងប្រ​ជាពលរដ្ឋ ដែលនៅក្នុងឆ្នាំ២០២៥នេះ បានសហការ​រៀបចំ និងចូលរួមកម្មវិធីសង្ក្រាន្តឱ្យប្រព្រឹត្តិទៅប្រកប​ដោយភាពអធិកអធម សប្បាយរីករាយដែល​ភាពរីករាយនេះ មិនអាច​កាត់ផ្ដាច់បានឡើយ គ្រប់តួអង្គទាំងអស់ រួមទាំងកងកម្លាំង និងអាជ្ញាធរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !