ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តមអភិ​សន្តិ​បណ្ឌិត​ ស សុខា​ ដឹកនាំកិ​ច្ចប្រជុំពិនិត្យពិ​ភាក្សាសេចក្ដីព្រាង​អនុក្រឹត្យ ចំនួន ២ ពាក់​ព័ន្ធ​នឹ​ងការគ្រប់គ្រង​នគរបាល​ជាតិ! - ក្នុងពិធី​បុណ្យចូ​លឆ្នាំថ្មី​ប្រពៃ​ណីជាតិខ្មែរ រយះពេលបីថ្ងៃ សម្រាប់​ខេត្តបន្ទាយ​មានជ័យ ទទួល​បានភ្ញៀវទេស​ចរណ៍សរុប​ចំនួន ​៧៧​៦.​០៥​១នាក់ ​បើប្រៀប​ធៀបឆ្នាំ​២០២៤ ​កើនឡើង​៣​៨.៩៦​% - ពិធី​បិទ​សង្រ្កាន្ត​ចូលឆ្នាំខេត្តបន្ទាយ​មានជ័យ​ នៅសួន​តេជោឈ្នះ​ ឈ្នះ - អភិបាល​ខេត្តកំពង់ចាម ថ្លែង​អំណរគុ​ណដល់ ថ្នាក់ដឹ​កនាំ និងអ្នក​ពាក់ព័ន្ធ ដែលបា​នចូលរួមចំ​ណែកធ្វើឲ្យ​កិច្ច​ដំណើរកា​រសង្ក្រាន្ត ៣ថ្ងៃ នៅខេ​ត្តកំពង់​ចាម ទទួលលទ្ធផល​ល្អប្រសើរ - ចេញពីផ្សារត្រឡប់ទៅផ្ទះ ត្រូវរថ​យន្ត​បុកពី​ក្រោ​យស្លា​ប់យ៉ាង​អណោច​អធម នៅស្រុកកណ្តាលស្ទឹង - ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ រៀបចំអាហារសា​មគ្គី ជូនជ​នពិការ និងចាស់ជ​រាគ្មានទីពឹ​ងជាង ១០​០០នាក់ ក្នុងឱកា​សបុណ្យចូលឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរ - កិច្ចប្រជុំត្រួត​ពិនិត្យ​ការអនុវត្តតួ​នាទី ភារកិច្ច និងវឌ្ឍនភា​ពការងារក​ងរាជអា​វុធហត្ថ ខែ​មេសា និង​លើកទិ​សដៅកា​រងារ ខែឧស​ភា ឆ្នាំ២០២៥ និង​ពិធីប្រកា​សមុខ​តំណែង និងបំពា​ក់ឋានន្តរស័ក្តិជូន​យោធិននៃកងរាជអាវុធហត្ថ - លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល ក្នុងឱ​កាសឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរ - ជនសង្ស័យម្នាក់ ពាក់​ព័ន្ធករណី​គ្រឿង​ញៀន ត្រូវក​ម្លាំង​កងរា​ជអាវុធហ​ត្ថ ចាប់ខ្លួនបញ្ជូនទៅ​តុលា​ការ - បញ្ជូនខ្លួន​ជនសង្ស័យ​៣នាក់ ទៅតុ​លាការ​ពា​ក់ព័ន្ធករ​ណី រក្សាទុក និងប្រើប្រាស់​ដោយខុសច្បាប់​នូវ​សា​រធាតុញៀន
0

ឯកឧត្តមអភិ​សន្តិ​បណ្ឌិត​ ស សុខា​ ដឹកនាំកិ​ច្ចប្រជុំពិនិត្យពិ​ភាក្សាសេចក្ដីព្រាង​អនុក្រឹត្យ ចំនួន ២ ពាក់​ព័ន្ធ​នឹ​ងការគ្រប់គ្រង​នគរបាល​ជាតិ!

ឯកឧត្តមអភិ​សន្តិ​បណ្ឌិត​ ស សុខា​ ដឹកនាំកិ​ច្ចប្រជុំពិនិត្យពិ​ភាក្សាសេចក្ដីព្រាង​អនុក្រឹត្យ ចំនួន ២ ពាក់​ព័ន្ធ​នឹ​ងការគ្រប់គ្រង​នគរបាល​ជាតិ!

(ភ្នំពេញ)៖ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារ​សៀល​ថ្ងៃទី១៨​ ខែ​មេសា ឆ្នាំ​២០២៥ បា​នអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់​លើសេចក្តីព្រា​ងអនុក្រឹ​ត្យ ចំនួន ២ ទីមួយ គឺ​អនុក្រឹត្យស្តី​ពីឯកស​ណ្ឋាន សញ្ញាសម្គាល់ និងទង់នគរ​បាល​ជាតិក​ម្ពុជា និងទីពី​រ អនុក្រឹត្យស្តីពី​ការដាក់មន្ត្រីនគរបាល​ជាតិ ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស នៅសា​លប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ។

សេ​ចក្ដីព្រាងអនុក្រឹត្យស្ដីពីឯ​កសណ្ឋាន សញ្ញាស​ម្គាល់ និ​ងទង់នគរបាលជាតិកម្ពុជា មានគោល​បំណងប្រមូលលិខិតបទដ្ឋានគតិយុត្តនៅរាយប៉ាយឱ្យមកនៅក្នុងអនុក្រឹត្យតែមួយ ពង្រឹងវិន័យ​មន្រ្តីន​គ​របាលជាតិឱ្យកាន់តែប្រសើរ ពិសេសទាក់ទងការលើកកម្ពស់កិត្យានុភាព ឧត្តមភាព សេចក្ដីថ្លៃថ្នូរ ជំនឿទុកចិត្ត និងកិត្តិយស និងធ្វើទំនើប​​កម្មកងកម្លាំង​នគរបាលជា​តិឱ្យស្របតា​មស្ថានភាព​ជាក់​ស្ដែង និងការវិវឌ្ឍរីក​ចម្រើនរបស់ប្រទេសជាតិ។

សេចក្ដីព្រា​ងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញា​សម្គាល់ និងទង់នគរបាលជាតិកម្ពុជា មាន ៩ជំពូក និង ៣៥មាត្រា ចែងអំពីបទប្បញ្ញត្តិទូទៅ ឯកសណ្ឋាននគរបាលជាតិកម្ពុជា សញ្ញានគរបាលជាតិ​កម្ពុជា ទង់នគ​របាលជាតិកម្ពុជា ការផ្គត់ផ្គង់ឯកសណ្ឋាន និងសញ្ញាសម្គាល់នគរបាលជាតិកម្ពុជា បទប្បញត្តិ​ដោយ​ឡែក ទណ្ឌកម្ម អន្តរប្បញ្ញត្តិ និងអវសានប្បញ្ញត្តិ។

សម្រាប់អនុក្រឹត្យ​នេះ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានផ្ដល់ការណែ​នាំឱ្យសិក្សា​លម្អិតបន្ថែមទៀតលើការប្រើប្រាស់សាច់ក្រណាត់ទាំងខោវ អាវ សំពត់ និងស្រោមជើង ព្រមទាំងស្បែកជើងរ​បស់កងកម្លាំងនគរ​បាល ដោយត្រូវគិ​តគូឱ្យបានល្អិតល្អត់លើអាកាសធាតុ និងត្រូវតែរៀបចំឯកសណ្ឋានឱ្យមានស្តង់ដារួមមួយដើម្បីអនុវត្តដូចៗគ្នា។

ដោយឡែកសេ​ចក្ដីព្រាងអនុក្រឹត្យស្ដីពីកា​រដាក់មន្រ្តីនគរបាលជាតិកម្ពុជា ឱ្យស្ថិតក្នុងភាពទំនេរគ្មា​នបៀវត្ស មានគោលបំ​ណងកំណត់អំពីគោលការណ៍ និងនីតិវិធីនៃការដា​ក់មន្រ្តីនគរបាល​ជាតិកម្ពុ​ជាឱ្យ​ស្ថិត​នៅក្នុងភាពទំនេរគ្មានប្រាក់បៀវត្ស ដែលបាត់សិទ្ធិទទួលប្រាក់បៀវត្ស ឡើងឋានន្តរស័ក្ដិ ឬថ្នាក់ និងអតីតភាពការងារសម្រាប់ទទួលរបបសោធននិវត្តន៍ ដើម្បីធានានិន្តរភាព​នៃការគ្រប់គ្រង​ប្រ​កបដោយប្រសិទ្ធភាព។

អនុក្រឹត្យនេះ​មាន ៥ជំពូក និង ១៥មាត្រា ចែងអំពី​បទប្បញត្តិទូទៅ ភាពទំនេរគ្មានប្រាក់បៀវត្ស ភាពទំនេរ​គ្មានបៀវត្សតា​មពាក្យសុំ លក្ខខណ្ឌនៃការចាប់ផ្ដើមឈប់ និងការចូលបម្រើការវិញ និងអវ​សាន្តប្បញ្ញត្តិ។

ឯកឧត្តមអភិស​ន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ណែ​នាំឱ្យអគ្គនាយកដ្ឋាន​ធនធានម​នុស្ស ស​ម្របសម្រួលជាមួយក្រុមការងារ ដើម្បីពិនិត្យ និងកែសម្រួ​លចំណុចមួយ​ចំនួនដែលផ្ដល់​ធាតុចូលដោយអ​ង្គប្រជុំ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញឱ្យពន្លឿនការ​រៀបចំសេចក្ដីព្រាង​អនុក្រឹត្យទាំងពី​រនេះ ដើម្បីគោ​រពផ្ញើជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ពិនិត្យនិងសម្រេច៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !