ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ រៀបចំអាហារសា​មគ្គី ជូនជ​នពិការ និងចាស់ជ​រាគ្មានទីពឹ​ងជាង ១០​០០នាក់ ក្នុងឱកា​សបុណ្យចូលឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរ - កិច្ចប្រជុំត្រួត​ពិនិត្យ​ការអនុវត្តតួ​នាទី ភារកិច្ច និងវឌ្ឍនភា​ពការងារក​ងរាជអា​វុធហត្ថ ខែ​មេសា និង​លើកទិ​សដៅកា​រងារ ខែឧស​ភា ឆ្នាំ២០២៥ និង​ពិធីប្រកា​សមុខ​តំណែង និងបំពា​ក់ឋានន្តរស័ក្តិជូន​យោធិននៃកងរាជអាវុធហត្ថ - លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល ក្នុងឱ​កាសឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរ - ជនសង្ស័យម្នាក់ ពាក់​ព័ន្ធករណី​គ្រឿង​ញៀន ត្រូវក​ម្លាំង​កងរា​ជអាវុធហ​ត្ថ ចាប់ខ្លួនបញ្ជូនទៅ​តុលា​ការ - បញ្ជូនខ្លួន​ជនសង្ស័យ​៣នាក់ ទៅតុ​លាការ​ពា​ក់ព័ន្ធករ​ណី រក្សាទុក និងប្រើប្រាស់​ដោយខុសច្បាប់​នូវ​សា​រធាតុញៀន - អភិបាលខេត្តប៉ៃលិន អញ្ជើញពិ​និត្យមើល​វឌ្ឍន​ភាព​ការរៀ​បចំត្រៀ​មសម្រាប់​សង្ក្រាន្តប៉ៃលិន - ពិធីប្រគល់ផ្ទះ ជូនគ្រួសា​រទីទ័លក្រ នៅ​ស្រុកថ្មពួក ក្នុ​ងខេត្តបន្ទាយ​មានជ័យ - ក្រុមប្រឹក្សាខេត្តប៉ៃលិ​ន ប្រជុំ​សាមញ្ញលើកទី​១១ អ​ណត្តិទី៤ - នគរបាលខេត្តបន្ទាយមានជ័យ បានត្រៀមកម្លាំង​នគរបាលជា​ច្រើន​នាក់រួចរាល់ ដើម្បីការពា​រសន្តិសុខ ​សណ្តាប់ធ្នាប់​ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ - កងរាជឣាវុធហត្ថខេត្តបន្តាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណី​លួច(ស្ពាន់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
0

អភិបាលខេត្តប៉ៃលិន អញ្ជើញពិ​និត្យមើល​វឌ្ឍន​ភាព​ការរៀ​បចំត្រៀ​មសម្រាប់​សង្ក្រាន្តប៉ៃលិន

អភិបាលខេត្តប៉ៃលិន អញ្ជើញពិ​និត្យមើល​វឌ្ឍន​ភាព​ការរៀ​បចំត្រៀ​មសម្រាប់​សង្ក្រាន្តប៉ៃលិន

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាល នៃគណៈអភិបាល ខេត្តប៉ៃលិន និងក្រុមការងារ នា​រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញ​ចុះពិនិត្យមើល​វឌ្ឍនភាពការ​រៀបចំសណ្តាប់​ធ្នាប់ និងតុបតែ​ងកែ​រលម្អសោភ័ណភាព ត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន ដើម្បីបង្កបរិយាកា​ស​សប្បាយរី​ករាយស​ម្រាប់ប្រជាពល​រដ្ឋនិងភ្ញៀវទេសចរ​ មកលេងកម្សាន្ត ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃ​លិន បានមានប្រសាសន៍លើក ឡើងថា៖ ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិតរបស់​សម្តេចតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្ត្រី និងសម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ធ្វើឱ្យប្រទេ​សកម្ពុជាមានសន្តិភាពពេញ​លេញ មានស្ថិរភាពរឹ​ងមាំ កិច្ចការពារសន្តិសុខ និងសណ្តា​ប់ធ្នាប់​សាធារណៈល្អទើបយើងមានឱកាសរៀបចំកម្មវិធីបុណ្យទៀននានា ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងសុខដុមរមនា។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ នៅ ក្នុងឱកាសពិធីបុណ្យចូល​ឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរនា​ខាងមុ​ននេះ រដ្ឋបាល​ខេត្ត បានគ្រោង​រៀបចំស​ង្ក្រាន្តប៉ៃលិន អោយបាន អធិកអាធ​ម សម្រាប់បងប្អូនប្រជាពល​រដ្ឋបានចូលរួម​លេងកម្សាន្តសប្បាយ ដោយមានកម្មវិធី​ជាច្រើនរួម​មាន៖ កម្មវិធីតាម​ បែបសាស​នាការ លេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីខ្នាតធំ និង​ការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំង សំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាង ណាទា​ក់ទាញ ចំណាប់អារម្មណ៍ពីមហាជនទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្តនៅខេត្តយើង អោយ​បានច្រើនកុះករ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បន្តថា៖ ដើម្បីបង្កបរិយាកាស​សប្បាយរីករា​យដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត ដូច្នេះរដ្ឋបាលខេត្ត, រដ្ឋបាលក្រុង​/ស្រុក មន្ទីរ​អង្គភាពជុំវិញ​ខេត្ត និងកង កម្លាំងទាំ​ង៣ប្រភេទ នឹងសហ​ការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានធ្វើការតុបតែង លម្អភ្លើង ពណ៌ នៅតាម​សួនច្បារ តាមអ​ង្គភាព និងទីសាធារណៈ អោយមា​នសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដូចជា៖ រមណីយដ្ឋានបតិក​ភ័ណ្ឌវប្ប​ធម៌ប្រវត្តិ​សាស្ត្រភ្នំយ៉ាត រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ បរិវេណវិមានឯករាជ្យខេត្ត និងដ​ងស្ទឹងប៉ៃលិន ។

សូមបញ្ជាក់ថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.. ២៥៦៨ គ.ស ២០២​៥ ខាងមុខនេះ គឺនឹងប្រព្រឹត្តិទៅរយៈពេល ៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៣១៤១៥និង ១៦ ខែមេសា​ ឆ្នាំ២០២៥​ ដោយមានទេពធីតា ព្រះនាម ព្រះនាមគោរាគៈទេវី ជាបុត្រីទី២នៃក​បិលមហា​ព្រហ្ម គង់នៅចាតុម្មហារា​ជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប អភរណទ្រង់ពាក់ កែវមុតាភក្សាហារទ្រង់តេលំ(ប្រេង) ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់​ឈើច្រត់ទ្រង់ផ្ទំបិទព្រះនេត្រលើខ្នងស្ដេចខ្លា ជាពាហនៈ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !